Ch21: កូនបងប្រុស?

2.2K 105 5
                                    


នាយតូចព្រមដើរចូលទៅក្នុងផ្ទះតាមគេទាំងមុខមិនរីក ព្រោះក្នុងចិត្តនៅតែចង់ចេញទៅខាងក្រៅដដែល។ នាយខានចេញដើរដោយគ្មានអ្នកហែហម និងអ្នកការពារមកជាមួយយូរមកហើយ ទើបការមកលើកនេះ ជារឿងដែលធ្វើឲ្យនាយសប្បាយចិត្តបំផុត តែគេដូចមិនមេត្តានាយសោះ។

"ស្គាល់គ្នាតាំងពីពេលណា?"
ជុងហ្គុក សួរឡើងជីកឬស ជីកគល់ ទោះនាយចង់ឱ្យគេមានមិត្ត តែក៏ត្រូវប្រាកដជាថាមិត្តនោះជាមនុស្សល្អដែរ។

"គឺម្សិលមិញ ពេលមានភ្លៀងធ្លាក់។ អូនឃើញគាត់រអិលដួលក៏ចូលទៅជួយលើកទៅ"
"អឹម! មានមិត្តក៏ល្អដែរ តែអូនត្រូវរាប់អានគេដោយមិត្តភាពពិតប្រាកដ កុំប្រើទឹកលុយទិញទឹកចិត្តគេបែបនេះ"
នាយមិនបន្ទោសគេទេ ព្រោះថេយ៍ធំឡើងក្នុងត្រកូលអ្នកមាន ធ្វើអ្វីក៏ប្រើលុយ បានជាមិនទាន់យល់រឿងបែបនេះច្បាស់។ ស្ដាយណាស់ ដែលកន្លងមកខ្លួនគ្មានពេលមើលថែ និងជួយអប់រំគេឲ្យល្អជាងនេះ។

"អូន... អូនដឹងហើយ"
តាមពិតគឺវាបែបនេះ? មើលទៅខ្លួនឯងដូចជាមានចំណុចខ្វះខាតច្រើនពិតមែន សូម្បីតែរឿងតូចតាចក៏មិនដឹង អ៊ីចឹងម៉េចនឹងអាចឲ្យកូនប្រុសគេផ្ញើជីវិតលើយើងទៅ?

"អូនទៅអង្គុយគូររូបសិនទៅ ចាំបងធ្វើអាហារក្រៀមទាំងនេះឲ្យអូន"
"ទេ...ទេ"
"ហឹម? មិនចង់ញ៉ាំទេ?"
"ញ៉ាំ! តែអូនអាចទៅធ្វើជាមួយបងបានទេ?"
ថេយ៉ុង បើកភ្នែកធំៗ ធ្វើមាត់ស្រួចយ៉ាងគួរឲ្យស្រឡាញ់ដើម្បីយកចិត្តគេ។ ប៉ុណ្ណឹងហើយបើមិនចិត្តទន់ទៀត នាយនឹងឡាំប៉ាឲ្យគេមើលហើយ។

"ដូចអូនហ្នឹងហេសធ្វើម្ហូប?"
"បងទុកចិត្តអូនទេហេស? ហឹស!"
រាងក្រាស់ មិនមាត់ទេ បែរជាញញឹមស្រាលនឹងបណ្ដើរគេទៅចង្រ្កានជាមួយគ្នា។ លុះមកដល់ក៏ចង្អុលត្រង់ស្នាមថ្នាំលើជញ្ជាំងក្នុងផ្ទះបាយ រួចនិយាយឡើង...

"អូនឃើញត្រង់នោះទេ? វាជាស្នាមថ្នាំ ដែលមានពណ៌មិនសូវដូចពណ៌ត្រង់ជញ្ជាំងផ្សេងទៀតទេ"
"ហេតុអី?"
"គឺកន្លែងហ្នឹងប៉ាបងបានលាបវាសារជាថ្មី ពេលម៉ាក់វិះនឹងធ្វើឲ្យឆេះចង្រ្កានបាយនេះ ហឹសៗ"
ឲ្យតែរំលឹករឿងប៉ាម៉ាក់ នាយក៏សើចទាំងមានក្ដីសុខ។ ថ្ងៃនោះនាយចាំបានច្បាស់ណាស់ ថាម៉ាក់នាយមិនចេះធ្វើការងារផ្ទះបាយអីទេ ព្រោះទម្លាប់ជាកូនស្រីអ្នកមាន តែពេលខួបកំណើតនាយ គាត់ក៏ចង់ធ្វើអាហារឲ្យគ្រួសារទាំងមូល។តែអ្នកណាទៅដឹងថា វិះនឹងត្រូវឆេះផ្ទះ ខានបាននៅ។

Star in the dark ⭐ [Complete ✅]Where stories live. Discover now