Ch 36: អារម្មណ៍បងបែបណា?

2K 111 7
                                    


រឿងគ្រប់យ៉ាង បើនាយក្លាហានបន្តិច ថេយ៉ុងក៏មិនស្ថិតក្នុងស្ថានភាពបែបនេះដែរ។ គ្រប់យ៉ាងជាកំហុសរបស់នាយដែលមើលថែគេមិនបានល្អ  ។

រាងក្រាស់សម្លឹងមើលអ្នកដែលគេងលក់នៅលើគ្រែពេទ្យដោយអារម្មណ៍សោកស្តាយ បើនាយមករកគេលឿនជាងនេះ រឿងរ៉ាវទាំងអស់នឹងប្រសើរឡើង។

"បងនឹងនាំអូនចេញពីទីនេះ ហើយពួកយើងនឹងប្រើពេលវេលាដែលនៅសល់ នៅជាមួយគ្នាឲ្យបានច្រើនមុនពេលដែលបងចាកចេញ"

ទីបំផុត នាយក៏បាននាំគេមកខន់ដូចាស់របស់ខ្លួនវិញដោយការយល់ព្រមពីបងប្រុសគេ។ នាយនិយាយហើយ ថានឹងប្រគល់ថេយ៍ឲ្យទៅគេវិញដោយខ្លួនឯង។

៊ក្រោយពីដាក់រាងតូចឲ្យគេងនៅលើគ្រែរួចរាល់ ជុងហ្គុក ក៏ចេញមកធ្វើការរបស់ខ្លួននៅក្នុងបន្ទប់សម្ងាត់។ នាយមិនអាចរំលងរឿងដែលពួកភេរវករហ៊ានចូលមកលុកលុយក្នុងទីក្រុងបានទេ ត្រូវតែស៊ើបឲ្យច្បាស់ថាពួកវាមានគោលបំណងអ្វី ហើយហេតុអីចូលមកបាន?

"អក៎... ខ្ញុំពិតជាមិនដឹងអីពិតមែន"
ភេរវករម្នាក់ដែលនៅរស់ស្រែកដោយការឈឺចាប់់ពេលត្រូវបានគេវាយស្ទើរតែទក់សាច់ តែគេនៅតែមិនព្រមនិយាយការពិត។

"មេក្រុម! ម្នាក់នេះដូចជាមាត់រឹងដល់ហើយ"
"ទុកឲ្យយើង"
ជុងហ្គុក ទាញម៉ូទ័រអារឈើជាប់នឹងដៃហើយដើរទៅរកមនុស្សដែលមានរបួស ហើយត្រូវគេចងជាប់នឹងកៅអីនោះ។

"បើឯងមិនឆ្លើយ យើងនឹងព្រលះស្បែកឯងបន្តិចម្ដងៗ"
"ខ្ញុំ... ខ្ញុំពិតជាមិនដឹងមែន"
គេសឹងតែយំចេញមកពេលឃើញអ្នកកម្លោះកាន់របស់នោះចេញមក ទាំងទឹកមុខរាបស្មើ តែខ្លួននៅតែមិនជឿថាគេលេងមែនទែន រហូតដល់...

"អា៎... អាក៎... ឈ... ឈប់ទៅ"
ដៃរបស់គេត្រូវមនុស្សរោគចិត្តម្នាក់នោះ ប្រើម៉ូទ័រកាត់សឹងតែដល់ឆ្អឹង ទើបនាយជឿថានិយាយមែន ធ្វើមែន ទើបព្រមសារភាពការពិតគ្រប់យ៉ាង។

"បើឯងផ្ដល់ចម្លើយមិនពេញចិត្តឲ្យយើងនោះ ឯងងាប់មិនស្អាតទេ"
រាងក្រាស់ ជូតមុខដែលប្រលាក់ឈាម ព្រមជាមួយស្នាមញញឹមនិងមាត់ ទើបនិយាយបន្ត...

Star in the dark ⭐ [Complete ✅]Where stories live. Discover now