នៅក្នុងឡានមានសម្លេងដកដង្ហើមរបស់មនុស្សពីរនាក់ ដោយគ្មាននរណាទាន់លើករឿងអ្វីមកនិយាយឡើយ។ វាធម្មតាទៅហើយដែលនៅជាមួយមនុស្សប្រុសដូចជាគេ បើនាយតូចមិននិយាយ គេក៏មិននិយាយដូចគ្នា។"អឺ... អ្នកដែលដើរតាមខ្ញុំនៅក្នុងផ្សារជាបងមែនទេ?"
ថេយ៉ុង សម្លឹងមើលគេតាំងពីក្បាលដល់ចុងជើង គេតែងខ្លួនសម្ងាត់ជាងតារាដូចជានាយទៅទៀត។ មួយតួខ្លួនសុទ្ធតែពណ៌ខ្មៅ ហើយសូម្បីជើងសក់ក៏បិទបាំងមិនឲ្យឃើញដែរ។"បងគ្រាន់តែមកមើលអូនពីចម្ងាយប៉ុណ្ណោះ តែមានមនុស្សតាមថតអូនពិតមែន"
នាយសង្ហាដោះមួកនិងម៉ាសខ្លួនបោះទៅម្ខាង មុននឹងទាញយកមែម៉ូរីកាតកាំមេរ៉ា ចេញមកហុចទៅឲ្យថេយ៍។បើនាយគ្មានរឿងអី គេប្រាកដជាមិនបង្ហាញខ្លួនទេមើលទៅ!
"បងធ្វើអីគេឬ?"
"បន្តិចបន្តួច"
"អូនសួរនេះ ព្រោះបារម្ភពីបង"
តាមពិត នាយមិនបានធ្វើអីច្រើនគេ គ្រាន់តែអូសគេទៅច្រកទ្វារតាមជណ្តើរជើង និងឲ្យគេដេកនៅត្រង់នោះមួយភ្លែតប៉ុណ្ណោះ។"មិនចាំបាច់ទេ អូនទេដែលបងត្រូវបារម្ភនោះ"
"បារម្ភ តែក៏មិនទាក់ទងមក"
"ពេលនេះ បងក៏មករកអូនហើយតាស"
"មករកអូនពេលនេះ អូនដឹងបងមានបំណងអី?"
"..."
"បងចង់ទៅចោលអូនទៀតហើយមែនទេ?"
ថេយ៉ុង ឱនមុខជ្រប់ ច្របាច់ម្រាមដៃចូលគ្នាពេលឃើញគេមិនហាស្ដី។ ពាក្យទាំងប៉ុន្មាននាយគ្រាន់តែនិយាយលោលេងនឹងគេប៉ុណ្ណោះ មិនស្មានថាគេប្រែជាស្ងាត់ វាប្រហែលអាចជាការពិត។"អូនចង់ទៅណា បងនឹងនាំអូនទៅ បងមានពេលមួយព្រឹកនេះប៉ុណ្ណោះ"
ស្មាតនែនាយមិនឈឺរឺ ពេលដែលដឹងថាត្រូវចាកចេញពីគេ? តែពេលនេះ គ្មានជម្រើសផ្សេងទៀតទេ។"មួយព្រឹកនេះ ជារបស់អូនមែនទេ?"
"មែន បងនឹងព្យាយាមតាមចិត្ដអូនគ្រប់យ៉ាង"
"អ៊ីចឹង អូនចង់ទៅកន្លែងមួយជាមួយបង"កន្លែងដែលនាយតូចចង់ទៅ វានៅមិនឆ្ងាយប៉ុន្មានទេពីក្នុងក្រុង ព្រោះតែវាជាហាងអាហារធំល្មមមួយដែលនាយតូចតែងតែមកញ៉ាំ រឺកម្មង់អាហារពីទីនេះជាប្រចាំ។
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023