Ch50: ភាគបញ្ចប់💜

4K 220 9
                                    


"អឹស... ជុង... ហាស... អូន"
ថ្ងូរបានតែប៉ុន្មានម៉ាត់ថេយ៉ុងក៏បាត់មាត់ឈឹង ឯខ្លួនទន់ល្អូករង្គោះរង្គើតែតាមចង្វាក់ដាក់ចូលដកចេញរបស់អ្នកខាងលើ។
"មិនឲ្យអូនសន្លប់ទេ ដឹងខ្លួនឡើង *អឹម"
រាងក្រាស់ចាប់ច្របាច់ថ្ពាល់នាយតូចរួចក៏ឱនទៅញក់ញីបរបូរមាត់អ្នកម្ខាងទៀតខ្លាំងឲ្យគេភ្ញាក់នៅកំដរល្បែងរោលរាលជាមួយខ្លួន។
"សូមមេត្តា... អាស... អូនទៅលែងរួចហើយ"
ទោះជាអង្វរករយ៉ាងនោះក្ដីក៏រាងក្រាស់នៅតែមិនព្រមស្ដាប់ ថែមទាំងចាប់លើកជើងស្រឡូនទាំងគូដាក់លើស្មា ហើយដោលសម្រុកចូលពីខាងក្រោមគ្មានប្រណី។
"អឹក ហាស តិចៗ"
"អឹម"
អាល់ហ្វាសង្ហាក្រហឹមពេញចិត្ត ពេញថ្លើមនឹងឋានសួគ៌ដែលអ្នកខាងក្រោមប្រគល់ឲ្យ ដោយវានៅតែរួមរិត កក់ក្ដៅនិងទទួលយកកូនប្រុសរបស់នាយបានយ៉ាងល្អ។
ក្រោយបញ្ចប់គ្រប់យ៉ាងរួចរាល់ ជុងហ្គុកក៏លើកម្រាមដៃជូតទឹកភ្នែកឲ្យរាងតូចថ្នមៗ។ នាយដឹងថានាយតែងតែដៃធ្ងន់ មិនចេះថ្នាក់ថ្នមពេលនៅលើគ្រែជាមួយគ្នា តែថេយ៍នៅតែអត់ទ្រាំទទួលយកនាយ បំពេញឲ្យនាយតាមដែលអាចធ្វើបាន។ អ៊ីចឹងហើយ បានជាខ្លួនចេះតែបានចិត្ត ពេលចាប់ប្រតិបត្តិការហើយ ចេះតែមិនចង់បញ្ឈប់។
"គួរឲ្យស្រឡាញ់" នាយយកក្រណាត់សើមជូតរាងកាយផូផង់បណ្ដើរនិយាយសរសើរបណ្ដើរទាំងមិនដកភ្នែកចេញពីម្ចាស់មុខស្រស់ស្អាត។
ចាប់ពីពេលនេះ បងអាចការពារ នៅក្បែរអូនដោយគ្មានការលាក់បាំងបានហើយ។ អូនដឹងទេ នេះជាអ្វីដែលបងទន្ទឹងរង់ចាំច្រើនឆ្នាំមកហើយ។ អូនគឺជាក្ដីស្រមៃរបស់បង។
...
ចូលមកដល់ថ្ងៃថ្មី ថេយ៉ុងក៏ត្រូវនៅមើលថែទាំអ្នកជំងឺក្បាលរឹងដូចដើមដោយមិនហ៊ានទៅធ្វើការទុកគេចោលឲ្យនៅម្នាក់ឯងទេ។ តែសភាពរបស់នាយព្រឹកនេះ គឺដូចជាទ្រុឌទ្រោម ចង់ធ្ងន់ធ្ងរជាងអ្នកឈឺទៅទៀតព្រោះតែត្រូវអ្នកជំងឺធ្វើបាប។
"អូនសម្រាកទៅល្អជាង ចាំបងជាអ្នករៀបចំអាហារឲ្យ"
"មិនបានទេ! បងជាអ្នកជំងឺ"
"ចង់ដូចយប់មិញទៀតមែនទេ បានជាថាបងឈឺហ្នឹង?"
"បងជាអ្នកជំងឺព្រើល"
នាយតូចខាំមាត់សម្លក់គេដោយចិត្តខ្នក់ខ្នាញ់ ដោយសារតែគេនេះហើយ បានជាខ្លួនស្រគាសព្វសាច់ ថែមទាំងល្ហិតល្ហៃទៀតផង។
"បងខានយូរហើយ ទើបជ្រុលដៃ"
"បងតែអ៊ីចឹង កុំយកលេស"
ដោយឃើញថេយ៍គិតតែសម្លក់បែបនេះ រាងក្រាស់ក៏ចូលទៅឱបឲ្យត្រជាក់ចិត្ត ជឿថាគេច្បាស់ជាលើកលែងទោសឲ្យនាយស្រាប់ទៅហើយ។
"កុំខឹងបងអី ល្ងាចនេះចាំយើងចេញទៅក្រៅជាមួយគ្នា"
"ចេញទៅក្រៅ?"
គេមិនបានដឹងពីការផ្ទុះពត៌មានរបស់អ្នកទាំងពីរកាលពីយប់មិញទេឬបានជាទាមទារចង់ចេញទៅខាងក្រៅ? បើចេញទៅច្បាស់ជារឹតតែមានអ្នកសារព័ត៌មានមកតាមនាយលើសដើម។
"ទុកចិត្តចុះ មានបងនៅក្បែរអូនហើយ"
ដែលនិយាយនេះ ព្រោះអ្នកដែលលួចថតពួកគេតាំងពីរយប់មិញត្រូវបានជុងហ្គុកឲ្យអ្នកក្រោមបង្គាប់តាមស៊ើប និងចាប់ខ្លួនបាត់ទៅហើយ។ ចាប់ពីនេះទៅ គ្មាននរណាហ៊ានមករំខានពេលឯកជនរបស់ថេយ៉ុងទៀតទេ។
"អឹម! អូនមិនខ្លាចទៀតទេ តែរបួសបងនោះ?"
នរណាទៅខ្លាចនឹងបើកចំហរទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសដូចជាគេនោះ។ នាយចង់បង្ហាញគ្រប់គ្នាស្រាប់ទៅហើយថាអាល់ហ្វារបស់ខ្លួនជានរណាឲ្យប្រាកដ ដើម្បីកុំឲ្យមានពត៌មានមិនពិតចុះផ្សាយច្រើនពេក។
"ចេញទៅខាងក្រៅខ្លះទើបឆាប់ជា"
"បាទ  ទៅក៏ទៅ"
ថ្ងៃនេះពិតជាអស្ចារ្យខ្លាំងណាស់ គេបាននាំនាយមកដើរផ្សារទិញម្ហូបនៅម៉ាតជិតផ្ទះតាមធម្មតាដូចជាគូសង្សា និងគ្រួសារដទៃ។ ថេយ៉ុងពាក់តែវ៉ែនតាមូលៗ តែងខ្លួនសាមញ្ញៗក៏អាចចេញមកដើរហើរបានដោយសេរី មិនមានទាំងអ្នកការពារឬអ្នកចាត់ការមកជាមួយ តែមានអង្គរក្សផ្ទាល់ខ្លួន។
"មើលទៅអ្នកក្នុងហាងចាប់អារម្មណ៍បងជាងអូនទៅទៀត" រាងស្ដើងនិយាយលេងបែបតូចចិត្ត ព្រោះឃើញអ្នកក្នុងហាងចេះតែតាមមើលគេ ជាពិសេសស្រីៗ។ សំណាងហើយគេមិនខ្វះពីអស់នោះ ហើយបិទបាំងមុខមាត់ជិត មិនអ៊ីចឹងនាយប្រចណ្ឌ័ស្លាប់មិនខាន។
"ព្រោះគេចង់ដឹងថាអូនទាក់ទងនរណាទៅវិញទេ" ដែលគ្រប់គ្នាមើល គឺកំពុងតែវិភាគនឹងរូបរាងរបស់រាងក្រាស់ថាដូចក្នុងរូបភាពដែលបានបែកធ្លាយនោះឬក៏អត់។ តែប្រាកដណាស់ថាគឺជាម្នាក់នេះហើយ ដែលបានឱនថើបតារាល្បីថេយ៍វីនៅក្នុងខន់ដូយប់មិញ។
"ចុះបើគេដឹងថាបងជានរណា វាយ៉ាងម៉េច?"
រាងស្ដើងតាមសួរគេចុះឡើង ហើយក៏រើសយកនំចំណី របស់មិនបានការជាច្រើនដាក់ចូលក្នុងកន្ត្រកតាមដែលខ្លួនចង់បាន ផ្ទុយពីជុងហ្គុកដែលឆ្លើយទាំងមិនធុញទ្រាន់ ថែមទាំងដើរទិញបន្លែសាច់តាមធម្មតា។
"បងគ្មានបញ្ហាស្រាប់ហើយ លើកលែងតែអូនហើយនិង... គ្រួសារអូន"
"អូនក៏គ្មានបញ្ហាដែរ ឱ្យតែអូនគ្មានបញ្ហា គ្រប់យ៉ាងគឺគ្មានបញ្ហាទេ បងកុំបារម្ភអី"
"បាទ"
ក្រោយពីទិញអីវ៉ាន់ជុំគ្នា ថេយ៉ុងក៏កំដរអ្នកជំងឺបើកឡានទៅនេះទៅនោះរហូតដល់យប់ បន្ទាប់មកក៏រកកន្លែងស្ងាត់នៅតាមមាត់ទន្លេឈប់ឡាន ដើម្បីស្រូបយកខ្យល់អាកាសឲ្យផ្លូវអារម្មណ៍របស់គេបានធូរស្បើយ។ នរណាថាអាល់ហ្វារឹងមាំមិនចេះឈឺចាប់ មិនទន់ជ្រាយ? នាយមើលដឹងច្បាស់ណាស់ថាពេលនេះ គេកំពុងខូចចិត្តជាខ្លាំងនឹងសង្គ្រាមដែលបានកើតឡើង។ គេប្រហែលនឹកស្ដាយប៉ាម៉ាក់ និងបងប្អូនរួមការងារដែលបានបាត់បង់ជីវិតដោយសារភេរវករទាំងអស់នោះ។
"បងយ៉ាងម៉េចហើយ?" ដោយសារតែឃើញគេអង្គុយស្ងៀមៗនៅក្នុងឡានមិនមាត់មិនករ ភ្នែកសម្លឹងទៅមាត់ទន្លេទើបរាងតូចសម្រេចចិត្តសួរនាំទាំងបារម្ភ។
"បង... បងទើបតែដឹងថារាល់ថ្ងៃនេះ បងត្រដររស់ព្រោះអ្វី?"
"ហេតុអីក៏សុខៗនិយាយបែបនេះ?"
ជុងហ្គុកក្រសោបដៃស្រឡូទាំងគូជាប់យកមកថ្នាក់ថ្នម ថែថើបទើបនិយាយឡើងទាំងស្រងូតស្រងាត់...
"បងនិយាយមែន បើគ្មានអូនមិនដឹងថាជីវិតបងទៅជាយ៉ាងណាទេ។ បងគ្មានហេតុផលអីរស់នៅលើលោកនេះទេបើគ្មានអូន"
"ប៉ុន្តែបងនៅមាន..."
"បងគ្មានគ្រួសារទេ ហើយក៏គ្មានទ្រព្យសម្បត្តិ គ្មានកេរ្តិ៍ឈ្មោះ ជីវិតដូចជាយប់ងងឹត។ ដូចអូនឃើញស្រាប់ហើយ បើពេលនេះមេឃគ្មានផ្កាយ វាមិនស្រស់ស្អាត ក៏គ្មានអីគួរឲ្យចង់មើលដែរ គឺដូចជាបងអ៊ីចឹង"
តាំងពីពេលដែលនាយបាត់បង់គ្រួសារមក ជីវិតនាយក៏ប្រែជាពណ៌ខ្មៅ ប្រៀបដូចបាត់បង់អ្វីទាំងអស់ បើគ្មានគេនៅក្បែរលើកទឹកចិត្ត នាយប្រហែលមិនអាចក្រោកឈរដោយខ្លួនឯងបានទេ។
កាលដែលយើងជួបគ្នាលើកដំបូង វាប្រៀបដូចជាអព្ភូតហេតុ។ នាយបានឃើញពន្លឺចេញពីខ្លួនគេ ហើយវត្តមានគេធ្វើឲ្យនាយដឹងថា ខ្លួនមានសមត្ថភាពពិសេស អាចមើលឃើញសូម្បីតែក្នុងទីងងឹត។ ចាប់តាំងពីពេលនោះមក នាយក៏ចាប់អារម្មណ៍លើគេទាំងមិនដឹងខ្លួន ថែមទាំងលួចគិតថានឹងបានរួមរស់ជាមួយគេពេលដែលធំឡើង។ ទីបំផុតក្ដីស្រមៃក៏ក្លាយជាការពិត គឺការពិតនៅចំពោះមុខពេលនេះ។
"អូនក៏ចង់ប្រាប់បងដូចគ្នាថាបងពិតជាសំខាន់ណាស់សម្រាប់អូន បើគ្មានបង បេះដូងអូនក៏មិនទទួលនរណាទៀតដែរ។ អរគុណបង ដែលទទួលយកស្នេហាអូន"
"អរគុណអូនដែលមិនបោះបង់ស្នេហាបង"
អ្នកកំលោះលើកដៃអង្អែលថ្ពាល់ក្រពុំថើៗ ហើយក៏អូសទៅត្រកងកញ្ចឹងកអ្នកម្ខាងទៀត មុននឹងឱនទៅប្រថាប់នឹងបរបូរមាត់ទន់ល្មើយដោយថ្នាក់ថ្នម។
ចំណែករាងស្ដើងក៏ព្រមហើបមាត់ទទួលយកស្នាមថើបរបស់គេអស់ពីបេះដូង។ ស្នាមថើបដែលពោរពេញដោយក្ដីស្នេហាយ៉ាងជ្រាលជ្រៅ ជាស្នេហាដែលនាយអាចមើលឃើញចេញពីទង្វើយកចិត្តទុកដាក់របស់ ខ្សែភ្នែករបស់គេ និងការជឿជាក់រវាងគ្នា។
~ប៊ុម
"អា៎... សម្លេងកាំជ្រួច?"
ជុងហ្គុកភ្ញាក់ សឹងតែទាញកាំភ្លើងចេញពីចង្កេះ នឹកស្មានតែមានរឿងអីកើតឡើង។ តាមការពិតគ្រប់គ្នាគេលេងបាញ់កាំជ្រួចនៅមាត់ទន្លេសោះ។ អាការៈភ័យខ្លាចសង្គ្រាមរបស់គេនៅមិនទាន់បាត់ទេ។
"យើងទៅលេងដែរទៅ ហ៊ឹម?"
"ចាំបងទៅទិញ យកមកលេងជាមួយគ្នា"
"អូខេ អូនចាំបង"
បន្ទាប់ពីត្រលប់មកវិញ រាងក្រាស់ក៏ទិញបានកាំជ្រួចតូចៗជាច្រើនដើមមកលេងជាមួយគ្នា។ ពីពេលនេះទៅ សម្លេងផ្ទុះប្រែជាសម្លេងកាំជ្រួចដែលនាំឲ្យគ្រប់គ្នាសប្បាយរីករាយ វាលែងជាសម្លេងគ្រាប់បែក គ្រាប់កាំភ្លើងដែលធ្វើឲ្យគ្រប់គ្នាខ្លាចទៀតហើយ ព្រោះនឹងមិនមានភេរកកើតឡើងទៀតនោះទេ ដរាបណាមានវិរៈសេនីយ៍ម្នាក់នេះ។
"គេលេងបែបនេះ"
"បង្រៀនអូនផង"
ជុងហ្គុកឱបអូមេហ្កាតូចពីក្រោយ ហើយពួកគេក៏កាន់កាំជ្រួច បំផ្ទុះវាទៅខាងលើជាមួយគ្នាយ៉ាងសប្បាយរីករាយ។
"អូនមិនដែលលេងបែបនេះទេ"
"បើចូលចិត្ត លើកក្រោយយើងមកទៀត"
"ចូលចិត្តៗ"
និយាយហើយ ថេយ៉ុងក៏បែមកឱបកគេជាប់ ឯគេក៏ក្ដោបចង្កេះតូចជាពិតនឹងខ្លួនហើយលើកក្រវីចុះឡើងធ្វើឲ្យរាងតូចញញឹមបិទមាត់មិនជិត។
"បានហើយដាក់អូនចុះទៅ"
នាយតូចតវ៉ា តែធ្វើអីមិនបានក្រៅពីធាក់ជើងខ្វៃៗពេលគេមិនព្រលែង នៅឱនមុខមករកទៀត។ ចង់ថើបគ្នាកណ្ដាលវាលឬ?
រាងក្រាស់សម្លឹងមុខតូចទាំងក្នក់ក្នាញ់ កាន់តែមើលកាន់តែលង់ កាន់តែចង់កេញចំណេញ ហើយកាន់តែមិនចង់លែង។ បេះដូងនាយលោតញាប់ដុកដាក់ៗស្ទើរតែធ្លាយទ្រូង ម្រាមដៃក៏ចាប់ផ្តើមបែកញើសតិចៗ តែរាងក្រាស់នៅព្យាយាមប្រមូលភាពក្លាហានទាំងប៉ុន្មាន សារភាពប្រាប់គេឲ្យបាននៅថ្ងៃនេះថា...
"បង... បងស្រលាញ់អូនណាស់ថេយ៍"
"ហ៊ឹម? *ផឹប"
និយាយហើយ រាងក្រាស់ក៏ជ្រប់មុខជាប់នឹងដើមទ្រូងអ្នកម្ខាងទៀត មិនហ៊ានងើបមុខ។ នាយទាំងអៀន ទាំងខ្មាសមិនដឹងថាប្រើពាក្យអ្វីមកបរិយាយពេលនេះ។
"ងើបមុខឲ្យអូនមើលមើស៎"
"អឹម អត់ទេ"
"ហាហា ចេះអៀនទៅកើត។ អូនចង់ស្ដាប់បងសារភាពម្ដងទៀត"
"អត់ទេៗ"
"អូនក៏ស្រលាញ់បងដែរណា"
"អឹមៗ"
ថេយ៉ុងញញឹមក្របួចហើយក៏លើកដៃឱបគេណែន មិនខ្មាសភ្នែកញាតិ។ ជាតារាក៏ចេះចង់ផ្អែមល្ហែមដែរ ណាមួយយប់ងងឹតយ៉ាងនេះ គ្មាននរណាចាប់អារម្មណ៍នាយទេ មើលទៅ។
យប់នេះត្រជាក់ណាស់ តែថេយ៍បែជាមានអារម្មណ៍ថាកក់ក្ដៅ គឺកក់ក្តៅពេញបេះដូងព្រោះតែគេម្នាក់គត់។
ទោះជាស្នេហាមួយនេះ ចាប់ផ្តើមដោយមិនសូវល្អនិងមានរឿងយល់ច្រលំជាច្រើន តែពួកយើងក៏អាចបញ្ចប់ជាមួយគ្នាបានដោយរីករាយ។
អរគុណអូនសម្លាញ់ដែលចូលមកក្នុងជីវិតបង អូនជាដួងតារា ជាពន្លឺក្នុងជីវិតបង។

🥰ចប់ដោយបរិបូណ៌🥰

Admin ចង់មកអរគុណអ្នកទាំងអស់គ្នា ដែលបានរង់ចាំក៏ដូចជា បានអានដល់ភាគបញ្ចប់នេះ។ ទោះបីជារវល់ខ្លាំងប៉ុណ្ណាក៏មានចិត្តចង់សរសេរព្រោះមានអ្នកទាំងអស់គ្នា។ អរគុណធំៗ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងនៅគាំទ្រ សម្រាប់រឿងក្រោយៗទៀត។

ពេល admin ទំនេរពីការសិក្សានឹងរៀបចំសៀវភៅរឿងនេះមួយទៀត🤗🤗

Star in the dark ⭐ [Complete ✅]Where stories live. Discover now