នៅតាមផ្លូវទៅរីសត ជុងហ្គុក ពិតជារក្សាសន្យាជូនថេយ៍មកដោយផ្ទាល់ពិតមែន ព្រោះតែបារម្ភផ្លូវឆ្ងាយផង បារម្ភពីសុវត្ថិភាពគេផង ហើយរាងតូចក៏សុខចិត្តជិះឡានតែមួយជាមួយគេ ដោយទុកឱ្យអ្នកចាត់ការរ៉ាប់រងឡានដាក់ឥវ៉ាន់និងសម្លាប់សម្លៀកបំពាក់ទាំងប៉ុន្មានដោយខ្លួនឯង។"បងជុង... ចុះបីនាក់ទៀតនៅឯណា? ម៉េចក៏មិនជិះឡានជាមួយពួកយើងដែរ?"
ថេយ៉ុង សួរទៅអ្នកក្បែរខ្លួនពេលនៅក្នុងឡានឃើញតែពួកគេបីនាក់ ដែលមានលីសា ជាអ្នកបើកតែម្នាក់ ហើយបាត់អ្នកឯទៀត
"ពួកគេធ្វើដំណើរតាមយន្តហោះ ប្រហែលទៅដល់មុនបាត់ហើយ"
រឿងនេះសុទ្ធតែនាយជាអ្នករៀបចំព្រោះមិនចង់ឲ្យគេសង្ស័យ ណាមួយបីនាក់នោះទៅមុនដើម្បីមើលស្ថានការណ៍ព្រមតែទាំងរៀបចំឧបករណ៍មួយចំនួនដើម្បីសង្កេតការ។
មីនឃ្យូ ក៏បានទទូចចង់ជិះឡានជាមួយពួកគេដែរ តែជុងហ្គុក បដិសេធ។
"អ៊ីចឹង ម៉េចក៏ពួកយើងមិនជិះយន្តហោះដែរ?"
"ព្រោះចង់មើលទេសភាពស្រស់ស្អាតនៅតាមផ្លូវ ណាមួយជិះឡានបែបនេះបាននៅជាមួយគ្នាយូរ"
ព្រោះតែជុងហ្គុក មិនមាត់ក ទើបលីសារហ័សឆ្លើយជំនួស យ៉ាងណាក៏នាងនៅតែអាចមើលចិត្តគេដឹងបានខ្លះដែរ
"មែនហេស? អូនក៏មើលដឹងថាបងមិនចង់ឃ្លាតពីអូនទេ"
ថេយ៉ុង និយាយតែខ្លួនឯងញញឹមតែឯង ហើយក៏រំកិលខ្លួនទៅផ្ដេកខ្លួនកៀកកើយនឹងដើមដៃរឹងមាំរបស់អ្នកម្ខាងទៀត ហើយឃើញថាគេមិនបានប្រកែក និងរុញនាយចេញនោះទេ។រាងតូចសម្លឹងមើលមុខពីចំហៀងរបស់គេដោយអារម្មណ៍ស្នេហា មិនថាមានស្លាកស្នាមយ៉ាងណាក៏មិនអាចបិទបាំងភាពស្រស់សង្ហាពីប្រុសម្នាក់នេះបាន។
"សម្រាកសិនទៅ នៅយូរទៀតទើបទៅដល់"
"អូនដឹងហើយ"
ជុងហ្គុក លាដៃឲ្យអ្នកម្ខាងទៀតផ្អែកដើម្បីឲ្យគេគេងលើដើមទ្រូងរបស់នាយបានងាយស្រួល ហើយក៏ជួយអង្អែលសក់ទន់រលោងថ្នមៗ ឲ្យគេឆាប់គេង
ទោះនាយបានអះអាង ថាទំនាក់ទំនងរបស់អ្នកទាំងពីរត្រឹមមនុស្សជិតដិត តែកាយវិការមិនមែនបែបនោះ គ្រប់គ្នាសុទ្ធតែមើលដឹង។
...
"អ្នកប្រុស ពួកយើងមកដល់ហើយ"
ថេយ៉ុង ភ្ញាក់ដឹងខ្លួនមកវិញក្រោយលឺសម្លេងរបស់លីសា តែក៏ឃើញថានៅក្បែរខ្លួនរបស់នាយ គ្មានវត្តមានគេទៀតឡើយ
"ចុះ... ចុះបងជុង?"
"ប្រធានក្រុមចេញទៅមុននេះ ព្រោះមិនចង់ឲ្យអ្នកប្រុសមានបញ្ហា"
"គាត់តែងតែបែបនេះ អស់ពីដេញ ក៏ទុកខ្ញុំចោល"
ទៅមិនបានប្រាប់មួយម៉ាត់ យ៉ាងណាគួរតែនិយាយលា រឺថើបលាបន្តិចក៏អស់ចិត្តដែរ!
"ខ្ញុំថា គេបារម្ភពីមុខមាត់អ្នកប្រុសច្រើនជាង"
នោះជារឿងពិតណាស់ បើគេជ្រើសរើសនៅក្បែរខ្លួនថេយ៉ុងនោះ វាអាចនឹងក្លាយជាទីចាប់អារម្មណ៍របស់គ្រប់គ្នា ទើបបានជារើសឲ្យលីលី ម្នាក់ជាអ្នកតាមការពារថេយ៍ប៉ុណ្ណោះ
"បងមិនបាច់ជួយនិយាយលួងលោមខ្ញុំទេ រឿងបែបនេះស៊ាំហើយ តោះទៅ!"
ពេលស្គាល់ច្បាស់ ទើបដឹងថាជាតារានេះក៏ចេះខឹង ចេះអន់ចិត្ត មើលតែពេលទៅ ថេយ៉ុងបែជាដើរចោលនាង ឲ្យនាងតាមកាន់អីវ៉ាន់រត់តាមសឹងមិនទាន់
"ថេយ៍វី!"
មិនទាន់ទាំងបានចូលក្នុង រីសតស្រួលបួលផងក៏បានជួបនឹងជីមីន ដែលទើបនឹងមកដល់ទីនេះដំណាលគ្នា... ចៃដន្យពិតមែន!
"ជីមីន? ទើបតែមកដល់ទេហេស?"
"មែនហើយ ចូលទៅជាមួយគ្នាទេ?"
ជីមីន ញញឹមរាយមន្តស្នេហ៍ដាក់រាងតូច មុននឹងងាកមកសម្លឹងមើលលីសា ដោយក្រសែភ្នែកមិនពេញចិត្ត។ មិនដឹងជាម្នាក់នេះមកពីណា ហេតុអ្វីក៏មកនៅក្បែរខ្លួនថេយ៍?
"បាទ បាន... អ៎... ម្នាក់នេះគឺលីសា ជាអង្គរក្សថ្មីរបស់ខ្ញុំ"
លីសា ឱនគំនាប់អ្នកកំលោះឆ្មើងឆ្មៃដែលនៅចំពោះមុខ ហើយក៏រក្សាទឹកមុខនឹងធឹងដូចដើម តាមគោលការណ៍ដែលមេក្រុមបានបញ្ជា
"ទុកចិត្តបានដែរហេស?"
"យើងទុកចិត្តគេ"
ថេយ៉ុង តបទៅវិញទាំងប្រាកដប្រជា ដើម្បីកុំឲ្យអ្នកខាងនោះសង្ស័យវែងឆ្ងាយ។ វាជារឿងធម្មតាទេ គេអាចបារម្មណ៍ពីនាយក៏ថាបាន ព្រោះតែមានអង្គរក្សជាអាល់ហ្វាបែបនេះ
*កាប់ចានមួយឥឡូវហើយ*
លីសា និយាយក្នុងចិត្តថែមទាំងលួចពេបមាត់ បែបមិនចូលចិត្តអ្នកដែលព្យាយាមចូលមករកអាយដលរបស់ខ្លួន
"បន្តិចទៀត ចេញមកដើរលេងជាមួយគ្នាយ៉ាងម៉េចដែរ?"
"បានតាស"
ថេយ៍ ងក់ក្បាលយល់ព្រមនឹងគេយ៉ាងលឿន ព្រោះយ៉ាងណាក៏មានមិត្តបានជជែកគ្នាលេង និងមិនអផ្សុក បើនាយគិតតែពីសម្ងំក្នុងបន្ទប់ម្នាក់ឯងខ្លាចតែ នឹកជុងហ្គុកដល់សរសៃប្រសាទទេ
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023