Ch48: អូនចាំបង...

2K 113 1
                                    


រាងស្ដើងដើរពីបន្ទប់ខ្លួនបណ្ដើរ ងាកស្ដាំងាកឆ្វេងបណ្ដើរ ចេះតែបន់នៅក្នុងចិត្តចង់ឲ្យគេមកជូនដំណើរ ឬមកឲ្យឃើញមុខតែមួយភ្លែតក៏អស់ចិត្តដែរ តែគេអត់សោះ ប្រហែលរវល់ណាស់ហើយ។
"ហឺយ! តើពួកយើងត្រូវដើរដល់ណា? ឯណាឡាន?" អ្នកស្រីណាយ៉ុងរអ៊ូឡើងពេលក្រលេកមិនឃើញសូម្បីតែឡានមួយ ហើយមិនដឹងជាពួកគេរៀបចំជូនគាត់ទៅផ្ទះតាមណា ដោយរបៀបណា? ឬចង់ឲ្យជិះឡានទៅតែម្ដង? ព្រះអើយ! ឆ្ងាយណាស់។
"អ្នកទាំងអស់គ្នា! ត្រូវដើរប្រហែលមួយគីឡូម៉ែតទើបទៅដល់ឡាន"
"ព្រះអើយ! នេះជាតំបន់ដាច់ដាច់ស្រយាលច្បាស់ណាស់"
ថាទៅក្រុងនេះដាច់ស្រយាលទៅហើយ តែកន្លែងដែលពួកគេនាំជនរងគ្រោះមកលាក់ខ្លួន កាន់តែឆ្ងាយថែមទៀត។ នៅព្រំដែននេះមិនសូវទំនើបប៉ុន្មានទេ ព្រោះបញ្ហាអាកាសធាតុហ្នឹងឯង ថ្ងៃក៏ត្រជាក់យប់កាន់តែត្រជាក់។
"ម៉ាក់! ពួកយើងទ្រាំបន្តិចទៅ"
ថេយ៉ុងនិយាយទាំងដែលខ្លួនក៏ពិបាកដែរក្នុងការថ្មើរជើង តែឲ្យធ្វើយ៉ាងម៉េចបើគេតម្រូវឲ្យបែបនេះ។ ដើរនៅលើទឹកកក គឺរអិលខ្លាំងណាស់ នាយតូចប្រវេប្រវារកកល់ចង់ដួលម្ដងៗគង់តែបានជីមីនជួយទប់ផងអីផង ហើយពេលជ្រើសដើរដោយខ្លួនឯងម្ដងទៀតក៏រអិលជើងត្រង់កន្លែងទួល ដែលអាចនឹងរមៀលធ្លាក់ចុះទៅទើបប្រឹងស្រែករកជំនួយ...
"អា៎... ជុង... ជួយផង!"
~ផឹប
ស្រែកមិនទាន់បានប៉ុន្មានផង ខ្លួនប្រាណតូចច្រឡឹងត្រូវរាងក្រាស់ចាប់ត្រកងលើកឡើងផុតពីដីត្រឹមដៃម្ខាង។ គេបង្ហាញខ្លួនដូចជាផ្លេកបន្ទោរ ហៅភ្លាមក៏មកភ្លែតមិនថាកាលៈទេសៈណាក៏ដោយឲ្យនាយកំពុងតែជួបបញ្ហា។
ជុងហ្គុកឱបរាងស្ដើងជាប់ទាំងភ្លេចខ្លួនមិនចង់លែង ភ្លេចទៅថាពួកគេមិនបាននៅតែពីរនាក់គឺនៅមានគ្រួសារជនរងគ្រោះ និងមនុស្សក្រោមបង្គាប់នាយជាច្រើនទៀតដែលមើលមក។
"មិនអីទេមែនទេ?"
ទម្រាំតែដាច់ចិត្តប្រលែងដៃ នាយធំក៏ត្រូវធ្វើចិត្តយ៉ាងយូរ។ នេះមិនដឹងជាលើកទីប៉ុន្មានទេ ដែលពួកគេត្រូវបែកគ្នា ហើយបែកគ្នាលើកនេះ តើពួកគេនឹងអាចជួបគ្នាទៀតទេ?
"អូនមិនអីទេ"
ថេយ៉ុតរាងស្រងាកចិត្តពេលឃើញគេព្យាយាមរក្សាគម្លាត មិនចង់ឲ្យអ្នកផ្សេងសង្ស័យរឿងទំនាក់ទំនងពួកគេ។ រឿងដល់ដំណាក់កាលនេះទៅហើយ នាយពិតជាមិនចង់លាក់គ្រប់គ្នាទៀតទេ។
"គ្រប់គ្នាប្រញាប់ទៅចុះ! យើងនឹងជូនអ្នកទាំងអស់គ្នាផុតពីក្រុងនេះតែម្ដង"
ពាក្យសម្ដីរាងក្រាស់ធ្វើឲ្យជងរងគ្រោះ និងក្រុមរបស់ខ្លួនជាច្រើនអ្នកទៀតគោរពជាខ្លាំង ដោយភាពជាគ្រប់គ្រងរបស់គេ គ្រប់គ្នាតែងតែស្ដាប់ និងទុកចិត្តគេជានិច្ច។
ថេយ៍សម្លឹងមើលទៅគេទាំងមានមោទនភាព នាយមិនដែលស្ដាយក្រោយទេដែលស្រលាញ់ និងជឿជាក់មនុស្សប្រុសម្នាក់នេះ។
"អ៊ីចឹង អូន... អឺ... ខ្ញុំលាសិនហើយលោកវរសេនីយ៍"
នាយតូចឱនគំនាប់ដើម្បីអរគុណ និងលាគ្នាធ្វើដូចជាមនុស្សមិនធ្លាប់ស្គាល់ ទាំងក្នុងចិត្តចង់ឲ្យគេឱប ចង់គេថ្នាក់ថ្នមខ្លាំងបំផុតក្នុងស្ថានភាពនេះ។
"អឹម"
រាងក្រាស់បែខ្នងចេញ ទាំងមិននិយាយស្ដីអ្វីទាំងអស់។ មិនមែននាយរឹងមាំ មិនចេះឈឺ តែនាយកំពុងតែព្យាយាមធ្វើចិត្ត មិនចង់គិតរឿងផ្សេងធ្វើឲ្យបែកអារម្មណ៍ក្នុងការបំពេញភារកិច្ច។
ពេលនេះ បងត្រឹមបានមើលអូនដើរចេញពីចម្ងាយ ថ្ងៃក្រោយបងគ្មានថ្ងៃបណ្ដោយឲ្យអូនទៅទៀតទេ។ បងជាប្រាកដជាក្រសោបអូនទុក មិនឲ្យអូនលួចយំពេលគ្មានបងនៅក្បែរទៀតឡើយ។
...
"មេក្រុមមានរឿងធំហើយ!"
"និយាយមក កុំស្លន់ស្លោ"
ជុងហ្គុកប្រាប់ទៅដេនី ដោយខ្លួននៅកាន់កាំភ្លើងជាប់ដៃ ចាំតែពេលឱកាសមកដល់អាចនឹងធ្វើសកម្មភាព។
"លោកស្ទេវិនបានសារភាពហើយថាប៉ាក្មេករបស់គេជាអ្នកនៅពីក្រោយគ្រប់យ៉ាង ហើយថែមទាំងប្រាប់ថាទីតាំងធំរបស់ពួកភេរវករទៀតផង គឺនៅលើផ្លូវមែកស៊ើស ហើយ..."
"ហើយ...?"
"នោះជាផ្លូវតែមួយដែលពួកយើងជូនជនរងគ្រោះត្រឡប់វិញ"
ស្ដាប់ហើយ បេះដូងខាងឆ្វេងរបស់ជុងហ្គុកក៏ចាប់ផ្ដើមលោតញាប់ខុសប្រក្រតី បាតដៃក៏ត្រជាក់ស្រឹប។ នាយមិនអាចធ្វើជាស្ងប់ស្ងៀមទៀតបានទេ។ 
"ឆាប់ទៅប្រមូលគ្នីគ្នា យើងត្រូវចេញទៅឥឡូវនេះ"
"បាទ ទាន!"
~ផាំង
"ចង្រៃយ៍!" ជុងហ្គុកដាល់តុឈើមួយដៃទាំងកំហឹងសឹងតែធ្វើឲ្យវារលំ។ មិនគួរឡើយ! នាយមិនគួរចាញ់កល មិនគួរស្មានទីតាំងពួកនោះខុសឡើយ។
"ឯងស្ងប់អារម្មណ៍សិនទៅ! ទោះជាយ៉ាងណា ក៏ពួកយើងបានឲ្យមនុស្សតាមការពារពួកគេហើយ" ឃើញគេខឹងខ្លាំងយ៉ាងនេះ ជេយ៉ុនក៏ចូលទៅនិយាយឲ្យគេតាំងអារម្មណ៍ ត្បិតថាវាសនាអ្នកគ្រប់គ្នានៅក្រុងនេះកំពុងស្ថិតក្នុងដៃគេហើយ។
"អឹម ពួកឯងរៀបចំទៅ! នេះជាសង្គ្រាមចុងក្រោយហើយ"
លើកនេះ នាយស្បថថាកម្ចាត់សម្បុក និងមេដឹកនាំក្រុមភេរវករឲ្យបាន ហើយនាំភាពស្ងប់ស្ងាត់ជូនប្រទេសជាតិវិញ។
នៅខាងថេយ៉ុងឯណេះ គ្រប់គ្នាចាប់ផ្តើមច្របូកច្របល់ក្រោយ អ្នកដែលនាំមកប្រាប់ថាពួកគេមិនអាចត្រឡប់ទៅវិញតាមផ្លូវដដែលទេ ត្រូវទៅតាមផ្លូវផ្សេង ព្រោះមានបញ្ហាបន្តិចបន្តួច។ តែមើលទៅវាមិនមែនតិចតួចទេ ពួកគេដូចកំពុងគេចពីអី ហើយពេលនេះដូចជាវង្វេងនៅកណ្តាលវាលទឹកមកក៏មិនដឹង។
"ផ្លូវនោះមានបញ្ហាតិចតួច យើងត្រូវជិះតាមផ្លូវផ្សេងហើយ"
~ប៊ុម
និយាយមិនទាន់ផុតពីមាត់ផង ពួកគេក៏បានលឺសម្លេងគ្រាប់បែកពីចម្ងាយ ដែលនោះគឺជាសម្លេងប្រយុទ្ធគ្នារវាងក្រុមវិរៈសេនីយ៍និងពួកភេរវករទាំងនោះ។
"ជុង... បងកុំកើតអីឲ្យសោះ" ថេយ៍អង្គុយសម្ងំនៅក្នុងឡានជាមួយជនរងគ្រោះឯទៀតដោយមិនជ្រួលច្របល់ នាំឲ្យអំពល់ទុក្ខនរណាឡើយ។ ផ្ទុយទៅវិញ នាយធ្វើចិត្តឲ្យស្ងប់បំផុតតាមដែលអាចធ្វើបាន និងបួងសួងក្នុងចិត្តសូមឲ្យគេមានសុវត្ថិភាព។
"ម៉េចក៏សុខៗឈប់ឡាន?"
"តើមានរឿងអី?"
"ព្រះអើយ! ម៉េចក៏ទៅជាបែបនេះ?"
នៅសុខៗ ឡានធន់ធំដែលដឹកពួកគេទាំងអស់គ្នាក៏ស្រាប់តែរលត់ នាំឲ្យអ្នកនៅក្នុងឡានចាប់ផ្តើមស្រែក ទ្រហោយំ ខ្លាចថានឹងមិនបានត្រឡប់ទៅទឹកដីរបស់ខ្លួនទៀតទេ បើជួបរឿងច្រើនយ៉ាងនេះ។
"ឡានខូចហើយ តែគ្រប់គ្នាស្ងប់អារម្មណ៍សិនទៅ! ពួកយើងនឹងទាក់ទងទៅថ្នាក់លើសុំជំនួយ"  ដេនីនិយាយអះអាងម្ដងទៀត ដោយខ្លួនបានដាក់ចិត្ត ដាក់កាយរួចហើយថានឹងការពារជនរងគ្រោះទាំងអស់នេះឲ្យមានសុវត្ថិភាព។
"ទាក់ទងទៅយ៉ាងម៉េច? បើសូម្បីសេវាទូរស័ព្ទក៏គ្មានសេវាផងនោះ?"
"កុំភ័យអីពួកយើងមានវិទ្យុទាក់ទង។គ្រប់គ្នាអង្គុយនៅក្នុងឡានឲ្យស្រួលបួលទៅ" ដេនីនិងមិត្តរួមការងារទាញវិទ្យុទាក់ទងទៅថ្នាក់លើប៉ុន្តែគ្មានបានចម្លើយមកវិញទាល់តែសោះ។តើពួកគាត់មានរឿងអីឬ?
មើលទៅពេលនេះមានតែព្យាយាមជួសជុលឡានជាមុនសិន ឬមិនអ៊ីចឹងរង់ចាំទាល់តែលោកវីរៈសេនីយ៍មនុស្សឲ្យតាមរកពួកគេដល់ទីនេះ។ ប៉ុន្តែតើទីនេះជាកន្លែងណា?
"តើឲ្យចាំដល់ពេលណាទៀត? តើឲ្យពួកយើងនៅក្នុងឡាននេះយ៉ាងម៉េច? ត្រជាក់ណាស់"
ឡានខូច ម៉ាស៊ីននិងគ្រប់យ៉ាងក៏រលត់ បើបន្តនៅបែបនេះ ពួកគេអាចនឹងកកស្លាប់។
មេឃនៅតំបន់ទឹកកកនេះក៏អ៊ីចឹងទៀត វាប្រែប្រួលជាងងឹតទាំងទើបតែពាក់កណ្ដាលថ្ងៃត្រង់នៅឡើយ តើពួកគេត្រូវស្លាប់ត្រង់នេះហើយមែនទេ?"
"ពួកយើងមិនអាចបង្កាត់ភ្លើងបានទេ ជៀសវាងដែលអ្នកឃើញ មិនមែនជាក្រុមវិរៈសេនីយ៍" ដេនីចូលមកហាមភ្លាមៗក្រោយចាប់អារម្មណ៍នឹងក្លិនផ្សែងនៅខាងក្រោយឡាន ដោយសារតែអ្នកទាំងនោះប្រមូលអាវមកដុត។ ពេលនេះអ្វីក៏ពួកគេមិនអាចធ្វើបានដែរ បើអាចមានតែដើរដោយជើងទទេប៉ុណ្ណោះ ប៉ុន្តែមើលទៅគ្មាននរណាហ៊ានប្រថុយទេ។
"មេឃចាប់ផ្ដើមងងឹតហើយ បើមិនដុតបែបនេះ លោកវីរៈសេនីយ៍ក៏រកពួកយើងមិនឃើញដែរ"
"គាត់ប្រាកដជារកឃើញ"
ថេយ៉ុងចេញមុខអះអាងប្រាប់អ្នកទាំងអស់គ្នា ព្រោះនាយជឿថាបើគេមកពិតមែន គេប្រាកដជាដឹងថាមានជនរងគ្រោះនៅទីនេះ។ នាយជឿលឿគេ ជឿលើសមត្ថភាពពិសេសរបស់គេ។
កន្លងជាផុតច្រើនម៉ោង ខ្លួនម្នាក់ៗក៏ចាប់ផ្ដើមត្រជាក់ សឹងកម្រើកមិនបាន ជាពិសេសទៅទៀតវាហាក់ដូចជាមានអារម្មណ៍ងងុយយើងចម្លែក។
"ម៉ាក់! ថេយ៍! ជីមីន! កុំគេងឲ្យសោះ បន្តិចទៀតនឹងលែងអីហើយ"
ណាំជូនព្យាយាមដាស់អ្នកនៅក្បែរខ្លួនគ្រប់ពេលមិនឱ្យនរណាម្នាក់គេង ក្នុងកន្លងពេលនេះមានតែគេម្នាក់ប៉ុណ្ណោះដែលនៅមានស្មារតីនឹងនរអាចការពារពួកគេបាន។
"ជុង... ជុង... "
ទោះស្ថិតក្នុងស្ថានភាពរវើរវាយ ប៉ុន្តែថេយ៍នៅតែស្រែកដង្ហៅឈ្មោះគេមិនចេះដាច់ ព្រោះក្នុងចិត្តនៅតែយល់ថាគេនឹងមកជួយខ្លួនគ្រប់ពេលដែលមានរឿង។
"អូននឹងចាំបងនៅត្រង់នេះ អូនជឿថា បង... បងនឹងមិនកើតអី ហើយនឹងមករកអូន"

To be continued 🥰❤️
#admin កែឈុតបញ្ចប់ចុះឡើងៗ មិនដឹងដាក់មួយណា😤 អូយ! សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត☺️





Star in the dark ⭐ [Complete ✅]Where stories live. Discover now