"អឺ... បាទ?"
រវល់តែភ្លឹក នឹកគិតដល់ពាក្យសម្ដីរបស់គេ បបូរមាត់ស្រទន់ក៏ត្រូវគេប្រើមេដៃមកញីតិចៗពីលើដូចដាស់អារម្មណ៍ឲ្យនាយងើយមុខទៅរក និងបង្ហើបមាត់ដោយខានមិនបាន។"អឹម... ហឹម"
ថេយ៉ុង ថ្ងួចថ្ងូរនៅដើមក ព្រមទាំងលើកដៃចាប់ដើមដៃរឹងមាំជាប់មិនចង់របេះ ពេលទទួលបានស្នាមថើបរំជួយបេះដូងពីគេ។អ្នកកំលោះ បន្តថើបទាល់តែអ្នកម្ខាងទៀតសឹងឈ្លក់ខ្យល់ ព្រោះតែឈ្លក់វង្វេងនឹងរស់ជាតិផ្អែមដូចទឹកឃ្មុំ និងទ្រលុកទ្រលន់ដូចចាហួយ ដែលមានតែថេយ៍ប៉ុណ្ណោះដែលអាចផ្ដល់ឲ្យនាយបាន។
"ហឹម... បងថាអូនឆាប់ទៅងូតទឹកសិនល្អជាង"
"ហេតុ... អី?"
នាយតូចសួរទាំងមិនដាច់ចិត្ត ពេលដែលនៅសុខៗគេក៏ប្រែក្រលាស់ ទាញខ្លួនឯងឲ្យទៅឆ្ងាយដូចចង់ដោះដៃពីខ្លួនភ្លាមៗ។ រឺមួយក៏ពេលនេះ នាយនៅស្មោគគ្រោកទើបចង់ឲ្យងូតទឹកឲ្យស្អាតសិន?"ងូតទឹកយប់ពេកមិនល្អទេ អូនអាចនឹងផ្ដាសាយបាន"
"*គេលេងសើចទេដឹង?* អេស? ជុង...?"
"បងមានការត្រូវធ្វើ អូនមិនបាច់ចាំបងទេ ងូតទឹកហើយ គេងមុនចុះ"
មិនទាន់ទាំងនិយាយឲ្យដឹងសាច់ការផង រាងតូចក៏ត្រូវគេរុញច្រានឲ្យងូតទឹកសម្អាតខ្លួនដោយឯកឯង ចំណែកគេក៏បាត់ទៅណាក៏មិនដឹង ត្រឹមមួយប្រព្រិចភ្នែក ដោយមិនភ្លេចផ្ដាំមិនឲ្យរុករើ និងប៉ះពាល់របស់របរក្នុងនេះផ្ដេសផ្ដាស។
លុះពេលនាយរៀបចំខ្លួនរួចរាល់ហើយនៅមិនទាន់ឃើញគេមកវិញទៀត ទើបចាប់ផ្ដើមអង្គុយចាក់ស្មុកតែម្ដង។"តើគាត់បាត់ទៅណា? បើមិនឃើញដើរចេញពីបន្ទប់ដេកផង?"
នាយចាំបានថាគេប្រាប់រឿងរវល់ការងារ និងឲ្យនាយគេងមុន តែខ្លួនក៏មិនបានលឺសម្លេងថាគេចេញទៅក្រៅ គឺបាត់ខ្លួននៅក្នុងបន្ទប់នេះឯង។"តើជាការងារសំខាន់អីណាស់ណា? ហេតុអីក៏ត្រូវធ្វើទាំងយប់ព្រលប់? រឺមួយ... វាជារឿងសម្ងាត់អី?"
ថេយ៉ុង ភ្ញាក់ខ្លួនដូចត្រូវគេសំពោងខ្លាំងៗក្រោយគិតឃើញរឿងដែលមិនគួរ។ នាយមិនធ្លាប់គិត មិនធ្លាប់សង្ស័យថាគេជាមនុស្សអាក្រក់ ដឹងត្រឹមម្យ៉ាងថាគេជាកូនទាហាន អាចធ្វើការក្នុងជួរទ័ពណាមួយ តែក៏អាចជាទ័ពរបស់ពួកក្រុមបះបោរដែរមែនទេ?
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023