Ch3: ចាកចេញ

2.3K 132 6
                                    

 
កន្លងផុតទៅរយៈពេលពីរបីថ្ងៃ របួសនៅលើខ្លួនជុងហ្គុក ក៏បានធូរសះស្បើយដែលអាចឲ្យនាយដើរហើរ និងធ្វើសកម្មភាពផ្សេងៗបានច្រើនជាងមុន.... មើលតែព្រឹកនេះចុះ នាយឈរស្រោចទឹកផ្កាមុខផ្ទះធ្វើប្រងើយ។
ជារឿងធម្មតាទេ ព្រោះរាងកាយរបស់នាយ វាស៊ាំនឹងរបួសអស់ទាំងនេះទៅហើយ  គ្រាន់តែលើកនេះត្រូវរាងធ្ងន់បន្តិចទើបត្រូវបញ្ជូនមកផ្ទះ ដែលត្រូវរងកម្ទេចគ្រាប់បែកស្ទើរសុះខ្លួន។

>របួសឯងយ៉ាងម៉េចហើយ?<
សម្លេងមនុស្សចំណាស់មកពីចម្ងាយ ធ្វើឲ្យរាងក្រាស់ប្រញាប់ងាកទៅរក រួចក៏ត្រូវឱនគំនាប់គាត់សឹង 90° ចំពោះវត្តមាននោះ

>របួសខ្ញុំបានគ្រាន់បើហើយ លោកតា<
មែនហើយ គាត់គឺជាលោកតារបស់នាយដែលជាម្ចាស់ភូមិគ្រឹះ រ៉ូទ្រីហ្កាសនេះ...

>លើកនេះ ឯងនៅយូរបានប៉ុណ្ណា?<
>ជាសះស្បើយពេលណា ខ្ញុំនឹងចាកចេញ<
>ចិត្តឯងចង់តែចាកចេញពីទីនេះ ឯងពិតជាមិនខុសអីពីម្ដាយរបស់ឯងទេ!<

គ្រាន់តែលឺពាក្យថាចាកចេញ គាត់ក៏រំជួលចិត្តភ្លាមៗធ្វើឱ្យអ្នកបម្រើដែលមកតាមជួយយកបាយ និងថ្នាំមកជាមួយប្រញាប់ចង់ចូលទៅជួយគ្រាគាត់ តែនៅយឺតជាងអ្នកកំលោះនោះទេ

>លោកតា....<
>ឯងចង់ទៅពេលណាក៏ទៅៗ ទៅតស៊ូស្លាប់ក្នុងសង្គ្រាមនោះក៏ទៅៗ....ជូនយើងទៅវិញ!<
>ចាសៗ<

គាត់ស្រែកខ្លាំងៗហាក់មិនខ្វល់នឹងសម្ដីអ្នកកំលោះហើយក៏ដើរតាំងៗចេញពីនោះជាមួយអ្នកបម្រើផ្ទាល់ខ្លួន ដែលបន្សល់ទុកត្រឹមថាសបាយម្ហូប និងថ្នាំដែលគាត់បានផ្ដាំឲ្យអ្នកបំរើររៀបចំឲ្យគេដោយផ្ទាល់មាត់។

ចំណែករាងក្រាស់ នាយមិនបានខឹងនឹងទង្វើគាត់សូម្បីបន្តិច វាសមហើយដែលគាត់ស្អប់នាយបែបនេះ ព្រោះម្ដាយរបស់នាយដែលជាកូនស្រីពៅរបស់គាត់បានរត់ចេញពីផ្ទះនេះទាំងមានផ្ទៃពោះជាមួយនឹងប៉ានាយ។
រហូតដល់ប៉ា ម៉ាក់នាយបានចែកឋានទើបនាយត្រូវមករស់នៅជាមួយលោកតាវិញ ទាំងគ្មាននរណាពេញចិត្តនឹងវត្តមាននាយ។

>បាត់ក្បាលជាងដប់ឆ្នាំ ទើបនឹកឃើញដល់ផ្ទះពេលដែលត្រូវការអញ្ចឹសហេស ម្ដាយនិងកូនពួកឯងពិតជាកត្តញ្ញូនឹងលោកប៉ាមែន<

Star in the dark ⭐ [Complete ✅]Where stories live. Discover now