គ្រប់យ៉ាងគ្រាន់តែជាសុបិន្តទេ តើមែនទេ? គេ... គេម៉េចនឹងអាចពោលពាក្យឃោរឃៅទាំងនោះមកកាន់ខ្លួនទៅ?
ក្ដីស្រឡាញ់ដែលខំសន្សំមកជាច្រើនឆ្នាំ ប្រែជាគ្មានន័យ ខ្ញុំនៅតែមិនទាន់អស់ចិត្ត ក៏មិនជឿថាទង្វើល្អរបស់គេរាល់ដងគ្រាន់តែជាអារម្មណ៍ល្អរវាងបងប្អូន។
"បងចិត្តអាក្រក់ណាស់ ជុងហ្គុក រ៉ូទ្រីហ្កាស"
ប៉ុន្តែទោះបីជាបងចិត្តអាក្រក់យ៉ាងណា ក៏ខ្ញុំនៅតែស្រលាញ់បង ហើយក៏មិនដែលគិតថានឹងស្រឡាញ់នរណាផ្សេងដែរ។~រីងៗ
សម្លេងទូរស័ព្ទកាត់ផ្ដាច់ការគិតទាំងប៉ុន្មានរបស់នាយតូច រួចម្ចាស់ខ្លួនក៏ខ្ជឹបមាត់ ទប់ការឈឺចាប់រៀបរយ មុននឹងលើកទូរស័ព្ទមកនិយាយធ្វើដូចមុននេះគ្មានរឿងអ្វីកើតឡើង"ម៉ាក់?"
[ម៉េចក៏ហ្អែងមិនទៅពិធីជប់លៀងបញ្ចប់កម្មវិធីនៅយប់នេះ? ដឹងទេថាគ្រប់គ្នាកំពុងរង់ចាំ]
គឺម៉ាក់ទៀតហើយ! ហេតុអ្វីម៉ាក់របស់នាយនៅតែមករញ៉េរញ៉ៃនឹងកាលវិភាគនាយទៀតបែបនេះ? រាល់ថ្ងៃគាត់គ្រប់គ្រងនាយប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទៀតឬ?"ខ្ញុំនឿយហត់ ចង់គេង"
[ឥឡូវឯងលែងស្ដាប់ម៉ាក់ហើយហេស? ម្នាក់ៗចេះតែធ្វើឲ្យម៉ាក់ខកចិត្ត មើលតែបងធំឯងចុះ មួយថ្ងៃៗដេកតែលើគ្រែពេទ្យ មិនព្រមឲ្យបញ្ចុកបាយទឹក ហើយឯងក៏ម្នាក់ដែរ?]
គាត់និយាយហាក់ដូចអស់សង្ឃឹមណាស់អ៊ីចឹង ទាំងដែលថេយ៉ុងនេះហើយ ជាកូនសំណព្វ ស្ដាប់បង្គាប់គាត់បំផុតនោះ"ម៉ាក់នៅចង់ឱ្យខ្ញុំទៅជួបលោក ស្ទេវិនទៀតឬ? ក្រែងម៉ាក់ដឹងដែរហេស ថាគេមានប្រពន្ធរួចហើយ?"
[តែគេមិនបានស្រលាញ់ប្រពន្ធគេទេ គេចាប់អារម្មណ៍លើឯង]
"យ៉ាងណាក៏គេមិនទាន់លែងលះគ្នាដែរ រឺម៉ាក់ចង់ឲ្យខ្ញុំជាប់ឈ្មោះលើទំព័រមុខជាជនទីបីដណ្ដើមប្ដីគេ?"
[ឯងជាមនុស្សដែលគេពេញចិត្តទៅហើយ មាននរណាទៅហ៊ានធ្វើដាក់ឯងបែបនេះទៀត?]
"ម៉ាក់? ម៉ាក់ចង់មានប៉ុណ្ណាទៀត គ្រួសារយើងមិនបានក្រឯណា!"
ហេតុអ្វីត្រូវលក់កិត្តិយសខ្លួនឯងដើម្បីតែ ប្រាក់ មុខមាត់ ប៉ុណ្ណឹង?
[នេះឯងហ៊ានតម្លើងសម្លេងដាក់ម៉ាក់ហេស? ឯងដុះស្លាបហើយមែនទេ?! ថេយ៉ុង? ថេ...]
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023