ពេលត្រលប់មកដល់ផ្ទះវិញ ថេយ៉ុងក៏សង្កេតឃើញថាបាយម្ហូបត្រូវបានរៀបចំលើកដាក់ពេញតុរួចរាល់ទៅហើយ។ ហើយក៏ឃើញគេអង្គុយចាំនាយ ដើម្បីញ៉ាំអាហារពេលល្ងាចជាមួយគ្នាទៀតផង។"អូនមកវិញហើយ?"
នាយតូច ឈរស្ងៀមធ្មឹង មិនស្ដីឆ្លើយនឹងសំណួររបស់គេ ហាក់នៅមិនទាន់បាត់អាក់អន់ស្រពន់ចិត្ត តែក៏ព្រមដើរទៅដាក់បង្គុយមុខតិអាហារ ពេលគេងើបមកទាញកៅអីឲ្យ។"មានបំណងអីហេស បានជាធ្វើម្ហូបច្រើនយ៉ាងនេះ?"
បន្ទាប់ពីស្ងាត់ស្ងៀម អង្គុយញ៉ាំអាហារបានមួយសន្ទុះ ថេយ៍ក៏បើកឆាកសួរនាំទៅគេវិញ។ ដោយមើលទៅគេមិនខ្ចីនិយាយអ្វីទាល់តែសោះ។"គឺ... ស្អែកនេះ ពួកយើងត្រូវត្រឡប់ទៅវិញហើយ"
"ហេតុអី!? ពួកយើងមិនទាន់មកបានមួយអាទិត្យផង?"
ការចាកចេញពីនេះ វាជារឿងមុននិងក្រោយប៉ុណ្ណោះ តែនាយនៅតែខ្លាច ខ្លាចថាលែងបានជួបគេតទៅទៀត។"បងមានការពិតមែន"
មិនទាន់ឈប់ខឹងរឿងមួយផង ក៏បន្ថែមរឿងមួយទៀត ច្រើនយ៉ាងនេះនាយខឹងមិនអស់ទេ!
"ចុះ... ពួកយើងនោះ?"
"បងនឹងរកពេលទៅជួបអូន បើអូនត្រូវការ"
ពេលសម្រាករបស់នាយត្រូវបានកែប្រែ ដោយក្រុមនាយត្រូវចុះធ្វើបេសកកម្មមុនពេលដែលបានកំណត់។ ដូច្នេះ សល់ពេលវេលាប៉ុន្មាន នាយនឹងព្យាយាមប្រើវាឲ្យមានតម្លៃជាមួយអូមេហ្កាតូចរបស់ខ្លួន។"បងនិយាយជាការពិត?"
តើគេព្រមបើកចិត្ត ទទួលយកនាយហើយហេស?"បងមិននិយាយអ្វីដែលខ្លួនឯងធ្វើមិនបានទេ"
"អ៊ីចឹងតាស បានជាបងមិនមាត់មិនក ពេលដែលអូនសុំឱ្យបងនៅក្បែរអូន មិនទៅណា ហឹស!"
ឃើញទេ បានគេខ្វល់ខ្វាយបន្តិចបន្តួច ក៏ចាប់ផ្ដើមចេញងង៉ក់ ឲ្យគេតាមលួងទៅហើយ។"បង... បងក៏មិនចង់ឃ្លាតឆ្ងាយពីអូនដែរ"
សារភាពតាមត្រង់ មកដល់ពេលនេះ នាយមិនចង់ឃ្លាតពីរាងតូចសូម្បីមួយវិនាទី។ នាយទាំងបារម្ភ ហួងហែង នឹកនាមិនចង់ទៅណាចោលគេទៀតឡើយ តែវាគ្មានជម្រើសនោះទេ។"បង?... អ៊ីចឹង ពួកយើងកុំទៅវិញអីណា អូនព្រមគ្រប់យ៉ាង អូនមិនធ្វើជាតារាអីទៀតទេ យើងរស់នៅជាមួយគ្នានៅទីនេះរហូតហើយ..."
"មិនបានទេ!"
អ្នកកំលោះ ក្រោកឈរ និយាយបដិសេធភ្លាមៗទាំងគេមិនទាន់និយាយចប់។ នាយមិនអាចឲ្យថេយ៍ចូលគន្លងចាស់ម៉ាក់នាយ ដែលត្រូវគេមើលងាយ មើលថោក ថាបំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះគ្រួសារ ហើយរត់តាមប្រុសនោះទេ។
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023