មានមនុស្សច្រើននាក់ណាស់ដែលច្រណែននឹងជីវិតជាដួងផ្កាយដូចជាខ្ញុំ។ ជាផ្កាយដែលមានពន្លឺចែងចាំង ស្រស់ស្អាត តែបែជារះតែឯងឯកានៅលើលំហមេឃដ៏ខ្ពស់។ ផ្កាយដែលគ្រប់គ្នាមើលពីចម្ងាយឃើញភ្លឺត្រចះត្រចង់នោះ បែជារះនៅទីខ្ពស់ សែនឆ្ងាយតែម្នាក់ឯង... វាមានន័យអីទៅ?
"ខ្ញុំមកដល់ត្រង់នេះដោយរបៀបណា?"
ថេយ៉ុង លើកដៃស្ទាបថ្ងាសខ្លួនឯង ហាក់វង្វេងវង្វាន់មិនដឹងថាខ្លួនឯងមកដល់កន្លែងស្នាក់នៅរបស់ជុងហ្គុកបានដោយរបៀបណា។ ដឹងត្រឹមថាពេលណាមានអារម្មណ៍ឯកា ពិបាកចិត្តនឹកឃើញគេមុនគេប៉ុណ្ណោះ?
"ជុង..."
បម្រុងនឹងគោះទ្វារហៅគេទៅហើយ ក៏ស្រាប់តែគិតឃើញថា គេប្រហែលជាមិនចង់ជួបមុខយើង គេអាចនឹងធុញយើងក៏ថាបានដែលមករកគេទាំងយប់បែបនេះ!
"អុ៎! ម៉េចក៏សុខៗស្រាប់តែភ្លៀងអ៊ីចឹង?"
នាយគិតប្រុងត្រឡប់ទៅខន់ដូវិញទៅហើយ តែមេឃក៏ស្រាប់តែធ្លាក់ភ្លៀងខ្លាំងៗ ដូចចង់ឃាត់ដំណើរនាយដូច្នោះដែរ
"ទេវតាពិតជាលេងសើចពិតមែន"
ថេយ៍ ទឹកភ្នែករលីងរលោង នឹកខឹងទាំងទេវតាដែលធ្វើឲ្យខ្លួនធ្លាក់ក្នុងសភាពបែបនេះ។ មនុស្សកំពុងតែបាក់ទឹកចិត្តហើយ មិនព្រមលួងនៅមកយំបញ្ឈឺទៀត?
នាយតូច ដាក់បង្គុយនៅមុខសំយ៉ាបហាងរបស់គេ ទាំងអង្កុញជើងចូលគ្នា ឯដៃក៏ឱបជង្គង់ជាប់ ទោះត្រូវទឹកភ្លៀងសាចប៉ះប៉ុណ្ណាក៏លែងដឹងអ្វី ព្រោះគិតថាទឹកភ្លៀងអាចជួយលាងការឈឺចាប់ ស្មុគស្មាញរបស់ខ្លួនបានខ្លះ
"ហេតុអីក៏មកអង្គុយទីនេះ?"
សម្លេងរឹងកំព្រឹសដែលខ្លួនចាំបានច្បាស់ជាងនរណាទាំងអស់នោះ ធ្វើឲ្យនាយតូចត្រូវងើបមុខដែលដាមដោយទឹកភ្នែកមើលទៅគេទាំងមានក្ដីសង្ឃឹម។ គេនៅតែគេវិរៈបុរសជិះសេះសរបស់នាយជានិច្ច!
"ជុង... ហឹកៗ"
"ងើបមក"
ដោយឃើញគេក្នុងសភាពបែបនេះ ជុងហ្គុកក៏មិនដាច់ចិត្ត ទើបបន្ទន់ជង្គង់លើកបីរាងតូចឱបជាប់នឹងទ្រូង ឯអ្នកម្ខាងទៀតក៏លើកដៃឱបកនាយវិញទាំងស្វ័យប្រវត្តិ។
មកដល់ក្នុងបន្ទប់ក្រោមដី នាយក៏លើករាងកាយដែលស្រាលស្ងើកនោះ ដាក់នៅលើពូកថ្នមៗដើម្បីឲ្យគេសម្រាក
"កុំ... បងកុំទៅអី!"
ពេលដែលរាងក្រាស់គិតចង់ដាក់គេឲ្យគេងតែឯង គេក៏ងើបក្រោសឱបនាយជាប់មិនឲ្យរបេះ ថែមទាំងយកជើងរឹតចង្កេះនាយជាប់ទៀតផង
"លែងទៅ ថេយ៍..."
"គេងកំដរអូននៅត្រង់នេះហើយ អូនត្រូវការបង ពិតជាត្រូវការបងណាស់ ហឹកៗ"
ពេលថេយ៉ុងយំអង្វរបែបនោះទើបគេយល់ព្រម ដាក់ខ្លួនដេកជិតនាយ ឲ្យដៃខ្ចីកើយ ព្រមទាំងឱបនាយជាការលួងលោមទៀតផង
"មានរឿងអីមែនទេ?"
ជុហ្គុក មិនត្រឹមតែសួរតែមាត់នោះ តែនាយក៏ប្រើម្រាមដៃជូតទឹកភ្នែកលើថ្ពាល់ស្រស់ស្អាតថ្នមៗ និងជួយអង្អែលខ្នងគេថើៗដូចគ្នា
"អូន... គ្រាន់តែមានអារម្មណ៍ថានឿយហត់ខ្លាំងណាស់"
"ហត់ក៏សម្រាកទៅ កុំខំប្រឹងពេកអី ថ្ងៃស្អែកនឹងលែងអីហើយ"
"បាទ...ឲ្យតែបាននៅក្បែរបង អូនមិនហត់ទៀតទេ ព្រោះអូនអាចធ្វើជាខ្លួនឯង មិនចាំបាច់អីត្រូវសម្ដែង"
និយាយដល់ត្រឹមនេះ ថេយ៍ក៏ឱនមុខជ្រប់នឹងដើមទ្រូងរបស់គេ សសុលរហូតរាងកាយបៀតគ្នាសឹងតែបេះមិនចេញ។ បើអាចធ្វើបាន ខ្លួនចង់តែជ្រមុជចូលក្នុងអាវរបស់គេទេ ដើម្បីទទួលបានភាពកក់ក្ដៅជាងនេះ។
ក្រោយឃើញគេសម្ងំគេងបានមួយសន្ទុះហើយ ជុងហ្គុកក៏សម្រេចដាស់គេឲ្យក្រោក ព្រោះឃើញថាអាវរបស់គេនៅសើម
"ថេយ៍? ប្ដូរអាវសិនទៅ ប្រយ័ត្នផ្ដាសាយ"
"អត់ទេ! បើអូនងើប បងប្រាកដជាទៅចោលអូនទៀតមិនខាន"
"ហឺយ! មិនទៅទេ"
"មែនហេស?"
"អឹម"
"តែអូនគ្មានសម្លៀកបំពាក់ទេ បងក៏ដឹង"
"ចាំបន្តិច"
ថាហើយ ជុងហ្គុកក៏ងើបក្រោសដើរទៅបើកទូខោអាវរបស់ខ្លួន និងយកសម្លៀកបំពាក់មួយឈុតចេញមក ដែលវាជាអាវពណ៌សខោវែងពណ៌សរលង់ រូបខ្លាឃ្មុំដែលនាយបានទិញទុកជាពិសេស
"ចង់ធ្វើអី?"
រាងក្រាស់ ស្រាប់តែស្រែកសម្លុតអ្នកដែលនៅលើគ្រែ ពេលឃើញគេសើយអាវប្រុងដោះនៅចំពោះមុខនាយ
"ប្ដូរខោអាវ"
"ទៅផ្លាស់នៅបន្ទប់ទឹកទៅ"
"ខ្ជិលដើរណាស់"
"ចំមែន!"
ចំណែក ថេយ៍ គេមិនបានខ្វល់ខ្វាយគិតនឹងអៀនខ្មាសអ្វីបន្តិច រឹតតែផ្គើនថែមដែលធ្វើឱ្យអ្នកខាងនោះ ទ្រាំមិនបានមានតែបែមុខចេញ។ ត្រង់ចំពោះអ្នកដទៃ នាយតែងតែកំណាញ់ខ្លួន តែចំពោះម្នាក់នេះបែជាចេះតែចង់ញ៉ោះគេទៅវិញ
"រួចហើយ បងអាចមកគេងជិតអូនបានហើយ"
នាយតូច ញញឹមខ្ជឹបព្រមទាំងទះពូកតិចៗឲ្យគេមកគេងក្បែរ តែគេរឹងក្បាលខ្លាំងណាស់ បែជាឡើងគេងនៅគែមគ្រែបែខ្នងដាក់នាយធ្វើព្រងើយ
"ជុង! ឱបអូនផង!"
"គេងឲ្យស្ងៀមៗទៅ មិនអ៊ីចឹងខ្ញុំនឹងបោះថេយ៍ឲ្យទៅគេងហាលភ្លៀងនៅខាងក្រៅ"
"បងហ៊ានហេស? ជុងហ្គុក រ៉ូទ្រីហ្កា បងក្បត់ពាក្យសម្ដី..."
"ស្ងាត់!"
អាងអីក៏សម្លុតៗ មនុស្សនេះពិតជាគល់ឈើ គ្មានអារម្មណ៍ គ្មានមេត្តាមែន!
"គេងក៏បាន ហឹស!... ជុប* ហ្គោតណាយ ឃីស ហិហិ"
ឈ្លៀតពេលដែលគេភ្លេចខ្លួន ក៏បន្លំបានមួយខ្សឺតទៀត តែប៉ុណ្ណេះគេងលក់ស្រួលហើយ...
*ហឺយ! ក្មេងនេះពិតជា...!*
ជុងហ្គុក បានត្រឹមរអ៊ូរក្នុងចិត្ត ហើយក៏លើកភួយមករុំខ្លួនតាំងពីក្បាលដល់ចុងជើង ដូចខ្លាចថាយប់ឡើងនឹងមាននរណាចូលមករំលោភនាយយ៉ាងអ៊ីចឹង
...
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023