Ch28: អាវាសែ

1.7K 97 4
                                    


នាយតូចត្រលប់មកផ្ទះវិញទាំងកណ្ដាលថ្ងៃត្រង់ ព្រោះបាននិយាយគ្នារួចហើយថា គេមានពេលត្រឹមមួយព្រឹកសម្រាប់នាយប៉ុណ្ណោះ ហើយគេក៏មិនបានលេបសម្ដី គឺមិននៅលើសសូម្បីតែមួយម៉ោង។

"ថេយ៍! ម៉េចក៏មកវិញតែម្នាក់ឯង?"
លោកស្រីណាយ៉ុន អង្គុយគងអន្ទាក់ខ្លា មើលមកគេទាំងក្រសែភ្នែករឹងកំព្រឹះទាំងដែលទូរទស្សន៍នៅជិតគាត់ក៏កំពុងបញ្ចាំងពត៌មានច្បាស់ៗ និយាយពីថេយ៉ុងនិងមនុស្សក្នុងចិត្តរបស់គេ។

គ្រាន់តែគាត់រវល់ប៉ុន្មានថ្ងៃសោះ ក៏មានរឿងឲ្យឈឺក្បាលកើតឡើងច្រើនដល់ម្លឹង។ តើគេបានទៅលួចធ្វើស្អីខ្លះ?

"គឺ... ជែន... ប្រាប់ថានៅដើរលេងជាមួយមិត្ត ទើបខ្ញុំមកមុន"
"ហឹស! មកក៏ល្អហើយ នឹងបានមកដោះស្រាយពត៌មានអាស្រូវរបស់ឯង"
"ម៉ាក់ចង់និយាយពីអី?"
ថេយ៍ ធ្វើជាមិនដឹងមិនលឺ ទោះជាយល់ហើយក្ដីថាគាត់ចង់និយាយពីអ្វី។

"គឺរឿងដែលឯងបាត់ខ្លួន ហើយត្រឡប់មកវិញ ក៏ទៅរំលឹកពីប្រុសណាមិនដឹង។ ដឹងទេ ថាធ្វើបែបនេះ វានាំឲ្យធ្លាក់ប្រជាប្រិយភាព?"
"បើរឿងប៉ុណ្ណឹងធ្វើឲ្យខ្ញុំធ្លាក់កូដនោះ ចុះម៉ាក់មិនគិតដល់រឿងដែលម៉ាក់ឲ្យខ្ញុំទៅទាក់ទងប្ដីគេនោះផង? ថារឿងនោះ វាធ្វើឲ្យខ្ញុំត្រូវគេនិន្ទា ហើយខ្ញុំត្រូវខ្មាសគេប៉ុណ្ណា?"
នាយតូច រលីងរលោងទឹកភ្នែកពេលនិយាយដល់ទង្វើកន្លងមករបស់គាត់។ ហេតុអីក៏គាត់អាចមើលឃើញអ្នកជាស្វាមីរបស់គេល្អបាន? រឺគេផ្ដល់ប្រយោជន៍ឲ្យគាត់ក្រាស់ក្រែល?

"គេរៀបចំលិខិតលែងលះគ្នាហើយ ឯងនៅគិតស្អីទៀត? គ្មាននរណាទៅហ៊ានថាអីឲ្យឯងទៀតទេ បើឯងអាចឡើងជាជំទាវទី1របស់គេនោះ?"
"ព្រោះតែបែបនេះមែនទេ? ព្រោះម៉ាក់យល់ថាគេអាចឈ្នះឆ្នោត ឡើងជាប្រធានាធិបតី ទើបម៉ាក់រុញខ្ញុំឲ្យគេ?"
តាំងពីដើមមក មនុស្សដូចជាគាត់ឃើញតែមុខមាត់និងទ្រព្យសម្បត្តិប៉ុណ្ណោះ។

"ម្ដាយឯណាមិនចង់ឃើញកូនល្អនោះ?"
កូនគាត់ស្រស់ស្អាត ឆ្លាត ល្អទាំងព្រមម្ល៉ឹងៗ បើលើកទៅឲ្យមនុស្សធម្មតាដូចជាគួរឱ្យស្ដាយពេកហើយ។ គេគួរតែបានអ្វីដែលល្អបំផុត។

Star in the dark ⭐ [Complete ✅]Where stories live. Discover now