ថេយ៉ុង ប្រែខ្លួនទៅមកនៅលើគ្រែដេកមិនលក់បក់មិនល្ហើយ បន្ទាប់ពីបានសន្ទនាជាមួយនឹងគេ រួចហើយក៏ដេកអង្អែលកងដៃរបស់ខ្លួន និងនឹកដល់សម្ដីគេ។"បងគ្មានទ្រព្យសម្បត្តិអ្វីច្រើនទេ តែអ្វីដែលបងមាន បងនឹងប្រគល់ជូនអូនទាំងអស់"
មែនហើយ! គឺកងដៃដាំត្បូងទទឹមមួយនេះហើយដែលគេបានឲ្យនាយ។ នេះមិនត្រឹមតែជាវត្ថុមានតម្លៃតែមួយមុខ តែកងដៃត្បូងពណ៌ទទឹម មិនថាជាត្បូងពិតឬក្លែងក្លាយក៏ដោយ វាជាវត្ថុតំណាងឲ្យការស្ដីដណ្ដឹងក្នុងប្រទេសរបស់ពួកគេ បើអូមេហ្កា រឺស្ត្រីណាពាក់វាមានន័យថាពួកគេមានម្ចាស់ រឺគូដណ្ដឹងរួចហើយ។
"ខ្ញុំ... ខ្ញុំក្លាយជាប្រពន្ធរបស់គាត់ហើយ?"
គិតហើយ នាយតូចក៏ខ្ទប់មុខ ទន្ទ្រានជើងទៅនឹងពូកដោយអារម្មណ៍រវើរវាយ។ នាយតោងទាមគេយូរមកហើយ នឹកខ្លាចថាមិនដឹងគេស្រឡាញ់វិញឬអត់ផង តែពេលនេះ... ពេលនេះគេក៏តបស្នេហារបស់នាយយ៉ាងសមបំណង។"អូនមិនស្ដាយក្រោយទេ ដែលធ្វើជារបស់បង"
ថេយ៍រំលឹកពីគេទាំងមានស្នាមញញឹមជាប់មាត់ ហើយក៏នឹកគេ ចង់នៅក្បែរគេភ្លាមៗតែម្ដង។ តែខ្លួនដឹងកាលៈទេសៈពេលនេះដែរ ថាគេកំពុងរវល់ ទើបមិនចង់រំខាន ទើបសម្រេចដេករង់ចាំគេវិញ។កណ្តាលអាធ្រាត្រចូលមកដល់ រាងក្រាស់ក៏ត្រឡប់មករកម្ចាស់ស្នេហ៍ខ្លួនវិញដូចគ្នា តែគេដូចជាគេងចោលនាយទៅហើយ។ ថាចង់ចំណាយពេលជាមួយគេឲ្យបានច្រើនតែពេលនេះ នាយបែជារវល់ដកខ្លួនមិនរួច។
"អឹម...ហឹម"
គ្រាន់តែគេដាក់ក្បាលដល់ខ្នើយ ថេយ៉ុងក៏ប្រែខ្លួនមកឱបគេជាប់ដោយស្វ័យប្រវត្តិ។ ពេលនៅក្បែរក្មេងម្នាក់នេះ នាយហាក់កក់ក្តៅ ជីវិតមានពន្លឺពន្លះជាពិសេស ព្រោះគេជាដួងផ្កាយរះនៅក្នុងភពដ៏ងងឹតរបស់នាយ។ព្រឹកឡើង ថេយ៍ក៏ធ្ងន់ពេញខ្លួកម្រើកសឹងមិនបានមានអារម្មណ៍ដូចភ្នំសង្កត់ ទើបបើកបរភ្នែកឡើងឃើញម្ចាស់មុខសង្ហាគេនៅក្បែរខ្លួន ទើបរហ័សលើកដៃគេចេញពីចង្កេះយឺតៗ និងថយចេញពីគេបន្តិច ដើម្បីគយគន់មុខមាត់ និងរាងដ៏ល្អឥតខ្ចោះរបស់គេ។
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023