"ឈឺ!"
នោះជារឿងតែមួយគត់ដែល ថេយ៉ុងគិតឃើញមុនគេក្រោយងើបពីដំណេក។ នាយមានអារម្មណ៍ឈឺ ស្ពឹកពេញទាំងខ្លួនប្រាណដូចជាត្រូវបានគេជិះជាន់ វាយដំយ៉ាងអ៊ីចឹងក្រោយឆ្លងផុតយប់ដ៏ក្ដៅគគុក... ពេលនេះនឹកចង់ងើបពីគ្រែក៏ពិបាក។"អាក៎... គាត់បាត់ទៅណាហើយ? ហឹកៗ មិនមែនទៅចោលគេទៀតទេដឹង?"
បើកភ្នែកមកក៏ឃើញខ្លួនឯងគេងនៅក្នុងបរិវេណក្នុងបន្ទប់ដ៏ទទេស្អាត គ្មានវត្តមានរបស់ប្រុសកម្លោះដែលបានថ្នាក់ថ្នមខ្លួនកាលពីយប់មិញ នរណាមិនអន់ចិត្ត មិនយំ?
យប់នោះ ពេលគេចង់បានខ្លួនយើង គេក៏ប្រើសម្ដីផ្អែមល្ហែម តែពេលរួចរាល់ក៏ទៅបាត់ស្រមោលឈឹង!"កើតអី?"
ដំបូងស្រែកយំដូចជ្រូកចាក់ក តែក្រោយលឺសម្លេងអ្នកម្ខាងទៀតចេញពីមាត់ទ្វារ ថេយ៉ុង បែចាប់ក្ដាប់ភួយជាប់នឹងដៃ ឱនមុខចុះលាក់ការអៀនខ្មាស់ទៅវិញ។ នាយមិនដឹងថាគួរប្រឈមមុខនឹងគេពេលនេះដូចម្ដេចទេ។ជុងហ្គុក រូតរះរត់មកមើលអ្នកនៅក្នុងបន្ទប់ក្រែងលោគេមានកើតរឿងអី បន្ទាប់ពីលឺគេយំទួញសោក។ ក្រែងកាលពីយប់មិញនេះ ជារឿងដែលគេចង់ឲ្យកើតឡើងហេស ហេតុអីក៏មកយំស្ដាយ?
"ភ្ញាក់ហើយ ម៉េចមិនប្រញាប់ទៅងូតទឹក?"
នេះរឺជាពាក្យសម្ដីដែលគេគួរនិយាយដាក់នាយ? មិនចេះមកបារម្ភអីខ្លះទេហេស?"អូន... អូនឈឺ ដើរមិនបាន"
នៅមានមុខមកសួរទៀត?!"ហឹស! មិនពូកែដូចជាយប់មិញសោះ"
នាយសង្ហារ ញញឹមចុងមាត់បន្តិច មុននឹងដើរសម្ដៅទៅគ្រែហើយទាញភួយដែលរាងតូចព្យាយាមយកមកបិទបាំងខ្លួនប្រាណចេញមិនឲ្យសេសសល់"អា៎! បងធ្វើអីហ្នឹង?!"
ថេយ៍ ស្រែកចាច ព្រមទាំងលើកដៃបិទបាំងខ្លួនប្រាណននោលគោកដែលមានស្លាកស្នាមស្នេហារាប់មិនអស់នោះដោយខ្មាស់អៀន តែគេមិនញញើត នៅធ្វើមុខក្រាស់ចូលមកជិតហើយលើកបីនាយឡើងទៀត"ទៅងូតទឹក!"
គ្មានប្រយោជន៍ទេ ទោះចង់ប្រកែកតវ៉ានិងសម្ដីរបស់គេក៏គ្មានបានអ្វីដែរ។ មានតែព្រមហើយនិងព្រម ឲ្យគេងូតទឹកឱ្យតាមសម្រួល។នៅក្នុងអាងទឹកដ៏សែនត្រជាក់ នាយតូចបែជាមានអារម្មណ៍ក្ដៅ ស្រាវស្រាញពេញទាំងខ្លួន ព្រោះតែមានបុរសជាម្ចាស់ស្នេហ៍ នៅអង្គុយកៀកកិតជិតបង្កើយជិតខ្លួន ថែមទាំងជួយកក់សក់ ដុសខ្លួនឲ្យទៀតផង
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023