នៅឯជាយក្រុងឯនេះវិញ ឃើញថាមានបារមួយកន្លែងដែលកំពុងបើកទាំងកណ្តាលរាត្រី ថែមទាំងមានភ្ញៀវហូរហៀរពេញហាងមិនទាន់ស្ងាត់ ហើយភ្ញៀវទាំងនោះគ្មាននរណាឆ្ងាយក្រៅពីក្រុមទាហានដែលទទួលបានការអនុញ្ញាតឱ្យឈប់សម្រាកនៅថ្ងៃស្អែកនោះទេ។
នៅទីនេះមើលទៅរញ៉េរញ៉ៃ ភ្លើងជម្រុះពណ៌ចម្រៀងចាក់លឺៗសឹងនិយាយគ្នាស្ដាប់មិនបាន តែក្រុមទាហាននាំគ្នាចូលមកទីនេះដើម្បីលេងស្រី និងផឹកស្រាដោយស្របច្បាប់។ អ្នកខ្លះវិញទោះមានគូស្នេហ៍ឬប្រពន្ធហើយក៏ដោយ តែដោយបែកគ្នាយូរពេក ក៏មកសប្បាយជាមួយស្រីនៅទីនេះ។"មេក្រុមមិនរកស្រីៗ រឺអូមេហ្កាម្នាក់ពីរទេហេស?"
កូនទាហានពីរបីចូលមករាក់ទាក់ជុងហ្គុក ព្រោះតែឃើញគេអង្គុយផឹកស្ងប់ស្ងាត់តែម្នាក់ឯង ទាំងដែលមានមនុស្សជាច្រើនសម្លក់សម្លឹង ចង់កំដរគេ ណាស់តែគេបដិសេធ។"មិនអីទេ ពួកឯងតាមសប្បាយចុះ"
"ដូចជាមេក្រុមណា ទោះអង្គុយស្ងៀមៗក៏មានគេមករកដែរ"
"អ៊ីចឹង ធ្វើយ៉ាងម៉េចទើបពួកគេឈប់មករញ៉េរញ៉ៃនឹងខ្ញុំ?"
កើតមកសង្ហាក៏ពិបាកណាស់ដែរ ថ្នាក់មិនបានចាប់អារម្មណ៍ ចង់ក្បត់នឹងមនុស្សជាទីស្រឡាញ់ផង ក៏នៅតែមានអ្នកមកឱ្យដៃ ដាក់ស្ពានឱ្យជាហូរហែ។"លុះត្រាតែមេក្រុមមានម្ចាស់ហើយ នោះពួកគេប្រាកដជាមិនសូវហ៊ានមករកទេ"
"ហ៊ឹម?"
ជុងហ្គុក លើកចិញ្ចើមសួរ ដូចនៅមិនទាន់អស់ចម្ងល់នៅឡើយទើបទាហានអស់នោះលើកដៃឆ្វេង និងចង្អុលលើម្រាមដៃនាងជាសញ្ញាប្រាប់នាយ។បន្ទាប់ពីបានចម្លើយហើយរាងក្រាស់ក៏ទាញប្រអប់ចិញ្ចៀនរបស់ខ្លួនចេញមក មុននឹងយកចិញ្ចៀនមួយវង់មកស៊ក ដែលចិញ្ចៀននេះ នាយបានសម្ងំលួចធ្វើក្នុងបន្ទាយជាច្រើនខែទម្រាំតែបាន២វង់នេះឯង។
"នែ៎! នេះឯងមិនចង់សប្បាយខ្លះទេឬមុននឹងចេញធ្វើបេសកកម្មថ្មី?"
មីនឃ្យូចង់ឲ្យគេមកសប្បាយជាមួយគ្នាដែរ តែដឹងស្រាប់ហើយគេមិនចេះលេងស្រីផ្ដេសផ្ដាស ហើយរាំរែកអីក៏អត់ ជក់ក៏មិនដែលឃើញជក់ ចេះតែអង្គុយចឹបស្រាហ្នឹងឯង។
"អត់ទេ"
"ដឹងថាឯងស្មោះនឹងស្នេហ៍ តែពួកយើងជាអាល់ហ្វា បើមិនព្រលែងខ្លះទេ ប្រាកដជាស្ទះស្លាប់ណា៎"
នាយនិយាយនេះ ព្រោះអាចមើលដឹងថាជុងហ្គុកពេលនេះមិនមែនត្រឹមតែស្រ្តេសធម្មតា តែគេកំពុងតែដល់ថ្ងៃខែដែលអម៉ូនរបស់គេចាប់ផ្ដើមប្រែប្រួលត្រូវការអូមេហ្កាជួយជាទីបំផុត ប៉ុន្តែមើលគេចុះ សុខចិត្តទ្រាំ ផឹកថ្នាំផងអីផង។
"យើងមិនអីទេ"
"អឺៗ ឲ្យតែគ្រាន់បើ"
តើនាយអាចមានអារម្មណ៍សប្បាយនឹងប្រុសផ្សេងបានយ៉ាងម៉េច បើដឹងថាថេយ៍នឹកនាយដល់ថ្នាក់នេះនោះ។ នាយបានស្ដាប់ចម្រៀងរបស់គេ ដែលមានជាច្រើនបទដែលនិយាយពីស្នេហារបស់ពួកនាយ។ គេបង្ហាញអារម្មណ៍ជាច្រើននៅក្នុងបទចម្រៀងដែលមានន័យថាគេនឹក ស្រលាញ់ និងកំពុងរង់ចាំនាយគ្រប់ពេល គ្រប់វេលា។
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023