Ch35: ចាំខ្ញុំជម្រិតថេយ៍ឲ្យបានកូនមួយផ្លូនសិន...

1.9K 100 5
                                    

 
ក្នុងកំឡុងពេលដែលរាងតូចកំពុងតែសម្រាកព្យាបាល នៅខាងក្រៅក៏កំពុងវឹកវរព្រោះតែមានបណ្ដាញអ្នកសារព័ត៌មាន មកតាមដាននាយឥតល្ហែ បែបនេះហើយ អ្នកណាក៏ដឹងថាខ្លួនកំពុងស្នាក់នៅពេទ្យមួយណា។
រឿងនេះសម្រាប់អ្នកដទៃវាមិនថ្វីទេ តែសម្រាប់ថេយ៍ វាក៏គ្រោះថ្នាក់ ហើយក៏ធុញថប់ដែលតម្រូវឱ្យសម្ងំតែក្នុងបន្ទប់មិនឲ្យចេញទៅណាសោះ ការពារខ្លាចមានអ្នកមកស្គាល់លេខបន្ទប់ទៀត។

ល្ងាចឡើង ខណៈពេលដែលបងប្រុស និងម៉ាក់នាយចេញទៅចរចារជាមួយគ្រូពេទ្យ នាយតូចក៏យកទូរស័ព្ទបើកចូលលេងបណ្ដាញសង្គមផ្ទាល់ខ្លួន ហើយវាពិតជាដូចការស្មានមិនខុស ព័ត៌មាននាយគឺកំពុងតែក្ដៅក៏គុកតែម្ដង។
គ្រប់គ្នាសុទ្ធតែចង់ដឹងថាមានថានាយមានរឿងអី? ហើយស្នាមនៅលើថ្ពាល់ដែលគេថតបានជាអ្វីទៅវិញ?

"សូម្បីតែរឿងគ្រួសារ រឿងផ្ទាល់ខ្លួន ក៏មិនអាចលាក់គេជិតដែរ"
ត្បិតតែនាយជាតារាគួរតែស៊ាំនឹងព័ត៌មានទាំងអស់នេះ។ប៉ុន្តែនាយផ្ទាល់គ្រាន់តែចង់ឲ្យព័ត៌មានដែលផ្សាយពីនាយនិយាយតែពីរឿងនៅក្នុងសិល្បៈប៉ុណ្ណោះ មិនចង់ឱ្យប៉ះពាល់ភាពឯកជននោះទេ។

"អាយ! ជួយផង!"
"នៅឲ្យស្ងៀមៗ!"

"សម្លេងអី? ដូចជាម៉ាក់?"
សម្លេងរញ៉េរញ៉ៃដែលនៅជិតមុខបន្ទប់ ធ្វើឲ្យនាយតូចនៅមិនសុខ ទើបទាញសារ៉ូមចេញពីដៃខ្លួនមុននឹងទាញបង់បិទលើស្នាមម្ជុលថ្នមៗ ហើយក៏នាំរាងកាយល្ហិតល្ហៃដើរចេញទៅខាងក្រៅដោយខ្លួនឯង។

ដំបូងគិតថាគ្រាន់តែចង់ចេញមកមើលធម្មតាតែប៉ុណ្ណោះ ប៉ុន្តែមិនស្មានថាជួបរឿងស្មានមិនដល់ ព្រោះតែឃើញមានមនុស្សប្រុសមាឌមាំម្នាក់ជាអ្នកជំងឺកំពុងតែប្រតាយប្រតប់ជាមួយនឹងគ្រូពេទ្យ ឯម្នាក់ទៀតកំពុងតែប្រកៀកកម៉ាក់របស់ខ្លួន ដោយមានកាំបិតវះកាត់របស់ពេទ្យជាប់ដៃទៀតផង។

"មាន... មានរឿងអីទៅ? ម៉ាក់?"
នាយបានត្រឹមតែឈរមើលពីចម្ងាយ តក់ស្លុតនឹងរូបភាពចំពោះមុខ។ តើពួកគេទាំងពីរនាក់នោះជានរណា?

"ជួយផងៗ ជូននៅឯណា! ជួយម៉ាក់ផង"
"បើមិនចង់ឱ្យយាយកញ្ចាស់នេះស្លាប់ ឆាប់ចៀសចេញពីផ្លូវយើងទៅ!"

Star in the dark ⭐ [Complete ✅]Where stories live. Discover now