Ch46: ជេឃេ ដេនើវីល

1.8K 118 10
                                    

"ឯង! ឯងហ៊ានគម្រាមយើងផងហេស ស្គាល់ថាយើងជានរណាទេ?"
"ប្រាកដណាស់ ស្គាល់ច្បាស់ទៀតផង"
ថាហើយ ជុងហ្គុកក៏ដោះស្រោមមុខការពាររបស់ខ្លួនចេញបង្ហាយមុខមាត់សង្ហាច្បាស់ៗ ត្បិតថាពេលនេះបេសកកម្មក៏បញ្ចប់ទៅហើយដែរ។

"គឺ... គឺឯង!"
"អាក្មេងខ្ចាត់ព្រាត់!"
ម្ដាយក្មេករបស់នាយដូចប្រសព្វរកពាក្យជេរមែន មិនដែលឲ្យឆ្គងទាល់តែសោះ។
ការបង្ហាញសមាសភាពរបស់គេ មិនថាតែមីងជុងហ្គុកទេ ខាងម៉ែកូនគីម៉ូរ៉ានិងជីមីនក៏ភ្ញាក់ផ្អើលមិនតិចដែរដែលដឹងថាមនុស្សដែលបានជួយពួកគេ គឺជាមនុស្សតែម្នាក់ដែលពួកគេស្អប់ និងពេបជ្រាយហ្នឹងឯង។

"ជុង... គឺគាត់... គាត់មិនអីទេ"
"ថេយ៉ុង កូនចង់ទៅណា?"
រកតែនាយតូចរត់ទៅមើលម្ចាស់ស្នេហ៍មិនបាន អ្នកជាម្ដាយនៅកាងជាប់មិនឲ្យពួកគេទៅស្និទ្ធស្នាលនឹងគ្នាបង្កើតបានជាព័ត៌មានអាស្រូវឡើយ។
"ម៉ាក់... ម៉ាក់កុំថាឲ្យគេបានទេ? គេបានជួយជីវិតពួកយើងណា៎"
"នោះជាការងាររបស់គេតើស៎"
រឿងអីហេតុអីត្រូវអរគុណ ព្រោះនោះជាការងារពួកគេត្រូវសង្គ្រោះប្រជាជនអ៊ីចឹងហើយ។
ស្ដាប់សម្ដីម៉ាក់របស់ថេយ៍ ក្រុមរបស់ពួកនាយចង់ឆ្អែតបាយ ព្រោះខំប្ដូរជីវិតជួយពួកគេឲ្យផុតពីទ្វារមរណៈមិនស្មានថាបានការតបស្នងបែបនេះសោះ។
"មិនមែន! នេះមិនមែនជាការងាររបស់ខ្ញុំដែលត្រូវការពារអ្នកដែលចូលមកទីក្រុងហាមឃាត់មួយនេះទេ"
តាំងពីមានរឿងកើតឡើង និងដឹងថាព្រំដែនជាមុខសញ្ញាដែលខ្មាន់កាំភ្លើងលុកលុយ នាយបានឲ្យគេផ្ដល់ដំណឹងដល់ប្រជាជនច្បាស់ណាស់ថាមិនឱ្យអ្នកក្រៅមកទីនេះទៀតទេ។ហេតុអីក៏គ្មានអ្នកស្ដាប់?
"ឯងជាស្អីមកចេះហាមឃាត់យើងមិនឲ្យមកទីនេះ?"
"ម៉ាក់... ឈប់ទៅ"
ថេយ៍ព្យាមឃាត់ណាស់ដែរ តែហាមម៉ាក់ខ្លួនមិនបានសោះ គាត់នៅតែញ៉ែតៗដាក់គេ ហើយនៅមានមីងជុងហ្គុកម្នាក់ទៀត ដែលតែងតែពូកែថែមល្បោយ។
"ចុះនរណា ជាអ្នកអនុញ្ញាតឲ្យលោកស្រីមកទីនេះ?"
មិនទាន់ទាំងទទួលបានចម្លើយមកវិញផង ក៏ស្រាប់តែមានក្រុមទាហានមួយក្រុមផ្សេងទៀតបានមកដល់ទីនេះ ហើយពួកគេនោះហើយដែលមានតួនាទីការពារប្រជាជននិងទឹកដីនេះ។ ខុសពីក្រុមនាយត្រង់ថា នាយមានតួនាទីប្រឆាំង និងការពារពីពួកភារវករ។

Star in the dark ⭐ [Complete ✅]Where stories live. Discover now