Ch 33: ខ្ញុំជាអ្នកទៅរកគេមុន

1.6K 93 2
                                    


ក្រោយពីចាកចេញពីបន្ទប់របស់មេក្រុមខ្លួន ដេនីក៏រត់ទៅបន្ទប់មួយទៀតដែលនៅជាប់ជាមួយគ្នានោះ ដែលវាជាបន្ទប់របស់ជេយ៉ុនហ្នឹងឯង តែមិនមែនមានតែគេម្នាក់ទេដែលនៅទីនេះ... មើលទៅមកជុំគ្នាល្អណាស់។

"កើតអី? ធ្វើមើលតែទើបឃើញខ្មោច?"
មីនឃ្យូ សួរទៅគេដែលរត់មករកពួកនាយទាំងរហេរហន់ធ្វើដូចភ្ញាក់ផ្អើលមកពីណា ហើយដើរមកដល់ក៏បក់ដៃឲ្យពួកនាយទៅរកគេ និងខ្សឹបប្រាប់តិច

"ដឹងថាមុននេះ ខ្ញុំបានជួបនរណាទេ?"
"នរណាគេ?"
"គឺ... ថេយ៍វី! ខ្ញុំឃើញគេនៅក្នុងបន្ទប់មេក្រុម!"
"..."
គ្មានប្រតិកម្មអ្វីទាំងអស់ក្រៅពីភាពស្ងប់ស្ងាត់នៅក្នុងបរិវេណបន្ទប់ ហើយគ្រប់គ្នាក៏បែរទៅចាប់អារម្មណ៍ការងាររៀងខ្លួនវិញដោយរវល់រៀបចំអីវ៉ាន់ត្រៀមចេញទៅបេសកកម្ម ធ្វើដូចមិនបានឮអ្វីទាំងអស់អម្បាញ់មិញ។

"អេ? នេះមិនជឿខ្ញុំទេហេស?"
នាយនិយាយយ៉ាងជឿជាក់ ហើយបើអាចចង់វះបេះដូងបញ្ជាក់ការពិតទៀតផង តែមើលពួកគេចុះហាក់មិនចាប់អារម្មណ៍ទាល់តែសោះ

"ហើយយ៉ាងម៉េច? ពួកយើងបានដឹងអស់ហើយ"
សម្ដីអ៊ុនវូ ធ្វើឲ្យនាយដឹងខ្លួនថានាយមិនមែនជាមនុស្សទីមួយដែលដឹងរឿងនេះ តែជាអ្នកចុងក្រោយទៅវិញទេ។
ធ្វើយ៉ាងម៉េចបើយើងត្រឹមជាកូនចៅតូចតាច ហុហុ...

"ឯងមកប្រាប់រឿងអាថ៌កំបាំងរបស់មេក្រុមបែបនេះ បើគេដឹងឯងស្លាប់មិនខានទេ"
លីសា និយាយហីៗដោយមិនយកចិត្តទុកដាក់អីប៉ុន្មាន។  តែអារឿងគម្រាមអីនេះមិនមែននិយាយលេងទេព្រោះ ក្នុងក្រុមនេះគ្មានម្នាក់ណាដែលថាមិនធ្លាប់ស្គាល់ស្នាដៃមេក្រុមពួកគេ។

"ហឺយ! ស្លាប់មិនខានទេ! តែ... តែពួកគាត់ជាអីនឹងគ្នាឲ្យប្រាកដ?"
"ចង់ដឹងច្បាស់ក៏ទៅសួរពួកគេទៅ?"
"មិនហ៊ានទេៗ"
មកគម្រាមបែបនេះទៅហើយ នរណាទៅហ៊ានសួរនាំទៀតនោះ។

អ៊ីចឹងតាស បានជាមិនឃើញមេក្រុមមករវីរវល់ និងតឿនឲ្យពួកគេរៀបចំអីវ៉ាន់ តាមពិតនៅជាប់ផ្អែមល្ហែមជាមួយសំណព្វចិត្តសោះ។

រវល់តែនឹកស្ញប់ស្ញែងមិនទាន់បានប៉ុន្មានផង ថ្ងៃឡើងក៏មានការហៅទូរស័ព្ទមកពីប៉ុស្តិ៍ប៉ូលីសឲ្យពួកគេទៅជួយចាត់ការ ដែលគ្រប់គ្នាសឹងតែមិនជឿទៅហើយ ក្រោយលឺថាមេក្រុមរបស់ពួកគេមានរឿងជាប់គុកជាប់ច្រវ៉ាក់អីបែបនេះ។
...

Star in the dark ⭐ [Complete ✅]Where stories live. Discover now