នាយតូចខាំមាត់សម្លឹងអ្នកចំពោះមុខទាំងទឹកភ្នែករលីងរលោង ដោយលួចមានកូនចិត្តគិតអាក្រក់ទៅលើគេទៀតផង។ មានជនរងគ្រោះនៅខាងក្រោមជាច្រើនអ្នកទៀតដែលសុទ្ធតែអ្នកដែលដេញថ្លៃបានរួមទាំងគ្រួសារនាយដែរ។ ម៉េចក៏គ្មានអ្នកអើពើ?
"គឺ... បងពិតមែន?"
"នៅឲ្យស្ងៀម ហើយតាមមក"
"ហឹកៗ មិនទៅ! ហេតុអីក៏មិនទៅជួយពួកគាត់ផង?"
ថេយ៍មិនបានត្រេកអរដែលបានជួបគេ ហើយក៏មិនជ្រួលជ្រើមដែលគេមកជួយទាន់ពេល បែជាមកចោទជាសំណួរនេះដាក់គេទៅវិញ។
"ឆាប់មកនេះ"
"មិនទៅទេ ប្រាប់ថាមិនទៅ! បើពួកគាត់មិនមកអូនមិនចាកចេញទេ"
គេនៅតែប្រកែកមិនព្រមស្ដាប់ហេតុផល ទាំងដែលនាយព្យាយាមអស់ពីសមត្ថភាពទៅហើយ។ ណាមួយនាយមិនមែនមានដៃ១០អាចជួយពួកគេគ្រប់គ្នាឯណា។
"បងមិនអាចទៅជួយពួកគេពេលនេះបានទេ"
"មិនអាចទៅឬមួយបងមិនចង់ទៅ?"
ឲ្យនាយតូចចាកចេញពីទីនេះ ទុកពួកគាត់ចោលវាមិនអាចទេ។ បើចង់ចាកចេញ ត្រូវទៅទាំងអស់គ្នា នាយមិនអាចបាត់បង់នរណាបានឡើយ។
តែមិនដឹងឡើយថាពាក្យមួយឃ្លាដែលខ្លួននិយាយអម្បាញ់មិញកំពុងតែធ្វើឲ្យអ្នកចំពោះមុខឈឺ ចុកចាប់ប៉ុណ្ណា។
ថេយ៍យកអីមកគិត ទើបនិយាយថានាយគ្មានចិត្តចង់ជួយមនុស្ស?
"ត្រូវហើយ! មនុស្សដូចជាក្រុមគ្រួសារអូន សាកសមឲ្យបងជួយដែរទេ?"
ត្រឹមចម្លើយប៉ុណ្ណេះ ថេយ៍ក៏អួលដើមករកពាក្យតបតលែងបាន។ បើគេមិនព្រមជួយទៅហើយ នាយអាចធ្វើអីបាន។
"បើមិនចង់ទៅទេ ក៏នៅត្រង់នេះហើយ"
"ជុង... បង... បងទៅណា?
"..."
"មកវិញ ហឹកៗ"
រាងស្ដើងទម្លាក់ខ្លួន អង្គុយយំទាំងអស់សង្ឃឹម សុខចិត្តមិនទៅតាមគេ នៅចាំគ្រួសារខ្លួននៅទីនេះ។បើសិនជាអ្នកផ្សេង នាយប្រហែលចាប់ចងដៃ ចងជើងបោះទម្លាក់ចុះទៅខាងក្រោមហើយ តែនេះជាថេយ៉ុងទើបរាងក្រាស់បានត្រឹមរម្ងាប់អារម្មណ៍ ទោះតូចចិត្ត និងខឹងគេយ៉ាងណា ក៏នៅតែសម្រេចចិត្តគិតរកវិធីធ្វើឱ្យគេសមបានដូចបំណងដែរ។
"ក្រុមអេ! ពួកឯងនាំជនរងគ្រោះឯទៀតទៅមុនចុះ ហើយផ្ដល់ដំណឹងឲ្យក្រុមបេឲ្យប្រញាប់មកទីនេះវិញជាបន្ទាន់"
"បាទ ទាន"
ក៏ព្រោះការចុះមកទីនេះគ្រាន់តែជាការសម្រេចចិត្តរបស់នាយផ្ទាល់ មិនទាន់បានការអនុញ្ញាតពីលោកឧត្តមសេនីយ៍នៅឡើយទើបមិនទទួលបានជំនួយគ្រប់គ្រាន់។
នាយចង់មើលស្ថានការណ៍ ក៏ដូចជារង់ចាំក្រុមជំនួយមកសិនទើបចាត់ការ ប៉ុន្តែពេលនេះមិនអាចពន្យារពេលបានទៀតព្រោះតែក្នុងទ្រូង វាកំពុងតែឆេះក្ដៅងំដោយកំហឹង។
"លីលី! ៥នាទីទៀតជួយបិទប្រព័ន្ធអគ្គិសនីនៅជាន់ខាងក្រោមឲ្យយើងបន្តិច ចំណែកជេយ៉ុន និងអ៊ុនវូចាំបាញ់ការពារយើង"
"ចុះយើងវិញនោះ?"
គ្រប់គ្នាហាក់មានការងាររៀងៗខ្លួនអស់ហើយ លើកលែងតែមីនឃ្យូ ទើបនាយហាឡើងទាំងមិនសុខចិត្ត។
"យើងមានការងារសំខាន់ឲ្យឯងធ្វើ។ ជួយការពារថេយ៍... ឲ្យយើងផង"
ត្បិតថានាយទុកគេនៅទីនេះមែន តែក៏មិនដាច់ចិត្តទុកចោល មានតែពឹងឲ្យមិត្តជួយការពារសិនប៉ុណ្ណោះ ដល់ពេលនាយដោះស្រាយរឿងខាងក្រោមរួចរាល់ពេលណា ប្រាកដជាឲ្យគេជួបជុំគ្រួសារវិញ។
រឿងថ្ងៃនេះសុទ្ធតែជាផែនការ និងការសម្រេចចិត្តរបស់នាយទាំងអស់ បើមានរឿងអ្វីកើតឡើង នាយក៏នឹងទទួលយកលទ្ធផលតែម្នាក់ឯង មិនឱ្យក្រុមការងារខ្លួនពិបាកទេ។
ទោះបីជាផែនការដំបូងគ្រាន់តែចុះមកស៊ើបនៅទីនេះ គ្មានបំណងវាយលុកក៏ដោយ តែបើមេក្រុមរបស់ខ្លួនសម្រេចចិត្តទៅហើយ តើមាននរណាគិតចង់ប្រឆាំងនោះ?
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023