ពេលដែលខំយកលេសគេចពីអាល់ហ្វាទាំងបីបានហើយ ក៏មកត្រូវឈឺក្បាលម្ដងទៀតពេលឃើញមនុស្សជាច្រើនផ្ដុំគ្នានៅជិតកន្លែងដែលនាយស្នាក់នៅ ហើយពេលដែលពួកគេឃើញវត្តមាននាយដើរមក អ្នកទាំងនោះក៏សំដៅមកនាយឈូរឆរតែម្តង។
"ថេយ៍វីៗៗ..."
ពិតជាទាយមិនខុសមែន អ្នកពួកគេជាហ្វេននាយ តែថាហេតុអីបានជាពួកគេស្គាល់កន្លែងស្នាក់នេះ រឺមួយខាងរីសតជាអ្នកលក់ព័ត៌មាន?
តើអាចធ្វើអ្វីបានទៅពេលជួបស្ថានការណ៍បែបនេះ? គឺមានតែញញឹម ទទួលពួកគេព្រោះតែជៀសមិនបាន សំំណាងហើយដែលថ្ងៃនេះមានអង្គរក្សផ្ទាល់ខ្លួន ចាំរារាំង ការពារមិនឱ្យពួកគេចូលមកជិតនាយពេក។ កុំអីនាយប្រហែលជាត្រូវសន្លប់ឈរនៅទីនោះ ខានបានចូលរួមពិធីថ្ងៃស្អែកមិនខាន។គ្រាន់តែអាចយករួចខ្លួន និងដើរឆ្ងាយពីពួកគេបានបន្តិច ថេយ៉ុងក៏ដកដង្ហើធំទាំងនឿយណាយ ទឹកមុខប្រែជាម៉ងសៅមួយរំពេច។ នាយតូចយកស្ព្រាយមកបាញ់ក្នុងមាត់ដើម្បីបំបាត់ភាពតានតឹង ហើយក៏ឈប់ដកដង្ហើមមួយៗដើម្បីបន្ធូរអារម្មណ៍
"អ្នកប្រុសយា៉ងម៉េចហើយ?"
លីសា ក៏បារម្ភមិនតិចដែរ នាងដែលជាហ្វេន ធ្លាប់ដឹងថាគេមិនចូលចិត្តប៉ះពាល់ និងការចោមរោម ប៉ុន្តែមិនធ្លាប់ដឹងថាអាការៈគេមិនល្អដល់ថ្នាក់នេះសោះ"ខ្ញុំ... មិនអីទេ"
រាងស្ដើង ច្រត់ដៃថ្នមៗលើដើមដៃរបស់អាល់ហ្វាក្រមុំហាក់ដូចជាមានអារម្មណ៍ទុកចិត្តគេបន្តិចដែរ តែនៅតែមិនគ្រប់គ្រាន់"ជូនខ្ញុំ ទៅជួបបងជុងបានទេ?"
"ប៉ុន្តែ ក្រែងអ្នកប្រុសត្រូវសមចម្រៀងទៀតហេស?"
"តែខ្ញុំចង់ជួបគាត់ណាស់ណា៎"
ប្រើក្រសែភ្នែកគួរឲ្យស្រឡាញ់បែបនេះមើលមកនាងទៅហើយ តើឲ្យនាងបដិសេធយ៉ាងម៉េចនឹងកើត?
មិនថាមានហ្វេន រឺអ្នកកាសែតច្រើនប៉ុណ្ណានោះទេ បើលីសាចង់នាំមនុស្សម្នាក់គេចខ្លួនហើយនោះ រឿងអីថាមិនបាន?
....."លីលី និយាយ! ឆាប់បើកទ្វារ"
មិនប៉ុន្មាននាទី ទ្វារផ្ទះក្បែរមាត់សមុទ្រមួយក៏បើកឡើង ហើយលីសាដែលបន្លំខ្លួនជាអ្នកបម្រើអាហារ មិនបង្អង់យូរក៏រុញរទេសអាហារមួយចូលទៅខាងក្នុង
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023