Ch29: ហើបមាត់បន្តិច

1.9K 103 7
                                    


ទេសភាពនៅតាមដងផ្លូវនៅយប់ស្មាលនេះវាប្លែកភ្នែក ប្លែកអារម្មណ៍គួរឱ្យចាប់ចិត្តណាស់។ អគារខ្ពស់ៗនៅតាមដងផ្លូវ បំពាក់ភ្លើងភ្លឺចិញ្ចាច បូករួមសម្លេងអ៊ូអររបស់អ្នកដំណើរ ធ្វើឲ្យនាយតូចរំភើបជាងសព្វមួយដង ប្រៀបដូចបានមកបើកភ្នែក បើកច្រមុះលើផែនដីថ្មី ព្រោះនាងមិនងាយបានចេញមកកន្លែងមនុស្សច្រើនបែបនេះទេ។

ខ្យល់ត្រជាក់បក់ប៉ះរាងកាយធ្វើឲរងាដល់បេះដូង ថេយ៉ុងក៏បន្តឹងដៃឱក្រសោបចង្កេះអ្នកកំពុងបើកម៉ូតូកាន់តែណែន។

"បងចង់នាំអូនទៅណា?"
"ហាស?"
ជុងហ្គុក បើកមួកបន្តិចនិងងាកទៅសួរអ្នកខាងក្រោយព្រោះស្ដាប់មិនសូវបាន...

"បងនាំអូនទៅណា?!"
"ដើរលេង"
ខ្នាញ់មែនទែន! នៅសុខៗក៏មកបបួលកូនប្រុសគេទៅដើរលេងទាំងយប់ ទាំងដែលពេលនេះនាយគួរតែបានចូលរួមពិធីខួបកំណើតគេជាមួយនឹងម៉ាក់នាយទៅវិញទេ។
ពាក់មួកបែបនេះ តិចខូចម៉ូតសក់អស់ទៅ? ព្រះអើយ!

"*សឺត"
រាងក្រាស់ សង្គ្រាតជើងធ្មេញពេលដឹងដល់ដៃត្រជាក់ៗដែលលូកចូលក្នុងអាវរបស់នាយ ហើយក៏រវាមអង្អែលចុះឡើងលើសាច់ដុំក្បាលពោះរបស់នាយ។

"ហ៊ឹម ថេយ៍?"
"អូនរងារពេក ធ្វើបែបនេះទើបកក់ក្ដៅ"
សារភាពតាមត្រង់ថានាយតូច ពិតជាឈ្លក់វង្វេងនឹងរាងកាយរបស់គេពិតមែន មិនថាដើមដៃ ស្មានិងក្បាលពោះរបស់គេ ពិតជាស៊ីចស៊ីគួរឱ្យចង់នេបនិត្យនិងណាស់។

"ឈប់នាំដើរលេង នាំទៅបន្ទប់បាត់ឥឡូវហើយ"
"ចឹង យើងទៅបន្ទប់តែម្ដងទៅ"
"ហឹស ក្មេងសម្អុយ"
នាយសង្ហា សើចហួសចិត្ត ព្រោះដឹងច្បាស់ណាស់ថាថេយ៍នៀកបានតែសម្ដីតែប៉ុណ្ណោះ ទប់ជាមួយនាយមិនបានបីទឹកផង លើកទង់សចុះចាញ់ទៅហើយ។

"គង់តែបានទៅទេ កុំទាន់ប្រញាប់អី"
ថាហើយ អ្នកកំលោះក៏បន្ថែមល្បឿនរបស់ខ្លួនបើកទៅបន្តទៅមុខទៀតសំដៅទៅកន្លែងដែលខ្លួនបានគិតទុក ដោយជិះឆ្វែលចុះឡើង ដើម្បីឲ្យច្បាស់ថានឹងគ្មាននរណាតាមមកទាន់។
...

ថេយ៉ុង ចុះពីលើម៉ូតូព្រមជាមួយការតុបតែងខ្លួនជាថ្មីដែលមិនមែនជាស្តាយរបស់ខ្លួន ព្រោះពេលនេះនាយពាក់តែអាវហូឌីពណ៌ខ្មៅធំរលុងធម្មតាៗជំនួសឲ្យអាវស្បែកដែលវាក៏ស៊ីគ្នានឹងបរិយាកាសជុំវិញ ថែមទាំងគ្មានអ្នកចាប់អារម្មណ៍ទៀតផង។

Star in the dark ⭐ [Complete ✅]Where stories live. Discover now