Ch9: មនុស្សមានស្នេហា

2.1K 116 4
                                    


តាមការពិតគំនិតដែលចង់មកកន្លែងស្នាក់របស់ ជុងហ្គុក លឿនជាងការណាត់ គឺជាគំនិតរបស់មីនឃ្យូហ្នឹងឯង។ នាយគ្រាន់តែចង់មកប្រាប់ដំណឹងពិសេស ដែលខ្លួនស៊ើបបានដល់គេ មិនគិតទេថា បានមកឃើញរូបភាពត្រជាក់ភ្នែកបែបនេះ។

"សរុបមក រឿងគឺវាបែបនេះឯង"
ជុងហ្គុក ចាំបាច់ត្រូវនិយាយពន្យល់មិត្តនាយគ្រប់គ្នា ដើម្បីកុំឲ្យពួកគេយល់ច្រលំនូវស្ថានការណ៍អម្បាញ់មិញ តែមើលទៅដូចគ្មានអ្នកជឿសោះ
"ហើយបើគេចង់នៅ ឯងចាំបាច់អីត្រូវដេញគេចេញទៅវិញដែរ?"
លីសា ច្រត់ដៃសួរទៅគេទាំងមិនយល់... កម្របានជួបអាយដលសឹងអី ហេតុអីត្រូវបង្ខំដេញគេទៅវិញ? ក្នុងចិត្តគេគិតអីឲ្យប្រាកដ?
"នាងនិយាយត្រូវ"
គ្រាន់តែឮថាមានអ្នកកាន់ជើងខ្លួនបែបនោះ ថេយ៉ុង ក៏និយាយលើកខ្លួនបន្ថែមទៀត ព្រោះនាយពិតជាមិនចង់ទៅណាមែន ក្រៅពីនៅក្បែរគេ
"ម៉េចក៏មិនទាន់រៀបចំខ្លួនទៀត?"
ប្រាប់ឲ្យរៀបចំខ្លួនប៉ុន្មានដងហើយ បែជាចេញមកវិញអ៊ីចឹងដដែល
"អូនប្រាប់ហើយថាមិនទៅ"
"ហឺយ! មកនេះ!"
ដោយឃើញថាគេរឹងក្បាលបែបនេះ រាងក្រាស់ក៏ចាប់លីគេចូលទៅក្នុងបន្ទប់ក្រោមដីម្ដងទៀត ដោយមិនខ្ចីក្រែងចិត្តមិត្តរួមក្រុមអីបន្តិច។ ចេះមកប្រលែងគ្នានៅនឹងមុខពួកគេទៅកើត?
"អាយ៎! លែងអូន!"
ថេយ៍ ក៏ព្យាយាមប្រតាយប្រតប់ណាស់ដែរ តែសួរថាឈ្នះគេដែរទេ លទ្ធផលដឹងហើយប្រាកដជាមិនអាច
"ផ្លាស់សំលៀកបំពាក់ភ្លាមទៅ"
"មិន! បើខ្លាំង ផ្លាស់ឲ្យមក"
"បានតាស"
ជាគេខ្លួនឯងនោះទេ ដែលចង់សាកល្បងការអត់ធ្មត់របស់នាយទើប នាយត្រូវប្រដៅគេខ្លះ ដោយចាប់គេដោះអាវដោយផ្ទាល់ដៃ
"បងធ្វើអីហ្នឹង? បងចង់រំលោភខ្ញុំកាត់ព្រឹកផងហេស មិនបានទេ! ជួយផង!"
"ស្រែកទៅ គ្មាននរណាមកជួយថេយ៍បានទេ ព្រោះខ្ញុំចាក់សោរពីខាងក្នុងរួចហើយ"
ជុងហ្គុក ញញឹមចុងមាត់ ដូចជាតួចិត្តអាក្រក់ ហើយក៏សម្លឹងមើលក្បាលពោះរាបស្មើដាលដល់ឈើរីពណ៌ស៊ីជម្ពូទាំងភ្លើតភ្លើន ធ្វើឲ្យអ្នកម្ខាងទៀតមិនស្ញើបមិនបាន
"បើស្ដាប់តាមសម្តី ខ្ញុំនឹងមិនធ្វើអីទេ"
"មិនស្ដាប់ ហើយក៏ឆាប់ធ្វើមក"
គិតថាមកគំរាមបែបនេះ មនុស្សដូចជានាយខ្លាចឬ? ចូលចិត្តសឹងស្លាប់ទៅហើយ!
"ក្បាលរឹងមែន! អ៎ អូយ!"
នាយចង់ចូលទៅចាប់ឲ្យគេស្លៀកពាក់ឲ្យរៀបរយ តែមានឯណាត្រូវគេវាយឆ្មក់ ខាំករបស់នាយវិះនឹងចេញឈាម
"សមមុខហើយ... អាយ៎ ឈឺ!"
ព្រោះតែអំនួតលើខ្លួនឯងពេកក៏ភ្លេចខ្លួន ត្រូវគេចាប់សង្កត់ដៃទាំងពីរឡើងទៅលើមិនអាចតវ៉ា ហើយគេក៏ឱនមកបឺតជញ្ជក់ ខាំក្រញិចលើដើមទ្រូងរបស់នាយរហូតបន្សល់ស្លាកស្នាមក្រហមក្រម៉ៅមិនចេះតិច
"មនុស្សឆ្គួត! ស្នាមអស់ហើយ ស្អែកអូនត្រូវថតទៀតណា៎"
"ថតស្អី? ដល់ថ្នាក់បញ្ចេញទ្រូងបែបនេះហាស?"
ដំបូងគេគ្រាន់តែធ្វើលេង តែពេលលឺនាយនិយាយបែបនេះក៏បញ្ចេញអាការៈខឹងសម្បារដូចចង់ហែកសាច់នាយជាដុំៗពិតមែន
"គឺ... ត្រូវថតក្នុងទឹក"
"អឹម ល្អតាស"
"អាយ ឈប់ភ្លាម!"
មិនដឹងជាអ្វីបណ្ដាលចិត្តឲ្យគេទៅធ្វើបែបនេះ តែមានពេលមានស្មារតីត្រឡប់មកវិញ ខ្លួនសស្អាតរបស់ថេយ៉ុង ក៏ត្រូវគេថែថើប បឺតជញ្ជក់រហូតមានស្នាមពាសពេញទៅហើយ ជាពិសេសចំណុចកនិងទ្រូង។ នាយធ្វើឆ្គួតស្អីហ្នឹង?
រាងក្រាស់ដកដង្ហើមធំ ប្រឹងខាំមាត់សង្កត់ចិត្តខ្លួនឯង មុននឹងរហ័សដើរគេចមុខចេញពីបន្ទប់ដោយទុកឲ្យថេយ៍ នៅអង្គុយរៀបចំខ្លួនទាំងមុខក្រញ៉េក្រញូវ ដែលនៅមិននៅត្រូវមកដេកឲ្យគេខាំលេង ហើយថ្ងៃស្អែកនាយត្រូវថតពិតមែន ឲ្យធ្វើយ៉ាងម៉េចទៅ?
...

Star in the dark ⭐ [Complete ✅]Where stories live. Discover now