ក្រោយបើកឡានចេញពីខន់ដូមកដល់ផ្លូវស្ងាត់ ជុងហ្គុកក៏ឲ្យដេនីឈប់ឡាន ហើយមិនទាន់បានប៉ុន្មានផង ក៏មានឡានពណ៍ខ្មៅរលោង សេរីទំនើប វែងសឹងស្មើឡានពួកគេបីបើកមកឈប់ទល់មុខឡានពួកគេ។
ម្ចាស់ឡាននោះគ្មាននរណាក្រៅពីណាំជូន អ្នកប្រុសធំគីម៉ូរ៉ាឡើយ ដែលគេមកជាមួយអ្នកចាត់ការរបស់ថេយ៍ ដើម្បីមកទទួលប្អូនខ្លួនដោយផ្ទាល់។
"បងជូនអូនទៅ"
"បាទ"
ថេយ៉ុង ក្ដាប់មាត់រួចកាន់ដៃក្រាស់ជាប់ ដើរចុះពីឡានជាមួយគ្នាសំដៅទៅបងប្រុស។"ល្អហើយដែលលោកគោរពសន្យា"
ណាំជុន នៅតែមិនទាន់ពេញចិត្តថ្លើមជាមួយនឹងមនុស្សដែលប្អូនខ្លួនស្រលាញ់។ នេះមិនដឹងជាប៉ុន្មានដងទេតាំងពីនៅតូច ដែលខ្លួនត្រូវមកទទួលប្អូនពីប្រុសម្នាក់នេះ។"ទោះខ្ញុំមិនគោរពសន្យា ក៏លោកធ្វើអីខ្ញុំមិនបានដែរ"
"ហឹស! ឯងឥឡូវ... គ្រាន់បើ"
មានអី! ពេលគេប្រាកដប្រជាជាមួយប្អូនខ្លួន នាយក៏សប្បាយចិត្តខ្លះដែរ គ្រាន់តែនៅមិនទាន់ទុកចិត្តទាំងស្រុងប៉ុណ្ណោះ។"អូនទៅជាមួយបងប្រុសចុះ បងត្រូវចេញទៅហើយ"
"អូន... អឹម..."
នាយមិនចង់យំយែកនៅពេលនេះឲ្យគេបារម្ភទេ អ៊ីចឹងមានតែត្រឡប់ទៅវិញដោយមិននិយាយស្ដីប៉ុណ្ណោះ..."ព្រះអើយ! ថេយ៍វី នៅខាងក្រៅត្រជាក់ណាស់ ឆាប់ចូលឡានមក"
ខេតដែលជានាក់ចាត់ការប្រញាប់ប្រញាល់រត់យកកន្សែងបង់កពណ៍ក្រហមដែលគេតែងតែប្រើយកមកបង់ឲ្យថេយ៍ ប្រុងបណ្ដើរគេចូលឡានទៅហើយ តែគេរត់ត្រឡប់ទៅរកប្រុសម្នាក់នោះវិញ។"កុំទាន់ទៅអី ឲ្យអូនរុំកន្សែងបង់កឲ្យបងសិន... ហឹកៗ បងត្រូវត្រឡប់មករកអូនវិញ បងត្រូវតែមានសុវត្តិភាព ហាមមានរបួសឲ្យសោះ ដឹងដែរទេ?"
នាយតូច យកកន្សែងរបស់ខ្លួនរុំកឲ្យគេវិញ រួចនិយាយ ទាំងទឹកភ្នែកសស្រាក់ព្រោះប្រឹងទប់មិនបាន។"អូនក៏ដូចគ្នា! សន្យានឹងបងត្រូវមើលថែខ្លួនហើយកុំចេញពីទីក្រុងផ្ដេសផ្ដាសឲ្យសោះ ដឹងទេ?"
"អូន... អូន... ហឹកៗ"
"ឈប់យំ!"
ទាំងក្រុមរបស់គេ និងណាំជូនគឺសុទ្ធតែក្ដុកក្ដួល ពេលបានឃើញថេយ៉ុងយំខ្លាំងសឹងដង្ហក់បែបនេះ។ មើលទៅមនុស្សសញ្ចេតនារបស់ពួកគេជ្រាលជ្រៅគួរឲ្យស្ញើបណាស់។
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023