Ch22: ត្រៀមចិត្ត

1.8K 109 1
                                    


"លោកគ្រូពេទ្យ... លោកគ្រូពេទ្យ កូនខ្ញុំយ៉ាងម៉េចទៅហើយ? ហឹកៗ"
ជីន យំផងលន់តួរផង សឹងតែអស់កម្លាំងពីខ្លួនទៅហើយ។ នាយពេលនេះគ្មានសល់អ្វីទៀតទេ រស់នៅតែពីរអ្នកម្ដាយនិងកូន បើកូនកើតអីទៅ ឲ្យនាយរស់យ៉ាងម៉េច?

"ពេលនេះគេលែងអីហើយ។ តែកូនលោកគេក្ដៅខ្លួនខ្លាំងណាស់ យើងខ្លាចថាវាអាចរលាកដល់ស្រោមខួរ ដូចនេះត្រូវសម្រាករង់ចាំតាមដានឲ្យដិតដល់សិន តែថា..."
"ហឹកៗ អត់ទេ លោកគ្រូពេទ្យជួយគេផងទៅ"
គ្រូពេទ្យ គ្រវីក្បាលបន្តិចពេលមើលសភាពរបស់សាច់ញាតិអ្នកជំងឺ។ មើលទៅគេខោមិនខោ អាវមិនអាវ មិនដឹងគិតត្រូវឬខុសទេដែលឲ្យសម្រាកព្យាបាលនៅទីនេះសិន។

"បញ្ជូនគេយកដាក់ខាងក្រៅសិនទៅ!"
សូម្បីបន្ទប់សម្រាកតូចមួយ ក៏មន្ទីរពេទ្យមិនអនុញ្ញាតដែរ។ នាយពិតជាអត់បានការខ្លាំងណាស់ដែលចិញ្ចឹមកូនមិនបានល្អ។

"ណាំជុន... ធ្វើយ៉ាងម៉េច? ប៉ាគ្មានលទ្ធផលព្យាបាលកូននោះទេ... ប៉ាសុំទោស ហឹកៗ"
នាយតូច ដាក់ខ្លួនអង្គុយជិតគ្រែរបស់កូនប្រុស លួចយំស្ងាត់ៗទាំងអស់សង្ឃឹម។ កូននាយជាក្មេងឆ្លាត ស្អាត ពូកែ មិនគួរណាធ្លាក់ខ្លួនឈឺដោយការថ្វីប្រហែសរបស់នាយសោះ។

"ខ្ញុំនឹងចេញថ្លៃព្យាបាលឲ្យគេគ្រប់យ៉ាង!"
ថេយ៉ុង ដើរចូលមករកប៉ាកូនទាំងពីរដោយស្ងាត់ៗ និងនិយាយទៅកាន់ជីនដោយសម្លេងស្អកៗ មិនមែននាយធ្វើទេ តែមកពីស្រែកពេលយប់ច្រើនទើបក្លាយជាបែបនេះ។

"លោក... លោក... ហេតុអីក៏លោក... ?"
"តែខ្ញុំមានលក្ខខណ្ឌ ខ្ញុំមានរឿងជាច្រើនចង់ឲ្យលោកបកស្រាយប្រាប់ការពិតដល់ខ្ញុំ!"

ក្រោយព្រមព្រៀងហើយ ពួកគេក៏បានឡើងទៅខាងលើអគារនៅក្នុងមន្ទីរពេទ្យនិយាយគ្នាទល់មុខ ដោយមានជុងហ្គុកជាអ្នកចាំយាមទ្វារ មិនឲ្យមានអ្នកមករំខាន។

រឿងពិតជាដូចអ្វីដែលថេយ៍ស្មានកាលពីដំបូងពិតមែនបើតាមស្ដាប់គេរៀបរាប់។ គឺម៉ាក់របស់នាយបានគម្រាមគាត់ឲ្យចាកចេញពីបងប្រុស ទាំងគ្មាននរណាដឹងថាគាត់មានឈាមត្រកូលគីម៉ូរ៉ាទៅហើយ។
ម៉េចក៏ម៉ាក់ចាំបាច់ប្រឌិតរឿងច្រើនយ៉ាងនេះឲ្យពួកគាត់បែកគ្នា? តើមានប្រយោជន៍អ្វីទៅបងប្រុសក៏រស់នៅគ្មានក្ដីសុខ បងថ្លៃក៏ពិបាកចិញ្ចឹមកូនតែម្នាក់ឯង?
"ហឹក... ខ្ញុំគ្មានចេតនាលាក់បាំងការពិតទេថេយ៉ុង... ខ្ញុំ... ខ្ញុំសុំទោស"
ជីន លត់ជង្គង់នៅចំពោះមុខនាយតូចទាំងដែលខ្លួនឯងគ្មានកំហុសទាល់តែសោះ។ នាយបែជាគិតថា មកពីខ្លួនក្រីក្រ មានឈ្មោះជាក្មេងធ្លាប់ធ្វើការក្នុងក្លឹប ទើបមិនសាកសាម និងត្រូវគេបណ្ដេញចេញដូចឆ្កែ ដូចឆ្មាបែបនេះ។

Star in the dark ⭐ [Complete ✅]Where stories live. Discover now