នៅកម្មវិធីមួយនេះមើលទៅពិតជាអ៊ូអរខ្លាំងណាស់ អ៊ីចឹងហើយបានជាជុងហ្គុកចេះតែបារម្ភមិនឲ្យចង់នាយទៅណាផ្ដេសផ្ដាស ខ្លាចថាមានរឿងមិនល្អកើតឡើង។
"បងប្រុស ហេតុអីយើងត្រូវមកកម្មវិធីអ៊ូអរទាំងនេះក្នុងពេលដែលប្រទេសយើងមិនទាន់ស្ងប់សុខផង?"
ថេយ៍សួរទៅបងប្រុសរបស់ខ្លួនព្រោះមានអារម្មណ៍មិនស្រួលតាំងពីចូលមកដល់ខាងក្នុង។"មិនទាន់ស្ងប់សុខអី? ចង់និយាយពីពួកភារវករឬ? បងមើលពត៌មាន ឃើញថាលោកស្ទេវិននោះត្រូវគេចាប់បានហើយ កាលពីម្សិលមិញ "
ចាប់បានកាលពីម្សិលមិញ? តែហេតុអីជុងហ្គុកនៅតែបារម្ភ មិនចង់ឲ្យនាយចេញទៅណាឆ្ងាយទៀត?"មែនហើយ កូនកុំបារម្ភអី! ណាមួយម្ចាស់កម្មវិធី គេរៀបចំការពារបានល្អខ្លាំងណាស់ ក្រៅពីអ្នកមានលំដាប់ដូចជាពួកយើង គេមិនបានប្រកាសអញ្ជើញឲ្យអ្នកផ្សេងដឹងលឺឡើយ"
អ្នកស្រីណាយ៉ុងនិយាយទាំងញញឹមញញែមប្រាប់កូនប្រុស ត្បិតថាការមកទីនេះនឹងធ្វើឱ្យគាត់កាន់តែស្គាល់ពួកអ្នកមានកាន់តែច្រើន ព្រោះសុទ្ធតែបណ្ដុំអ្នកមាននោះអី។"តែម៉ាក់ លោកស្ទេវិនពិតជាអ្នកនៅពីក្រោយខ្នងរឿងភារវករមែនហេស?"
"កូនកុំទៅខ្វល់អីនឹងមនុស្សធន់ហ្នឹង មកសប្បាយនឹងគេឯនេះវិញ។ ចាំម៉ាក់ប្រាប់ ម្ចាស់កម្មវិធីនេះជាសេដ្ឋីលាក់មុខ សម្បូរទ្រព្យខ្លាំងណាស់ លឺថាការដេញថ្លៃមួយនេះប្រាក់ដែលបានមក គេនឹងយកទៅបរិច្ចាគទាំងអស់ណាកូន"
ពាក្យអួតសរសើរទាំងនោះ នាយតូចក៏ធ្លាប់លឺគាត់និយាយពីស្ទេវិនដែរកាលពីមុន តែពេលនេះប្រែក្រឡាប់ចាក់តែម្ដង តាមសឹងមិនទាន់។ខាងម្ចាស់កម្មវិធីបានរៀបចំកន្លែងដល់ភ្ញៀវកិត្តិយសបានយ៉ាងល្អឥតខ្ចោះ ជាពិសេសភ្ញៀវធំៗមួយចំនួនដូចជាត្រកូលគីម៉ូរ៉ាជាដើម។ ពួកគេបានត្រៀមបន្ទប់ជាន់លើឲ្យម្នាក់មួយសម្រាប់ភាពឯកជន តែអាចឲ្យភ្ញៀវអង្គុយមើលការសម្ដែងពីជាន់ក្រោមបានយ៉ាងងាយស្រួល ព្រោះមិនមានរបាំងឃាំងពីមុខឡើយ។
"កូនពេញចិត្តទេ បែបនេះ?"
អ្នកជាម្ដាយសប្បាយចិត្តដែលឃើញកូនសំណព្វមានទឹកមុខស្រស់បស់បន្តិចកាលដែលបានមកកន្លែងអង្គុយផ្ទាល់ខ្លួនបែបនេះ មិនរញ៉េរញ៉ៃជាមួយអ្នកផ្សេង។
"បាទ បន្ទប់នេះល្អណាស់"
"មកសប្បាយៗទៅណា ម៉ាក់ក៏បានហៅជីមីនចូលរួមជាមួយយើងដែរ គ្រាន់បានគ្នាជជែកលេង។ កុំដូចបងប្រុសឯងអី ដែររវីរវល់ជាមួយតែទូរស័ព្ទ"
"ម៉ាក់! ខ្ញុំនឹកប្រពន្ធកូន"
"អ៊ីចឹងហើយ បានជាម៉ាក់ចង់ឱ្យឯងយកចៅម៉ាក់មកផង"
"បើប្រពន្ធខ្ញុំមិនមក គេមិនមកទេ"
"មកពីឯងហ្នឹងហើយ មិនចេះមើលកូនបានជាកូនមិនតាមសោះ"
គាត់ចេះនិយាយស្ដីឱ្យនាយទៅរួចទាំងដែលគាត់ហ្នឹងហើយជាអ្នកបំបែកបំបាក់នាយពីកូន។ ឯកូននៅជាមួយខាងប្រពន្ធយ៉ាងយូរឆ្នាំ បើមិនស្រឡាញ់ប្រពន្ធជាងទើបចម្លែក។
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfic"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023