Ch25: នឹកណាស់💕

2K 104 5
                                    


ពេលវេលាស្នេហាក៏ស្អិតរមួតត្រូវបញ្ចប់យ៉ាងលឿនត្រឹមមួយពព្រិចភ្នែក។ វាមិនអាចតបស្នងការរង់ចាំរាប់ឆ្នាំរបស់មនុស្សពីរនាក់បាននោះទេ តែវាហាក់គ្មានពេលវេលាសាកសមសោះរវាងអ្នកទាំងពី។

"បងមិនចង់ឃ្លាតពីអូនទេ... ហឹម"
ជុងហ្គុក ដកដង្ហើមធំទាំងតឹងទ្រូងអួលណែន ពេលសម្លឹងមើលមនុស្សដែលកំពុងគេងយ៉ាងស្កប់ស្កល់នៅស្ដាំដៃរបស់ខ្លួន ហើយក៏បន្តបើកឡានឆ្ពោះទៅខាងមុខទៀត។

ទោះមិនចង់ ក៏ត្រូវតែលះបង់ដែរ នាយមិនអាចឲ្យគេមកត្រាំត្រែងជាមួយមនុស្សគ្មានគោលដៅច្បាស់លាស់ដូចជានាយនោះទេ។
...

ថេយ៉ុង បើកភ្នែកមើលជុំវិញខ្លួនដោយទឹកមុខស្រងូតស្រងាត់ ព្រោះទីបំផុតនាយក៏វិលត្រលប់មករកទ្រង់មាសរបស់ខ្លួនដូចដើម។

នាយតូចអង្គុយនៅលើគ្រែ មើលទៅថង់អាហារដែលគេទិញរៀបចំទុកឲ្យនៅលើតុ ដោយក្រសែភ្នែកទរទេស្អាត។ គេមិនបន្សល់អ្វីឲ្យនាយទាក់ទងទៅគេបានស្រួលសោះ បើនាយស្រាប់តែនឹកគេភ្លាមៗ តើគួរទាក់ទងតាមណា? លើលោកនេះ បងជាមនុស្សចិត្តដាច់បំផុតហើយ ជុងហ្គុក!!

"ប្អូនថេយ៍ៗ!!"
ខេត រត់មកដល់ខន់ដូយ៉ាងទាន់ហន់ គ្រាន់បានទទួលការទាក់ទងភ្លាមៗពីរាងតូច។ នាងទាំងបារម្ភ ទាំងភ័យព្រួយ ដែលគេផ្ដាំផ្ញើតែប៉ុន្មានម៉ាត់ក៏បាត់ស្រមោលឈឹង ធ្វើឲ្យនាងរ៉ាប់រងទាំងខាងការងារផង និងខាងអ្នកផ្ទះគីម៉ូរ៉ាផង ស្ទើរប្រេះទ្រូងទៅហើយ។

"ព្រះអើយ! នេះៗ... ប្អូនកើតអី?"
មុខស្លេកៗ ភ្នែកខ្មៅៗ មើលទៅដូចអ្នកអត់ដេកច្រើនថ្ងៃ ហើយនៅលើកដូចជាមានស្នា... ស្នាម?

"បងមានបានទិញថ្នាំ និងរបស់ប្រើប្រាស់ឲ្យខ្ញុំទេ?"
ថេយ៍ មិនបានខ្វល់នឹងសំណួរអ្នកចាត់ការរបស់ខ្លួនឡើយ ដោយជ្រើសនិយាយអ្វីផ្សេងធ្វើមិនដឹង។ ទោះបីជាគាត់គ្មានគំនិតអាក្រក់មកលើនាយមែន ប៉ុន្តែនាយដឹងថាគាត់គឺជាមនុស្សរបស់អ្នកម៉ាក់ ទើបការដែលមិននិយាយ វាជារឿងល្អបំផុត។

"បាន បានទិញ"
"បងប្រាប់ម៉ាក់ខ្ញុំរួចហើយហេស?"
"ហិហិ ចាស តែអ្នកស្រីមិនទាន់តបអ្វីទេ?"
ខេតសើចទាំងរអៀសខ្លួន ពេលថេយ៉ុង ចាក់ចំណុចរសើប តែសំណាងល្អហើយដែលអ្នកស្រីពិតជាមិនទាន់បានមករករឿងពិតមែន។

Star in the dark ⭐ [Complete ✅]Where stories live. Discover now