Ch2: ពេលជួបគ្នាលើកដំបូង

2.8K 139 3
                                    

 
>ជុង.... ប្រយ័ត្ន!<

គ្រាន់តែរបូតដៃពីតុភ្លាម រាងក្រាស់ក៏បិទភ្នែកព្រមទទួលការឈឺចាប់ពេលដែលដួលទៅហើយ  ព្រោះខ្លួនគ្មានកម្លាំងអ្វីសេះសល់ទៀតឡើយ តែពេលបើកភ្នែកឡើងវិញគ្រប់យ៉ាងបែជាមិនដូចការគិត បែរជាមកឃើញទេពបុត្រនៅចំពោះមុខទៅវិញ។

តើនាយឈឺដល់ស្រមើស្រមៃហើយមែនទេ បានជាឃើញគេនៅពេលនេះ? រាងកាយរបស់គេ ក្លិនខ្លួនរបស់គេ នៅមានទឹកមុខដ៏ស្រទន់មួយនេះ... តែគេម៉េចនឹងអាចមកទីនេះ?

>ជុង.... បងយ៉ាងម៉េចហើយ?<

ថេយ៉ុង ស្រដីឡើងដាស់តឿនស្មារតីរបស់គេ ពេលឃើញគេនៅតែភ្លឹកមិនព្រមកម្រើកទាល់តែសោះ

>ថេយ៍?<

ទីបំផុតក៏បានលឺពាក្យនោះចេញពីមាត់គេ យ៉ាងហោចណាស់ក៏បានដឹងថា គេនៅចាំម្នាក់នេះដែរបន្ទាប់ពីខានជួបគ្នាបួនឆ្នាំ... អត់ទេ! គឺ6ឆ្នាំទៅវិញទេ!

រាងស្ដើង ជួយគ្រាគេឲ្យមកអង្គុយលើសាឡុងស្រួលបួល រួចក៏ចាក់ទឹក ព្រមទាំងបញ្ចុកគេទៀតផង។ អារម្មណ៍ស្នេហា ជាមួយនឹងការយកចិត្តទុកដាក់ទាំងប៉ុន្មាន ពួកគេនៅតែត្រឹមជាមនុស្សដែលរាប់អានគ្នាប៉ុណ្ណោះ

>អឺ... ខ្ញុំ... ខ្ញុំលឺថាបងត្រូវរបួសធ្ងន់ ទើបមកសួរសុខទុក្ខ<

ថាហើយ ថេយ៍ ក៏ធ្វើការជាយកផ្លែប៉េសមកចិតឲ្យគេទាំងឆ្គងៗ តែក៏ខំប្រឹងធ្វើ ដើម្បីបំបាត់ការអៀនខ្មាស

>ជិតយប់ហើយ ឆាប់ទៅវិញទៅ<

រាងស្ដើង ស្កុបមួយកន្លែងសម្លឹងមើលទៅគេទាំងទឹកភ្នែករលីងរលោង។ មុខសង្ហាដូចទេវបុត្រ តែចិត្តខ្មៅអ្វីម្លេះទេ.... គេហាមាត់ដេញនាយទាំងមិនព្រមមើលមុខនាយចំផង។ គ្រាន់មកចង់ជួបមុខក៏ដេញ អីបន្តិចក៏ដេញ ព្យាយាមគេចពីនាយដល់ណា ស្អប់ខ្លាំងណាស់រឺ? 

>ខ្ញុំចិតផ្លែឈើនេះឲ្យបងសិន<
>បើគេមកឃើញ វាមិនល្អទេ ជាពិសេសចំពោះតារាល្បីដូចជា....ថេយ៉ុង<

យូរៗទៅ គម្លាតរវាងគេទាំងពីរនាក់កាន់តែឆ្ងាយ។ ពីមុនគ្រាន់បានគេទុកត្រឹមប្អូនប្រុស ទទួលបានការមើលថែពីគេខ្លះ ពេលនេះចំពោះគេ នាយត្រឹមតែជាមនុស្សធ្លាប់ស្គាល់ សូម្បីពាក្យអូនបងក៏លែងមាន

Star in the dark ⭐ [Complete ✅]Where stories live. Discover now