Ch6: ស្រលាញ់ត្រូវតែយកឲ្យបាន

2.3K 122 3
                                    


>ជួយ....ជួយអូនផង ជុង....<

ថេយ៉ុង គិតតែពីស្រែក និងជ្រប់មុខនឹងកញ្ចឹងកអ្នកកំលោះ ព្រោះភិតភ័យនឹងឆ្កែមាឌធំ មុខកាចៗដែលចូលទៅរកខ្លួន ដោយមិនដឹងទេថា សកម្មភាពរបស់ខ្លួនកំពុងសាងភាពភ្ញាក់ផ្អើលអោយអ្នកជុំវិញខ្លួន

>កុំខ្លាចៗ មិនអីទេ<

ជុងហ្គុក លួងលោមអ្នកដែលកំពុងភ័យខ្លាចបណ្ដើរ ដេញឆ្កែសំណព្វរបស់ខ្លួនឲ្យមិត្តមើលបណ្ដើរ។ នាយគ្រវីក្បាល ក្រពុលមុខនឹងរឿងរ៉ាវពេលនេះសឹងតែធ្លាយទ្រូង តែក៏មិនអាចលែងដៃឲ្យថេយ៍ភ័យខ្លាចបានឡើយ មានតែនៅបំបោសអង្អែលឲ្យគេស្ងប់អារម្មណ៍សិន

>បេម ជាឆ្កែរបស់ខ្ញុំទេ<
>ជុង.... ប៉ុន្តែវា...<
ថេយ៉ុង នៅតែឆ្លើយដោយមិនព្រមងើបមុខ ព្រោះខ្លួននៅភ័យខ្លាចនៅឡើយ បើវាមិនមែនតូចឯណា ស្ទើរតែធំប៉ុននាយទៅហើយ ថែមទាំងមានធ្មេញវែងៗទៀតផង ហើយតាមហិតនាយមិនឈប់

>វាហិតព្រោះតែថេយ៍ពាក់អាវខ្ញុំ ជាប់ក្លិនរបស់ខ្ញុំប៉ុណ្ណោះ<

ព្រោះតែពាក្យលួងលោមរបស់គេ ហើយដោយឆ្កែនោះក៏លែងមកជិតទៀត ទើបថេយ៉ុង ដាច់ចិត្តចុះពីលើចង្កេះអ្នកកំលោះយឺតៗ តែពេលបែមកឃើញមនុស្សប៉ុន្មានអ្នកដែលនៅមិនឆ្ងាយប៉ុន្មានពីខ្លួនកំពុងតាមសម្លឹងនាយមិនដាក់ភ្នែក ថេយ៍ក៏កាន់តែភិតភ័យលើសដើម ទើបរហ័សរត់ទៅពួននៅក្រោយខ្នង
ជុងហ្គុក

>បងជុង... ភេវករៗ!!!<
>ស្ងប់អារម្មណ៍ៗ ពួកគេជាមិត្តខ្ញុំទេ.... នែ៎! និយាយអី បន្តិចទៅ!!<

រាងក្រាស់ស្រែកប្រាប់មិត្តឲ្យនិយាយបកស្រាយបន្ថែម បន្ទាប់ពីរាងតូចនៅមិនទាន់ជឿសម្ដីខ្លួន។ អារឿងយល់ច្រឡំនេះចង់បន្ទោសថេយ៍ ក៏មិនបានដែរ បើពួកគេនិយមលេងខ្លួនខ្មៅពីក្បាលដល់ចុងជើង ថែមទាំងធ្វើទឹកមុខស្លើៗ សម្លឹងមកពួកគេដូចឃើញសត្វចម្លែកបែបនេះ នរណាមិនយល់ច្រឡំថាពួកគេមានបំណងអាក្រក់??

>ពួកខ្ញុំជាមនុស្សល្អទេបាទ<
អ៊ុនវូ ញញឹមស្រស់បញ្ចេញមន្តស្នេហ៍ស្រទន់ ព្យាយាមលួចមើលអ្នកដែលពួននៅខាងក្រៅខ្លួន ខណៈឯមិត្តនាយឯទៀតធ្វើចិត្តមិនទាន់បាន

Star in the dark ⭐ [Complete ✅]Where stories live. Discover now