រឿងសប្បាយចិត្ត មិនមែនចេះតែកើតមានឡើងរហូតនោះទេ ព្រោះមិនយូរប៉ុន្មានរឿងរ៉ាវ និងឧបសគ្គថ្មីៗក៏ចូលមកដល់។
ថេយ៍ ធ្លាប់គិតថាពេលនេះខ្លួនអាចរកឃើញក្ដីសុខបានមួយផ្នែកធំហើយ ប៉ុន្តែផ្ទុយទៅវិញវាត្រឹមតែជាការចាប់ផ្ដើមនៃជីវិតស្នេហាមួយនេះតែប៉ុណ្ណោះ។"ម៉េចក៏ម៉ាក់ដឹង? បាន... ខ្ញុំដឹងហើយ"
នាយតូច ដាក់ទូរស័ព្ទចុះទាំងអារម្មណ៍ច្របូកច្របល់ មិនគិតថាម៉ាក់របស់ខ្លួនបានដឹងពីទំនាក់ទំនងលួចលាក់នាយតាំងពីពេលណា ដឹងត្រឹមថា ពេលនេះ គាត់ទាមទារឲ្យនាយនាំជុងហ្គុកទៅជួបគាត់ដោយផ្ទាល់ទៀតផង មានន័យថាគាត់ព្រមទទួលស្គាល់គេហើយ?"រៀបចំខ្លួនហើយមែនទេ?"
ជុងហ្គុក ដើរចេញពីបន្ទប់ ព្រមជាមួយសម្លៀកបំពាក់សមញ្ញៗរបស់ខ្លួន តែជះរាងសង្ហារមិនស្ទើរ។ មកដល់ថ្ងៃនេះ នាយមិនដល់ពេលមិនច្រើននោះទេ សម្រាប់ថេយ៍ ហើយព្រឹកថ្ងៃនេះ ក៏ដល់ពេលត្រូវជូនគេទៅវិញដូចគ្នា។"អឺ... ជុង... បងអាចជូនអូនទៅដល់ភូមិគ្រឹះតែម្ដងបានទេ?"
រាងក្រាស់ ភាំងបន្តិច ហាក់មិនពេញចិត្តនឹងសំណូមពររបស់គេ ព្រោះនាយមិនចង់ទៅជាន់ដីនៅម្ដុំនោះ ព្រោះអ្នកម្ដុំហ្នឹងសុទ្ធតែជាមនុស្សថ្លៃថ្នូរ មានមុខមាត់នោះអី?"ហេតុអី?"
"គឺ... អូនមានការបន្តិចបន្តួចនៅផ្ទះ"
ថេយ៍ មិនហ៊ាននិយាយប្រាប់គេត្រង់ ខ្លាចថាគេមិនចង់ជួបម៉ាក់ខ្លួន មានតែកុហកគេប៉ុណ្ណោះ។ តើធ្វើនេះល្អដែរទេ?"អូនដឹងមែនទេ ថាបងមិនចង់ទៅទីនោះ មិនចង់ជួបនរណា?"
"អូន... អូនដឹង តែបងទុកចិត្តចុះ ទៅតែមួយភ្លែតទេ បើម៉ាក់អូន គាត់ប្រហែលមិននៅផ្ទះផងក៏ថាបាន"
រាងក្រាស់ សង្កេតថេតក៍ដោយក្រសែភ្នែកចម្លែក ក៏គិតសង្ស័យ តែមិនបាននិយាយអ្វី ក្រៅពីយល់ស្របតាមការសុំរបស់គេ"អឹម... មកនេះមក"
នាយតូច ចូលទៅរកពេលគេត្រដាងដៃឲ្យខ្លួន ហើយក៏ត្រូវគេឱបរឹត និងថើបសរសៃសក់ថ្នមៗ បែបមិនចង់លែង។"តទៅនេះ បងប្រហែលត្រូវឃ្លាតពីអូនច្រើនខែ អូនអាចមើលថែខ្លួនឯងបានមែនទេ?"
ថាហើយថា គេធ្វើល្អដាក់នាយកន្លងមកនេះ ព្រោះដឹងថានឹងចាកចេញប៉ុណ្ណោះ... ទោះបានត្រៀមចិត្តនឹងរឿងនេះហើយក្ដី តែដល់ពេលទាន់មែនក៏មិនចង់ឱ្យគេទៅ
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023