វាលទឹកកកធំល្វឹងល្វើយយ៉ាងនេះ តើអូនកំពុងនៅទីណា?
"ជេឃេ! ឯងត្រឡប់ទៅជំរុំព្យាបាលរបួសសិនទៅ។ ទុកឱ្យយើងជាអ្នកតាមរកពួកគេ" ជេយ៉ុនអះអាងបែបនោះ ព្រោះឃើញថាសភាពមិត្តខ្លួនមិនល្អនោះទេ។ ខ្លួនត្រូវគ្រាប់កាំភ្លើង ហើយថែមទាំងជើងមានរបួសទៀត តែគេមានះមិនព្រមព្យាបាលរបួសដដែល។
"អត់ទេ! អឹក... យើងត្រូវតែរកថេយ៍ឲ្យឃើញ"
"ប៉ុន្តែរបួសឯង..."
"នេះ! យើងបានភ្ជាប់ឧបករណ៍តាមដាននៅក្នុងកងដៃរបស់គេ ឆាប់ឱ្យមនុស្សរកទីតាំងគេទៅ"
ទោះជាបានទីតាំងរបស់ថេយ៍និងជនរងគ្រោះផ្សេងទៀតហើយក៏ដោយ ក៏ការកពួកគេនៅតែមិនងាយស្រួល។ ព្រោះទីតាំងនោះមានទឹកកកធ្លាក់ច្រើនណាស់មិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាហើយទេ ថែមទាំងភ្ជាប់ទីតាំងជាក់លាក់មិនបានទៀត។
"យើងគិតថា... ថេយ៍នៅម្ដុំនេះ"
"អេ៎! ឯងចង់ធ្វើស្អី?" រកតែជេយ៉ុនឃាត់មិនទាន់ រាងក្រាស់ក៏ដើរចុះពីលើឡាន មើលជុំវិញទីតាំងដែលងងឹតឈឹង ហើយដោយសារវាមានតែទឹកកកក្រាស់ៗធ្វើឱ្យពួកគេមិនអាចបើកឡានបន្តទៅមុខបានទេ។
"ថេយ៍! ថេយ៉ុង! អូននៅឯណា? លឺបងហៅទេ?"
គ្រប់គ្នាដែលបានឃើញរូបរាងគេពេលនេះគឺជ្រួលជ្រើបជាខ្លាំង ដែលមនុស្សម្នាក់មិនបានគិតពីរបួសនិងជីវិតរបស់ខ្លួន សុខចិត្តធ្វើដំណើរទាំងគ្រោះថ្នាក់មកដល់ទីនេះតាមរកមនុស្សម្នាក់ទៀត។
"ថេយ៍ អូនចាំបងណា៎ បងទៅរកអូនហើយ" ជុងហ្គុកបន្តដើរអូសជើងខាងស្ដាំដែលមានរបួសទៅមុខទៀតដោយមិនរាថយ។ នាយស្រវាយកកន្សែងដែលរាងតូចបានជូនដល់ខ្លួនកាលពីលើកមុនមករុំលើរបួស ឃាត់ឈាមមិនឲ្យហូរ ព្រោះនាយមិនចង់ស្លាប់ពេលនេះទេ យ៉ាងហោចណាស់ក៏មិនអាចស្លាប់ឥឡូវនេះដែរ នាយត្រូវតែជួយគេសិន។
នៅក្នុងបរិយាយកាសដ៏ងងឹតសូន្យឈឹង ខ្លួនបែរជាមើលឃើញពន្លឺផ្លេកៗពីខាងមុខ ហើយពេលដើរទៅជិតទៅៗ នាយក៏បានឃើញឡានធំមួយតែម្ដង។
"នៅត្រង់នោះ! ពួកគេនៅទីនោះ! ឆាប់តាមមក" រាងក្រាស់ស្រែកចង្អុលទៅឡាននោះចំៗ តែគ្មាននរណាមើលឃើញ ព្រោះនោះជាសមត្ថភាពពិសេសរបស់នាយដែលអាចមើលឃើញគ្រប់យ៉ាងក្នុងសភាពងងឹត។
"ទីបំផុត! ពួកគេក៏បានមកដល់ក្នុងឡាននិងជួយជនរងគ្រោះទាំងអស់ចេញពីទីនោះ"
ពិតដូចជានាយស្មានមិនខុសមែន ពន្លឺនោះគឺជាថេយ៍។ មានតែថេយ៉ុងម្នាក់គត់ដែលមានពន្លឺភ្លឺផ្លេកដូចជាដួងតារាបែបនេះ នៅក្នុងពិភពលោកដ៏ងងឹតរបស់នាយ។
"អូនសម្លាញ់ អូន... អូនដឹងខ្លួនឡើង! អូនត្រូវតែមិនអីទេ"
រាងក្រាស់បីថេយ៍ពីចម្ងាយមកឡានរបស់ខ្លួនវិញ ហើយក៏ព្យាយាមដាស់គេម្ដងទៀត តែគេនៅសន្លប់ស្ដូកស្ដឹង ធ្វើឲ្យខ្លួនសឹងឆ្គួតចិត្តទៅហើយ។ ដៃក៏ត្រជាក់ ខ្លួនប្រាណក៏ត្រជាក់ ធ្វើយ៉ាងម៉េចទៅៗ?
"អូនកុំអ៊ីចឹងអី កុំបំភ័យបង ហឹកៗ"
រាងក្រាស់ឱបក្រសោបខ្លួនប្រាណត្រជាក់ល្អូកទាំងញ័រខ្លួនទទ្រើត។ នេះជាលើកទីមួយហើយដែលនាយសម្រក់ទឹកភ្នែកបើគិតតាំងពីប៉ានិងម៉ាក់ចែកឋានទៅ។ នាយមិនសល់នរណាទៀតទេ បើពេលនេះបាត់បង់ថេយ៍ម្នាក់ទៀត ឲ្យនាយរស់យ៉ាងម៉េច?
"ជុង... "
"ថេយ៍? ថេយ៍... អូនដឹងខ្លួនហើយ? ហឹក អរគុណ អរគុណដែលមិនទៅណាចោលបង *សឺតៗ"
រាងក្រាស់ញញឹមទាំងទឹកភ្នែក រួចឱនថើបថ្ពាល់អ្នកម្ខាងទៀតទាំងក្ដីរំភើប។
"ឈាម? ដៃអូនមានឈាម?"
ដំបូងនាយស្លន់ស្លោយ៉ាងខ្លាំងក្រោយឃើញដៃរបស់រាងស្ដើងមានប្រតាកឈាម តែក្រោយមកក៏ដកដង្ហើមធូរទ្រូងពេលដឹងថានោះជាឈាមរបស់នាយ។
"ហឹកៗ ជុង... បងមានរបួសទៀតហើយ"
"មិនអីទេ មិនឈឺទេ"
ថេយ៉ុងញញឹមខ្សោះ ស្រក់ទឹកភ្នែកចុះបណ្ដើរៗក្រោយឃើញសភាពរបស់គេ។ គេលះបង់ជីវិតដើម្បីនាយ ស្រក់ទឹកភ្នែកដើម្បីនាយ តើនៅមានអ្វីទៀតដែលមនុស្សប្រុសម្នាក់នេះធ្វើមិនបានដើម្បីខ្លួន?
...
នៅក្នុងមន្ទីរពេទ្យមួយកន្លែង ហាក់កំពុងចលាចលដោយមានអ្នកកាសែតជាច្រើនប្រជ្រៀតគ្នានៅខាងមុខមន្ទីពេទ្យផ្ទាល់ដើម្បីរង់ចាំផ្ដិតរូបភាពថ្មី ទុកចុះផ្សាយ ដែលនោះជាព័ត៌មានក្ដីគគុកប្រចាំប្រទេស។
ឮថានៅមន្ទីរពេទ្យដែលវិរៈសេនីយ៍កំពុងសម្រាកព្យាបាលនេះ គេបានឃើញវត្តមានថេយ៍វីមករកជាហូរហែ ពេលខ្លះក៏មកកំដរកាត់យប់ក៏មាន តើរឿងនេះជាការពិតដែរទេ? ហើយពួកគេមានទំនាក់ទំនងអីនឹងគ្នា? ហើយរឿងដែលគ្រប់គ្នាចង់ដឹងបំផុតនោះគឺ តើវិរៈសេនីយ៍ម្នាក់នោះមានរូបរាង មុខមាត់បែបណា?
"ហេតុអីក៏ពិបាកយ៉ាងនេះ?"
ថេយ៉ុងឡើងមកដល់បន្ទប់សម្រាករបស់អ្នកជំងឺទាំងត្រដាបត្រដួស មិនដឹងជាគេចពីអីមកខ្លះ។ ថ្ងៃនេះក៏ដូចថ្ងៃផ្សេងទៀត ដែលខ្លួនបានមកមន្ទីរពេទ្យមើលថែជុងហ្គុកដែលគេបានត្រូវរបួសពីសង្គ្រាម។
បើថ្ងៃនោះគេមិនប្រញាប់ទៅជួយថេយ៍ គេក៏មិនរបួសដល់ថ្នាក់នេះដែរ។
"ខ្ញុំចង់ចេញពីមន្ទីរពេទ្យ!"
សម្លេងរញ៉េរញ៉ៃប្រកែកគ្នាលឺមកដល់ខាងក្រៅចេញពីបន្ទប់សម្រាប់វីអាយភីមួយ ដែលអ្នកនៅក្នុងនោះគ្មាននរណាក្រៅពីលោកវិរៈសេនីយ៍នោះទេ។
"ជុង? មានរឿងអី?"
គ្រូពេទ្យនិងមិត្តរួមក្រុមឯទៀត គ្រាន់តែបានឃើញវត្តមានរបស់ថេយ៉ុងក៏នាំដកដង្ហើមធូរទ្រូង ទីបំផុតមានអ្នកមកបង្ក្រាបគេហើយ ទើបពួកគេនាំគ្នាដើរចេញទុកឲ្យពីរនាក់គេនិយាយគ្នា។។
"ម៉េចក៏ចូលមកបាន? អូនមិនខ្លាចមានពត៌មានទេ?" ជុងហ្គុកដែលគេងផ្អែកនៅលើគ្រែសម្លឹងមើលរាងតូចទាំងទឹកមុខក្រៀមក្រំ។ តាមការពិត នាយសប្បាយចិត្តណាស់ដែលថេយ៍លួចមកមើលថែនាយម្ដងៗ តែក៏មិនចង់ឲ្យគេលំបាក មកទាំងបិតបាំងគ្រប់គ្នាដែរ។
"អូនបារម្ភពីបង លឺថាបងចង់ចេញពីមន្ទីរពេទ្យ។ ហេតុអីប្រញាប់យ៉ាងនេះ បងមិនទាន់ជាស្រួលបួលទេ"
រាងស្ដើងចូលទៅអង្គុយលើគ្រែក្បែរដៃរបស់គេ ហើយក្រសោបថ្ពាល់គេថ្នមដោយក្ដីបារម្ភ។ ទឹកមុខគេមើលទៅដូចជាមិនបានគេងទេយប់មិញ ទឹកមុខអស់កម្លាំង ឯភ្នែកក៏ស្លក់អស់ហើយ។
"បងមិនចង់នៅទីនេះទៀតទេ! គ្រូពេទ្យទាំងនោះតែងតែព្យាយាមចាក់ថ្នាំងងុយគេងឱ្យបង បងមិនចង់គេងទេ បងមិនចង់គេង!"
ទោះរបួសនៅលើខ្លួននិងជើងរបស់គេត្រូវធ្ងន់យ៉ាងណា ក៏មិនគួរឱ្យបារម្ភដូចជាផ្លូវអារម្មណ៍របស់គេដែរ។ តាំងពីមានរឿងនោះកើតឡើង គេតែងតែគេមិនលក់ បើគេងលក់ក៏ភ្ញាក់ឡើងទាំងភ័យខ្លាច ដូចជាមានសុបិនអាក្រក់តាមលងគេមិនឈប់។
"ជុង... ស្ដាប់អូនសិន"
"អត់ទេ! បង... បងខ្លាចណាស់។ ឲ្យតែបងបិទភ្នែកពេលណា បងតែងតែឃើញខ្លួនឯងវង្វេងនៅក្នុងវាលទឹកកក ហើយទោះបងព្យាយាមរកអូនប៉ុណ្ណាក៏រកមិនឃើញ។ បងស្អប់អារម្មណ៍មួយនោះណាស់ ហឹក"
ជុងហ្គុកឱនមុខចុះចាប់ផ្ដើទឹកភ្នែករលីងរលោង ឲ្យតែគិតដល់រឿងនៅថ្ងៃនោះគេក៏ចាប់ផ្តើមឈឺចាប់សារជាថ្មី ហេតុការណ៍មួយនោះ វាលោងបន្លាចនាយគ្រប់ពេល។
ថេយ៍ឃើញបែបនោះ ក៏ទាញគេមកឱបលួងលោម ផ្ដល់ភាពកក់ក្ដៅ ចង់ឲ្យគេដឹងថាខ្លួនមិនបានទៅណាចោលគេនោះទេ គឺនាយកំពុងតែនៅទីនេះ។
"អូននៅទីនេះជាមួយបងហើយតាស៎ អូនមិនបានបាត់ទៅណាទេ"
"សុំទោស... សុំទោសដែលទុកអូនចោល សុំទោសដែលធ្វើឲ្យអូនយំរហូតមក។ តែអូនកុំដាក់ទោសបងដោយបែបនេះអី កុំទៅណាចោលបង កុំបំភ័យបងទៀត។ បងមិនអាចបាត់បង់អូនទេ"
"អូនដឹង កុំបារម្ភអី អូននឹងនៅក្បែរបង។ ចាប់ពីពេលនេះទៅ អូននឹងនៅមើលថែបងណា៎"
ហេតុតែគេមានះ មិនចង់នៅមន្ទីរពេទ្យផងនោះ នាយតូចក៏សម្រេចចិត្តនាំគេចេញពីមន្ទីរពេទ្យតាមអ្វីដែលគេចង់បាន ហើយក៏នាំទៅកន្លែងផ្ទាល់ខ្លួនដើម្បីបានមើលថែគេដោយខ្លួនឯង។
បន្ទាប់ពីឲ្យថ្នាំ និងលួងឲ្យគេគេងរួចរាល់ ថេយ៉ុងក៏បើកទ្វាររាលហាលរបស់ខ្លួនចេញមកស្រូបយកខ្យល់អាកាស។ នាយខានឈរនៅត្រង់នេះយូរហើយ តាំងពីត្រូវគេលួចថតបានពីចម្ងាយ ហើយនាយក៏មិនដឹងឡើយថាហ្វេនម្នាក់នោះចង់បានអី បានជាតាមមកដល់កន្លែងផ្ទាល់ខ្លួននេះ។
"ថេយ៍?"
"ជុងហ្គុក! បងចេញមកធ្វើអី? បងគួរតែសម្រាកឲ្យបានច្រើន ដឹងទេ?"
លើខ្លួនរាងក្រាស់ចេញមកខាងក្រៅទាំងខ្លួនមានតែខោដំណេកមួយ ឯល្វែងលើក៏បើកបង្ហាយចោលមានត្រឹមបង់រុំរបួសត្រង់ចង្កេះ។ តែគេគ្មានអារម្មណ៍ថាត្រជាក់បន្តិចទេឬ ចេញមកទាំងបែបនេះ?
"បងគេងមិនលក់"
ថាហើយនាយក៏ចូលទៅឱបរាងស្ដើងទាំងទឹកមុខស្រពាប់ស្រពោន ត្បិតថានាយចង់ឲ្យគេនៅក្បែរ គេងកំដរ កំដរទាល់តែនាយគេងលក់។
"ផឹកថ្នាំរួចហើយ គួរតែងងុយ។ មិនអ៊ីចឹង?"
"ប្រហែលថ្នាំ គ្មានប្រសិទ្ធភាពសម្រាប់បងទេ" មាត់និយាយ ឯដៃក៏រវើមអង្អែលក្បាលពោះរាបស្មើ ថែមទាំងលួចថើបកញ្ចឹងកអូមេហ្កាតូចមិនដកមាត់។
"ហើយធ្វើបែបណា ទើបបងគេងលក់?"
រាងក្រាស់ញញឹមចុងមាត់ មិនឆ្លើយតបអ្វីទាំងអស់ រួចក៏ទាញនាយតូចឲ្យមកប្រឈមមុខនឹងខ្លួនមុននឹងឱនទៅរកបរបូរមាត់ស៊ីជម្ពូ តែបែជាត្រូវអ្នកម្ខាងទៀតគេចមុខចេញ។
"ទីនេះមិនបានទេ ខ្លាចមានអ្នកលួចថត"
"ថតទៅ បងក៏ចង់ដឹងដែរថាវាជាអ្នកណា"
បើហ៊ានតែមានរូបថតបែកធ្លាយរបស់នាយនៅថ្ងៃស្អែកមែន ធានាថាអ្នកដែលលួចថតនោះនឹងបានដេកស្រួល ស៊ីស្រួលជាមិនខាន។
"តែ... ឬមួយក៏អូនចង់លាក់បាំង?"
"បើអូនចង់លាក់ពីទំនាក់ទំនងយើងមែន អូនមិននាំបងមកទីនេះទេ"
ជុងហ្គុកងក់ក្បាលដូចយល់សម្ដី ហើយក៏ឱបចង្កេះតូចណែនដៃ លើកចូលទៅខាងក្នុងបន្ទប់វិញ រកតែនាយតូចឃាត់មិនទាន់...
"អា៎ ដាក់អូនចុះទៅ ប្រយ័ត្នរបួសរបស់បង"
"មិនឈឺ មិនអីទាំងអស់"
"ចង់ធ្វើអី បងមិនទាន់ជារបួសទេ"
"ក្រែងចង់ឲ្យបងឆាប់គេង បងកំពុងតែទៅគេង"
"គឺ... គឺ... *ផឹប"
ជំងឺគេងមិនលក់របស់គេ មើលទៅអាចជាជំងឺឆ្លង ព្រោះថាមិនមែនមានតែគេទេដែលមិនអាចគេងសូម្បីតែនាយតូចក៏ដូចគ្នា។#ចប់ 🌚😂
#បន្ទាប់ពីអានភាគនេះហើយយ៉ាងម៉េចដែរ? សេដរាងស្ទើរអត់? 🤔 អ្នកទាំងអស់គ្នា កុំភ្លេចចូលជួយ like page admin ម្នាក់មួយផងណាដើម្បីទទួលបានពត៌មានថ្មីៗ🥰🥰
https://www.facebook.com/profile.php?id=100043699033837&mibextid=ZbWKwL
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023