រាងក្រាស់ដាក់បង្គុយនៅលើសាឡុង ចឹបស្រាយ៉ាងស្ងប់ស្ងាត់ ធ្វើដូចមុននេះគ្មានរឿងអ្វីកើតឡើង ទាំងដែលទើបត្រូវធានាចេញពីប៉ុស្តិ៍ប៉ូលីស។វាមិនងាយនឹងចេញមកមែន បើខាងនោះមិនដកពាក្យបណ្តឹង តែសម្រាប់នាយ គឺមិនចាំបាច់ត្រូវចាំរហូតដល់ពេលហ្នឹង។
"ឯងប្រុងនៅអង្គុយស្ងាត់ៗដល់ណា? មិនគិតចង់ធ្វើអីខ្លះទេហេស?"
មីនឃ្យូ ស្រែកឡូឡាក្រោយពេលបានស្ដាប់រឿងរ៉ាវគ្រប់យ៉ាងរបស់គេ។ បើជានាយវិញ នាយមិនព្រមឈប់ត្រឹមនេះនោះទេ រឿងអី ហេតុអី្វមកត្រូវមកមួយបង្កាច់គេ ហើយចាប់គេញាត់គុកបែបនេះ?"ឲ្យយើងធ្វើអី?"
"នែ! កុំប្រាប់ថាឯងចង់បញ្ចប់ដោយបែបនេះ? យាយចាស់នោះ ប្រាកដជាបានចិត្តស្លាប់ហើយ! មិនដែលជួបទេលោកអើយចិត្តខ្មៅជាងម៉ែទាវទៅទៀត"
លីសា ងើបក្រោសដោយការខឹងក្រោធជាងម្ចាស់ខ្លួន។ មិនដឹងចិត្តគាត់សាងពីអ្វីទេ មកបំបែកស្នេហាគេទៅកើត?"យើងនៅមានការងារត្រូវធ្វើច្រើនទៀត ពួកឯងរៀបចំអីវ៉ាន់ទៅ"
"ការងារហ្នឹង បើឯងហាមាត់បញ្ជាតែមួយម៉ាត់ពួកយើងអាចពន្យាពេលបានពីរបីថ្ងៃទៀត។ ឯងគួរតែនៅដោះស្រាយរឿងឯងសិនទៅ"
នៅក្នុងចិត្តមិនសូវបារម្ភពីអាមិត្តល្ងង់នេះប៉ុន្មានទេ តែមីនឃ្យូបារម្ភពីអាយដលរបស់ខ្លួនជាង។"បើឯងបោះបង់ត្រឹមនេះឯងមិនមែនត្រឹមតែកំសាកហើយល្ងង់ទេ នៅគ្មានទំនួរខុសត្រូវទៀតផង"
សម្ដីរបស់ជេយ៉ុនមួយម៉ាត់ៗ គឺដៀលនាយត្រង់ៗ ថែមទាំងធ្វើឲ្យនាយគ្មានពាក្យប្រកែក។ រវាងខ្លួននិងថេយ៍ គឺបានជ្រុលជ្រោះនឹងគ្នាទៅហើយ នាយមិនអាចរត់យករួចខ្លួនតែឯងមិនប្រឈមមុខនឹងការពិតទេ។"ឯងច្បាស់លាស់បន្តិចទៅ កុំឱ្យឈឺចាប់ទាំងសងខាង ព្រោះមើលទៅគេដូចជាមិនដឹងរឿងម៉ាក់របស់គេទេ"
អ៊ុនវូ និយាយហើយក៏ក្រវីក្បាលដើរចេញ ទុកឲ្យគេអង្គុយពិចារណាដោយខ្លួនឯង។ តាមពិតពួកនាយមិនត្រូវមកលូកដៃទេ បើមិនឃើញថាគេល្ងិតល្ងង់ដល់ថ្នាក់នេះ។
ដឹងថាគេឈឺចាប់ព្រោះស្រមោលអតីតកាល និងប៉ះពាល់ដល់អារម្មណ៍ពេលរំលឹកដល់ប៉ាម៉ាក់គេ តែរឿងពួកគេផ្ទុយស្រលះ គេមិនមែនជាប៉ាគេឯណា? ខ្លាចអីនឹងមើលថែកូនគេមិនបាន?
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023