ភាគ២:បើបងចង់បានសេរីភាពខ្ញុំអោយវាទៅបង...

6.7K 276 12
                                        


      នៅក្នុងបន្ទាប់ធំទូលាយ ការរៀបចំស្អាតបាតតាមបែបបុរសមានអំណាចរបស់នាយសង្ហាចន ជុងហ្គុក។ រូបភាពបង្ហាញអោយឃើញនាយកម្លោះតូចគីម ថេហ្យុងកំពុងបើកទ្វាសន្សឹមៗចូលមកខាងក្នុងយ៉ាងស្ងៀមស្ងាត់។
    ពេលនេះម៉ោងជិត12ទៅហើយដោយសារគេងមិនលក់ទើបគេសម្រេចចិត្តចូលមកទីនេះដើម្បីមើលនាយ។ មែនហើយដោយសារតែមុននេះគេឃើញនាយទទឹកទឹកភ្លៀងម្យ៉ាងនៅរបួសដែលមិនទាន់លាបថ្នាំទៀត ទើបគេអត់ទ្រាំមិនបាននឹងចូលមកលាងអោយ ចាត់ទុកថាធ្វើអោយនាយជាលើកចុងក្រោយទៅចុះ
" បងនៅតែដូចដើម" ថេហ្យុងដកដង្ហើមធំហួសចិត្តបន្តិចជុងហ្គុកនៅតែបែបនេះតាំងពីតូចដល់ធំ អោយតែទទឹកទឹកភ្លៀងនាយមិនដែលដូរសម្លៀកបំពាក់សោះមុនចូលគេង
"ឆ្ងល់បងដែរមិនចេះខ្លាចឈឺសោះឬយ៉ាងម៉េច"ប្ដូរសម្លៀកបំពាក់អោយនាយបណ្ដើររអ៊ូម្នាក់ឯងបណ្ដើរ ពេលប្ដូររួចក៏យកទឹកមកជូតខ្លួនអោយខ្លាចនាយផ្ដាសាយ បន្ទាប់មកទើបយកថ្នាំមកលាបរបួសអោយ
"4ឆ្នាំកន្លងទៅហើយបងជុង ខ្ញុំមិនស្មានថាការវិលត្រឡប់របស់ខ្ញុំនាំរឿងឈឺក្បាលអោយបងច្រើនយ៉ាងនេះសោះ " មែនហើយកាលពី4ឆ្នាំមុនពួកគេទាំងពីរធ្លាប់ជាមិត្តល្អនឹងគ្នា ជុងហ្គុកធ្លាប់ជាបងប្រុសដ៏ល្អម្នាក់សម្រាប់ថេហ្យុងនាយទាំងស្រលាញ់និងមើលថែគេបានល្អខ្លាំងណាស់ រហូតធ្វើអោយចិត្តរបស់គេរំជើបរំជួលរហូតបាក់ចិត្តទៅលើទង្វើល្អដ៏កក់ក្ដៅរបស់នាយដោយមិនដឹងខ្លួន ហើយដោយសារតែលោកប៉ាពួកគេទាំងពីជាមិត្តសម្លាញ់នឹងគ្នាទៀតនោះ ការចេញចូលទៅមករកគ្នាគឺជារឿងធម្មតាសម្រាប់ជុងហ្គុក ប៉ុន្តែមិនមែនសម្រាប់ថេហ្យុងនោះទេ ពីមួយថ្ងៃទៅមួយថ្ងៃទំហំនៃចិត្តស្រលាញ់ទាំងនោះកាន់តែរីកធំឡើងកើនឡើងរាល់ថ្ងៃរហូតទប់លែងជាប់អត់នឹងសារភាពប្រាប់នាយមិនបានព្រោះតែគេយល់ច្រឡំថានាយក៏មានចិត្តមកលើគេដែរ
"ខ្ញុំចាំបានថ្ងៃខួបកំណើតបង ថ្ងៃនោះបងខឹងខ្ញុំខ្លាំងណាស់" ថេហ្យុងនិយាយទាំងសម្លឹងទៅលើតុឃើញរូបដែលនាយដាក់តាំងជារូបដែលនាយថតកាលពីខួបកំណើតថ្ងៃនោះ នាយសង្ហាណាស់ញញឹមឡើងស្រស់
ប្រាវ!(រូបភាពស្រមៃទៅអតីតថ្ងៃដែលថេហ្យុងសារភាពស្នេហ៍ជុងហ្គុក)
«គីមថេហ្យុង!ឯងនិយាយស្អីហាស»
«ខ្ញុំស្រលាញ់បង»
«ឯងឆ្គួតស្អីក្រែងយើងជាបងប្អូនល្អនឹងគ្នាហី»
«ប៉ុន្តែខ្ញុំមិនបានស្រលាញ់បងត្រឹមបងប្អូនទេខ្ញុំស្រលាញ់បងលើសពីហ្នឹង បងយល់ព្រមនឹងខ្ញុំទៅខ្ញុំសន្យាមិនធ្វើអោយបងខូចចិត្តទេ»
«គីម ថេហ្យុងឯង!ឆាប់ចេញពីមុខយើងទៅ»
«បងជុង!»
«ឯងមិនដឹងទេហេសថាយើងស្អប់ស្អីជាងគេក្នុងជីវិតគឺយើងស្អប់ឯងយើងស្អប់ខ្ទើយយើងស្អប់ពួកអាស្រលាញ់ភេទដូចគ្នាពិសេសពេលនេះយើងស្អប់ឯង ស្អប់ខ្លាំងជាងស្អីទៅទៀតឆាប់ចេញទៅ ចេញពីមុខយើងទៅចេញទៅ ព្រុស!»ចាប់តាំងពីថ្ងៃនោះមកជុងហ្គុកមិនដែលនិយាយរកថេហ្យុងទៀតទេ នាយតែងតែដើរគេចពីគេ ប្រហើយកន្តើយដាក់គេជារឿយៗទោះថេហ្យុងខំស្កាត់ជួប តាមនិយាយរកតាមយកចិត្តតាមសុំទោសយ៉ាងម៉េចក៏នាយមុនព្រមត្រឡប់ជានាជាមួយគេវិញដែរ រហូតថ្ងៃមួយថេហ្យុងទ្រាំមិនបានក៏ទើបសម្រេចចិត្តសុំប៉ាទៅរស់នៅសហរដ្ឋអាមេរិកជាមួយលោកពូគិតថាប៉ុន្មានឆ្នាំក្រោយពេលគេត្រឡប់មកវិញគេនឹងបានជួបជុងហ្គុកជាបងប្រុសល្អរបស់គេវិញ ប៉ុន្តែមិនស្មានថាការជួបលើកទីរបស់គេបែរជាជួបចំថ្ងៃរៀបការរបស់ពួកគេទៅវិញ
"ហឹម..បើខ្ញុំដឹងមុនថាពេលដែលខ្ញុំសារភាពប្រាប់បងហើយបងប្រែជាស្អប់ខ្ញុំយ៉ាងនេះខ្ញុំមិនធ្វើវានោះទេ ខ្ញុំសុំទោសដែលនាំរឿងអោយបងឈឺក្បាលច្រើនយ៉ាងនេះ បើ...បងត្រូវការសេរីភាព ខ្ញុំនឹងអោយវាទៅបងសង្ឃឹមថាបងនឹងរស់នៅបានសុខ"ថេហ្យុងនិយាយទាំងញញឹមស្ងួតលើកដៃឆ្វេងមកដោះចិញ្ចៀនរៀបការចេញថើបមួយខ្សឺតទើបដាក់ទៅលើបាតដៃរបស់នាយគេស្រលាញ់នាយគេចង់នៅជាមួយ ប៉ុន្តែគេសម្រេចចិត្តរួចហើយបើនាយមិនស្រលាញ់គេទេខំនៅបន្តទៀតក៏គ្មានន័យ ដោះលែងគ្នាអោយមានសេរីភាពទៅបែបនេះក៏ហៅថាការស្រលាញ់ម្យ៉ាងដែរ
"ត្រូវចេះមើលថែខ្លួនឮនៅ កុំគេងយប់ជ្រៅកុំគេងទាំងសើមបែបនេះទៀត អាហារពេលព្រឹកត្រូវញ៉ាំអោយទៀង ហើយកុំផឹកស្រាច្រើនពេកមិនល្អចំពោះសុខភាពបងទេ"ថេហ្យុងចេះតែផ្ដាំទៅធ្វើម៉េចយើងនៅមិនទាន់អស់អាល័យ ម្យ៉ាងពេលនេះនាយស្រវឹងសន្លប់បាត់ហើយស្ដាប់មិនឮអ្វីទេ
"ខ្ញុំស្រលាញ់បង"ថេហ្យុងដកដង្ហើមធំមុននឹងយោងខ្លួនក្រោកចេញទៅ ។ការចេញទៅលើកនេះគឺចេញទៅរហូតហើយ គេមិនត្រឡប់មកអោយនាយឃើញមុខគួរអោយស្អប់របស់គេទៀតនោះទេ...
"កុំទៅ"ជុងហ្គុកមមើលបម្រះខ្លួនទាញដៃថេហ្យុងអោយដួលទៅលើនាយមួយទំហឹងហើយនៅស្រវាអោបគេឡើងជាប់
"បងជុង!"
"ហឹកៗ កុំទៅៗអី សុំទោសៗ កុំទៅអីណា កុំទៅអី សុំទោស..."ជុងហ្គុកមមើលតែប៉ុន្មានម៉ាត់នឹងទេតែមើលទៅនាយដូចជាយល់សប្តិអាក្រក់ណាស់ ខ្លួនប្រាណចាប់ផ្តើមបែកញើសដុំៗតាមថ្ងាស់តាមដោយទឹកភ្នែករលីងរលោងតាមកន្ទុយភ្នែកទៀតផង ចំណែកថេហ្យុងភ្លាមៗក៏ស្រឡាំងកាំងដូចគ្នាប៉ុន្តែគេមិនហ៊ានដាស់នាយទេព្រោះតែគេពេលនេះកំពុងចូលបន្ទប់ដោយនាយគ្មានការអនុញ្ញាតខ្លាចនាយដឹងខ្លួនមកច្រឡោតដាក់គេទៀតទើបសម្រេចចិត្តទុកអោយនាយស្ងាត់ស្ងៀមទៅវិញដោយខ្លួនឯង ប៉ុន្តែភ្លាមៗជុងហ្គុកស្រាប់តែប្រែខ្លួនទៅម្ខាងតាមដោយរៀងកាយស្រាលដូចសំឡីរបស់គេដែរ
"អា!"ព្យាយាមខ្ទប់មាត់ខ្លាចនាយឮសម្លេងហើយក៏ព្យាយាមរើសចេញតែនាយអោបគេជាប់ពេករើមិនបានទេ ម្យ៉ាងគេខ្លាចនាយភ្ញាក់ផងទើបប្រថុយគេងទីនេះមួយយប់ទៅ គេខានគេងអោបរង្វង់ដៃកក់ក្ដៅមួយនេះយូរហើយ
"ខ្ញុំស្រលាញ់បងណា"
"អឹម"ឮសម្លេងគ្រហឹមដើមកររបស់នាយធ្វើអោយគេញញឹមបានបន្តិចទើបរុលខ្លួនចូលទៅអោបនាយជាប់ស្អិតវិញដូចគ្នា ។
    វាគួរអោយចង់សើចណាស់ប្ដីប្រពន្ធដែលទើបតែឈ្លោះគ្នាស្ទើរតែបែកផ្ទះកាលពីព្រលប់ពោលពាក្យថាស្អប់ៗពេញៗមាត់តែបែរជាមកជាអោបគ្នាស្អិតរមួតនៅពេលពាក់កណ្ដាយយប់ទៅវិញ។
___

   💁 មូលហេតុដែលថេហ្យុងរៀបការចូលគ្រួសារចន:
+ ពាក្យសន្យាចាស់ទុំ(គូរដណ្តឹងតាំងពីតូច) 
+ ដើម្បីជួយអោយជុងហ្គុកឡើងដំណែងជាអគ្គនាយយក ។
   💁 ដោយសារប៉ាជុងហ្គុកមានបញ្ហាសុខភាពដែលត្រូវសម្រាកព្យាបាលរយ:ពេលយូរ ហើយជួនជាពេលនោះសង្សារបស់នាយស្រាប់តែបាត់ខ្លួនភ្លាមៗទៀត ទើបលោកចនជ្រើសរើសទៅសុំជំនួយពីថេហ្យុងព្រោះដឹងថាគេក៏ស្រលាញ់កូនគាត់ដូចគ្នា ម្យ៉ាងក៏ពួកគេជាគូរដណ្ដឹងនឹងគ្នាស្រាប់។
 
To be continues ❤️💜
By JaeLy ❤️

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now