នៅក្នុងបន្ទប់ធ្វើការមានមនុស្សពីនាក់ស្ងាតជ្រៀបនៅទីនោះ ដោយថេហ្យុងកំពុងរៀបចំទុកដាក់ឯកសារឡើងវិញបន្ទាប់ពីរើរកកាយមួយថ្ងៃហើយនោះចំណែកជុងហ្គុកវិញកំពុងញាប់ដៃវាយកុំព្យូរទ័រឥតឈប់មិនបាននិយាយអ្វីនោះទេព្រោះកំពុងតែផ្ដោតលើការងាររបស់ខ្លួនចំណែកថេហ្យុងក៏មិនហ៊ានរំខាននាយដែរ គេសម្ងំរៀបចំរួចរាល់ទើបនិយាយឡើងតិចៗ
"បងត្រូវការកាហ្វេទេខ្ញុំទៅឆុងអោយ"
"មិនអីទេ"
"ទៅណា?"សួរព្រោះឃើញថេហ្យុងដើរចេញក្រៅ
"ជិតប្រជុំហើយខ្ញុំទៅរៀបចំបែបបទអោយបង"
"យកមកធ្វើនៅក្នុងនេះមកគ្រាន់បាននិយាយគ្នា"
"បាទ"ថេហ្យុងនិយាយហើយក៏ងើបចេញទៅយក laptop នឹង USBមកដោតវាយឯកសារបន្តិចបន្តួត រួចហើយក៏ដល់ម៉ោងប្រជុំតែម្ដងនៅក្នុងអង្គប្រជុំម្ចាស់ភាគហ៊ុន បុគ្គលិកនិងដៃគូសហការណ៍មកជុំគ្នាអស់ហើយរួមទាំង ប្រធានសាខា ចន ជីស៊ូ ដែលកំពុងតែអង្គុយញញឹម រងចាំស្ដាប់ភាពអាម៉ាស់នឹងការស្ដីបន្ទោសពីសំណាក់បុគ្គលិកនិងអ្នករួមភាគហ៊ុនទាំងអស់ ទៅកាន់អគ្គនាយវ័យក្មេងអសមត្ថភាពម្នាក់នេះ
ក្រាក
ទ្វាបន្ទប់បានបើក ថេហ្យុងដើរនាំមុខជុងហ្គុកចូលមក អោនគោរពអង្គប្រជុំបន្តិចទើបដើរទៅកន្លែងរបស់គេ ចំណែកជុងហ្គុកក៏ទៅកន្លែងរបស់នាយដូចគ្នា ប៉ុន្តែទឹកមុខនាយហាក់ដូចជាមិនល្អសោះក៏មិនឃើញកាន់អ្វីមកតាមដែរក្នុងដៃទទេស្អាតខណ:នេះជាអង្គប្រជុំសំខាន់?
ក្នុងសាកប្រជុំទាំងមូលចាប់ផ្តើមកើតការមិនពេញចិត្តអោននិយាយខ្សិបខ្សាវគ្នាជាហូហែជាហេតុធ្វើអោយប្រធានសាខាចនជីស៊ូញញឹមរីកមាត់ស្ទើរក្លាយជាគ្រាប់ជី។ ជុងហ្គុកបានត្រឹមសម្លឹងមើលមុខថេហ្យុងបន្តិចទើបងាកមកចាប់ផ្ដើមការប្រជុំ
"សួស្តី អង្គប្រជុំទាំងមូល ជាដំបូងខ្ញុំបាទចន ជុងហ្គុកសុំក្ដីមេត្តាអធ្យាស្រ័យពីសំណាក់ម្ចាស់ភាគហ៊ុន ដៃគូសហការ និងបុគ្គលិកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះដែលអោយរង់ចាំយូរ"ជុងហ្គុកនិយាយហើយអោនគោរពបន្តិចទើបដកដង្ហើមធំនិយាយបន្ត
"ដែលខ្ញុំបាទមកយឺតដោយសារតែមានបញ្ហាបន្តិចបន្តួចគឺនៅមុននេះបន្តិចខ្ញុំបាទបានរកឃើញថាសម្ពន្ធ័RCIJរបស់យើងពេលនេះកំពុងតែមានជនក្បត់"
"ហាស! ជនក្បត់ សម្ព័ន្ធពួកមិនដែលមានរឿងបែបនេះទេពីមុនមក"ចន ជីស៊ូ រហ័សក្រោកឡើងធ្វើជាភ្ញាក់ផ្អើលជាងគេនាំអោយអង្គប្រជុំចាប់ផ្ដើមឆោលោតាមដែរ
"ប៉ុន្តែ កុំបារម្ភអីលោកពូ ជនក្បត់ម្នាក់នោះខ្ញុំចាប់បានហើយ" ជុងហ្គុកចាប់ផ្ដើមញញឹមឡើងវិញក្នុងនាមជាអ្នកឈ្នះ នៅពេលដែលឃើញទឹកមុខភ្ញាក់ផ្អើលមែនទែនរបស់ ចន ជីស៊ូ លោកពូក្រៅសាច់ឈាមរបស់នាយ
"តើគេជាអ្នកណា"សំណួរមួយនេះហាក់ដូចជាសម្លាប់ ជីស៊ូ ទាំងរស់ចឹង
"គេនៅទីនេះ"ជុងហ្គុកនិយាយទាំងញញឹមបាញ់ក្រសែភ្នែកទាំងអស់ទៅកាន់មនុស្សតែម្នាក់ធ្វើអោយអ្នកគ្រប់គ្នាងាកទៅរកគាត់ដែរ
"មិនអាចទេ...ឯងកុំចេះតែចោទគេផ្ដេសផ្ដាសមានភស្តុតាងអត់"ជីស៊ូខំប្រឹងប្រកែកទាំងញ័រមាត់ជុងហ្គុកក៏សើច
"ភស្តុតាងច្បាស់ជាមាន ថេហ្យុង"
"បាទ"ជុងហ្គុកនិយាយតែប៉ុណ្ណឹង ថេហ្យុងក៏ទាញផ្លាស់ពីហ៊ោប៉ាវអាវមកដោតចាក់បញ្ចាំងក្នុងស្លាយ បង្ហាញអោយឃើញមនុស្សប្រុសមាឌធំម្នាក់ពាក់ខោអាវបុគ្គលិកក្រុមហ៊ុនចូលទៅកកាយតុធ្វើការរបស់នាយកឯកសារចេញមកហើយខលទូរសព្ទ័ទៅនណារម្នាក់ក៏ចប់
"ក្នុងវីដេអូបង្ហាញថា..."
"ក្នុងវីដេអូគ្មានរូបយើងផងម៉េចក៏ឯងចោតយើង"គាត់ស្រែកអោយនាយទាំងខឹងសម្បារ ជុងហ្គុកក៏ផ្លាស់ប្តូរទឹកមុខមកជាមាំមួយរំពេចដែរ
"ចាប់តាំងពីចូលមកដល់ពេលនេះខ្ញុំមិនបាននិយាយឈ្មោះលោកពូនោះទេ ម៉េចក៏លោកពូរើសដាក់ខ្លួន ឬមួយលោកពូជាមេក្លោងម្នាក់នោះ" ជុងហ្គុកនិយាយមាត់ៗធ្វើអោយគាត់គាំរកនិយាយមិនចេញភ្លាមនោះម្ចាស់ភាគហ៊ុនក៏ងាកមកគាត់ក្នុងក្រសែភ្នែកសង្ស័យ
"ក៏...ឯងសម្លឹងមុខយើងធ្វើអី"
"ខ្ញុំគ្រាន់តែឆ្ងល់ថាម៉េចក៏លោកពូក្រោកឈរ ពូមានចម្ងល់អីមែនទេ"ឃើញទេ ខ្ញុំថាហើយមនុស្សដែលញញឹមតាមក្រោយទើបជាអ្នកឈ្នះពិតប្រាកដ ចន ជីស៊ូ បន្ទាប់ពីត្រូវជុងហ្គុកចោតសួរដល់ៗបែបនេះធ្វើអោយគាត់អម៉ាស់មុខបន្តិចទើបសម្រួលឥរិយាបទទៅវិញសើចញិមៗដាក់អ្នករួមភាគហ៊ុនព្រមអង្គុយចុះទាំងក្ដីអាម៉ាស់
"ចុះដែលលោកថាគេនៅទីនេះ"
"ខ្ញុំបានប្រគល់ខ្លួនគេអោយប៉ូលីសរួចហើយ គេម្នាក់នោះជាបុគ្គលិកអនាម័យដែលតែងតែចូលទៅសម្អាតបន្ទប់ខ្ញុំរាល់ថ្ងៃ ប៉ុន្តែសូមអ្នកទាំងអស់គ្នាកុំមានការបារម្ភអី ឯកសារដែលគេយកបានគ្រាន់តែជា Project សេក្ដីព្រៀងរបស់ខ្ញុំប៉ុណ្ណោះ ឯកសារសំខាន់នៅទីនេះ" ជុងហ្គុកនិយាយទាំងយកផ្លាស់មួយមកបង្ហាញ ចំណែកចន ជីស៊ូបានត្រឹមស្ងាត់មាត់មិនហ៊ានតវ៉ា ក្អកក្រហែមអីមួយម៉ាត់
"ចំពោះរឿងមេក្លោងលួចឯកសារprojectក្លែងក្លាយមួយនោះ ខ្ញុំបាទសូមកុំអោយអ្នកគ្រប់គ្នាមានបារម្ភពេកអីហើយក៏កុំអោយបញ្ចេញព័ត៍នេះទៅខាងក្រៅអោយសោះ ព្រោះវានឹងមានការប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន ក្នុងនាមខ្ញុំជាអគ្គនាយកតំណាងអោយសម្ពន្ធ័ទាំងមូលសូមសន្យានឹងរកមេក្លោងអោយឃើញក្នុងពេលឆាប់ៗនេះ" មុនពេលបញ្ចប់អង្គប្រជុំ ជុងហ្គុកឆ្លៀតនិយាយប៉ុន្មានមាត់សិនដើម្បីអោយម្ចាស់ភាគហ៊ុនមានការជឿទុកចិត្តមកលើនាយវិញដែរ
"បើអស់សំណួរហើយ ខ្ញុំសូមធ្វើការបញ្ចប់ការប្រជុំក្នុងពេលនេះ"ជុងហ្គុកអ្នកទាំងអស់គ្នាក៏ក្រោកឈរគោរពគ្នាទៅមកទើបនាំគ្នាចាកចេញទៅ
"បងពូកែណាស់"ថេហ្យុងញញឹមចូលមកលើកមេដៃពីអោយនាយ
"ឯងដូចគ្នា"នាយញញឹមញីក្បាលគេ
"ហឹស.អោយសប្បាយសិនចុះ"
"ឈប់សិនលោកពូ! លោកពូបានភ្លេចអ្វីម្យ៉ាងហើយ"
"យើងភ្លេចអីគ្មានទេ"
"គ្មានយ៉ាងម៉េចលោកពូភ្លេចអរគុណខ្ញុំហើយ"
"ឯងនិយាយស្អី"ជុងហ្គុកបានត្រឹមតែសើចដើរទៅជិតគាត់ដាក់របស់ម្យ៉ាងក្នុងដៃគាត់ទំនងដូចជាផ្លាស់USB
"ខ្ញុំមានជម្រើសពីរអោយពូរើស មួយចេញទៅហើយផ្ដាច់ខ្លួនពីគ្រួសារខ្ញុំ ពីរ វីដេអូមួយនេះធ្លាក់ក្នុងដៃប៉ូលីស"និយាយរួចញញឹមផ្អែមដាក់គាត់ទះស្មាគាត់តិចៗរួចទើបដើរទៅគៀកស្មាថេហ្យុងចេញទៅ កុំស្មានថានាយល្ងង់ពេលខ្លះនាយគ្រាន់តែចង់ហាត់សមសម្ដែងប៉ុណ្ណោះ។ ចំណែកចន ជីស៊ូបានត្រឹមគាំងនិយាយអ្វីលែងចេញបានត្រឹមតែក្ដាប់ដៃគុំខឹងប៉ុណ្ណឹង
"ចន ជុងហ្គុក ឯងនឹងយើងច្បាស់ជាជួបគ្នាម្ដងទៀត"មនុស្សលោភលន់មិនងាយនឹងបោះបង់អ្វីដែលគេចង់បាននោះទេ...To be continues.... ❤️💜
By JaeLy ❤️
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
RomansaJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung