ភាគ២៤:អ្នកប្រុសថេយ៍រៀបវ៉ាលីរត់ចេញពីផ្ទះហើយ

5.1K 197 2
                                        

ថ្ងៃបន្ទាប់

ព្រឹកនេះក្រោកឡើងថេហ្យុងត្រូវទៅបន្ទប់របស់នាយទាំងព្រឹកមិនមែនស្មគ្រ័ចិត្តតែត្រូវនាយបង្ខំ បើគេមិនទៅនាយនឹងមកដល់ទីនេះបែបនេះច្បាស់ជាត្រូវធ្ងន់ ថេហ្យុងមិនចង់មានរបួសទេ ថ្ងៃនេះគេមានការងារសំខាន់មួយត្រូវធ្វើចឹងហើយគេមិនអាចឈឺក្រោកមិនរួចទេ
ក្រាក
ថេហ្យុងដើរចូលទៅមិននិយាយអី គេដឹងថាខ្លួនឯងត្រូវធ្វើអីទើបដើរទៅយកមកអោយខ្ជិលស្ដាប់សម្លេងសម្លុតរបស់នាយ
"ស្ដាប់បង្គាប់ល្អណាស់ហ្ន៎ បែបនេះគួរតែអោយរង្វាន់"ពេលថេហ្យុងចង់ក្រវាត់ករអោយនាយរួច នាយក៏និយាយឡើងចាប់ផ្ដួលគេទៅលើគ្រែ ទាញក្រវាត់កចេញយកទៅចង់ដៃគេ ថេហ្យុងក៏នៅសម្លឹងទ្រឹងមកគេដដែលមិននិយាយអីព្រោះដឹងហើយថាប្រកែកមិនបាន
"ពេលថ្ងៃត្រង់ទៅជួបយើងនៅក្រុមហ៊ុន កុំមានគំនិតចង់រត់អោយសោះ ព្រោះទោះជាឯងរត់ដល់ជើងមេឃទៀតក៏យើងរកឯងឃើញដែរ" ពេលងើបទៅរៀបចំខ្លួនសារថ្មី ឆ្លៀតនិយាយគម្រាមខ្លាចគេមានគំនិតរត់ទៀត
"ជុប លាហើយប្រពន្ធលើគ្រែ"អោនទៅថើបគេមួយខ្សឺតទើបយកកាតាបចេញទៅ ថេហ្យុងមិនបាននិយាយអីសោះត្រឹមបង្ហូរទឹកភ្នែករលីងរលោងប៉ុណ្ណោះ
"វាគឺជាកម្មរបស់ខ្ញុំ"ពាក្យសម្ដីបានត្រឹមនិយាយក្នុងចិត្តព្រោះអួលដើមករពេកនិយាយមិនចេញ មកពីគេស្រលាញ់នាយពេកបានក្លាយជាកម្មដែលគេត្រូវទទួល
“ទួលរែកទៅទទួលយកទៅទឹកភ្នែករបស់ខ្ញុំថ្ងៃណាមួយបងនឹងត្រូវហែលអន្លង់ទឹកភ្នែកមួងនេះរហូតដល់ថ្ងៃស្លាប់ទោះបីជាខ្ញុំលែងមានវត្តមានលើលោកនេះទៀតក៏ដោយ”នេះជាពាក្យដែលគេសសេរក្រដាស់Note ទំព័រចុងក្រោយនោះ វាអស់សន្លឹកសសេរហើយចឹងក៏គ្មានអីឈឺចាប់ទៀតដែរ

SKIP

ម៉ោងប្រហែលជា9ព្រឹកថេហ្យុងមានការងាររបស់គេគឺខាងរោងកុនទាក់ទងមកគេចង់ទិញសាច់រឿងរបស់គេមកផលិតជាខ្សែភាពយន្តខ្នាតខ្លី ក៏មានការសម្ភាសន៍បន្តិចបន្តួចដែរនិយាយពីចំណាប់អារម្មណ៍នឹងអ្វីដែលជុំរុញចិត្តអោយគេសសេររឿងនេះឡើងជាដើម

បន្ទាប់ពីចប់ការងារម៉ោង១២ថ្ងៃត្រង់គេក៏ទៅក្រុមហ៊ុនជុងហ្គុកយកលិខិតលាឈប់ទៅអោយប្រធានរដ្ឋបាលក៏មានការផ្ដាំផ្ញើរបន្តិចបន្តួចដែរកុំអោយគេយកទៅដាក់ថ្ងៃនេះចាំស្អែកអីបែបហ្នឹង ។
ចេញពីទីនោះ ក៏ជួបនឹងជំនួយការរបស់នាតយគេក៏ធ្វើជាចូលទៅរកនាយកុំអោយគេសង្ស័យ។ ចូលទៅដល់គ្មានអីទេក្រៅពីត្រូវនាយស្ដីអោយ រឿងរូបវីដេអូខ្លីមួយដែលអ្នកណាក៏មិនដឹងផ្ញើរមកអោយឃើញថេហ្យុងអង្គុយជាមួយមនុស្សប្រុសម្នាក់ជាអ្នកណាក៏មិនដឹងនៅក្បែររោងកុនក្នុងផ្សារទំនើបធំមួយកណ្ដាលក្រុង ពេលនិយាយគ្នារួចក៏នាំគ្នាដើរចូលរោងកុនជាមួយគ្នាទៀត ធ្វើអោយនាយខឹងចោតប្រកាន់ថាគេណាត់គ្នាជាមួយប្រុស dateគ្នាទៅមើលកុន។
ថេហ្យុងក៏មិនប្រកែកបើនាយយល់ចឹងហើយអោយវាតាមហ្នឹងទៅ គេគ្មានចិត្តចង់បកស្រាយអីផង ។ បន្ទាប់មកគេក៏ត្រូវជុងហ្គុកចាត់ការម្ដងទៀតកណ្ដាលថ្ងៃត្រង់រួចទើបត្រឡប់ទៅផ្ទះ
"អ្នកប្រុស "
"ខ្ញុំមិនអីទេអ៊ំ"ថេហ្យុងដើរដូចគ្មានវិញ្ញាណចូលផ្ទះ ខោអាវលើខ្លួនប្រាណរហែករយ៉េរយៃគ្រាន់តែមើលក៏ដឹងថាមកពីធ្វើអីដែរ មកដល់ក៏ឡើងទៅលើសង្ងំគេងរបស់ដល់ល្ងាច។
មនុស្សធ្លាប់តែស្រស់ស្រាយសប្បាយចិត្តស្រលាញ់ស្អាតគ្រប់ពេលតែប្រែជាដើរចេញក្រៅកាត់ក្រុមហ៊ុនជួបមនុស្សច្រើនក្នុងសភាពមើលមិនយល់បែបនេះទាំងគ្មានអារម្មណ៍អីគិតមើលសភាពផ្លូវចិត្តថេហ្យុងទៅជាយ៉ាងណា

ពេលល្ងាចដល់ពេលត្រូវឡើងយន្តហោះថេហ្យុងក៏អូសវ៉ាលីចុះមកក្រោមគេនឹងទៅប្រទេល ណ៎កវេ(Norway) ទឹកដីភាគខាងជើងកន្លែងដែលនៅឆ្ងាយពីប្រទេសកូរ៉េជាទីបំផុត
"អ៊ំខ្ញុំផ្ញើរផងណា នេះសំបុត្រលែងលះ ប្រាប់មេធាវីខ្ញុំចុះចេញតែខ្លួនមិនយកអីទៅទេ ហើយនេះ ចាត់ទុកថាថ្ងៃខូចខាតដែលខ្ញុំបំពេញកិច្ចសន្យាមិនទាន់គ្រប់ នឹងចុងក្រោយចិញ្ចៀនរៀបការខ្ញុំមានតែប៉ុណ្ណឹងទេ អរគុណហើយ ខ្ញុំលារហូតហើយអ៊ំសូមសំណាងល្អណា" ថេហ្យុងនិយាយទាំងអោបគាត់
"អ៊ំប្រាកដជានឹកអ្នកប្រុស"
"ខ្ញុំក៏ដូចគ្នា លាហើយបងស្រី"ថេហ្យុងញញឹមដាក់នាង នាងក៏យំ ព្រោះអាល័យថេហ្យុងពេកមួយផ្ទះនេះនរណាដែលមិនចូលចិត្តគេប្រហែលមានតែរាងក្រាលជុងហ្គុកទេមើលទៅ
"អ៊ំ!"គ្រាន់តែរៀបអូសវ៉ាលីចេញភ្លាមឡាមរបស់ជុងហ្គុកបរចូលមកភ្លែត
"សុំអង្វរកុំប្រាប់គាត់អីណាថាខ្ញុំនៅទីនេះ"ថេហ្យុងទាញវ៉ាលីមកវិញរត់ទៅពួននៅបន្ទប់ដាក់អីវ៉ាន់ក្រោមជណ្ដើរ
"អ៊ំ ថេហ្យុងនៅបន្ទប់គេមែនទេ"ជុងហ្គុកមើលទៅអារម្មណ៍ល្អដល់ហើយញញឹមញញែមមានបាច់ផ្កាមកតាមទៀតមិនដឹងជាមកធ្វើអី
"ចាស៎..គឺ"គាត់មិនដឹងឆ្លើយថាម៉េចភ្លាមៗ ពេកជុងហ្គុកមិនរងចាំចម្លើយទេគេឡើងទៅលើតែម្ដង
"អ៊ំថេហ្យុងនៅឯណា"ចុះមកវិញមុខក្រហមព្រោះដឹងថាថេហ្យុងលួចរត់ហើយ
"អ្នកប្រុសថេយ៍គាត់..."
"គេទៅណា"ស្រែកសម្លុតម្ដងទៀតផ្អើលដល់អ្នករត់ពួកឯណោះ
"អ្នកប្រុសថេហ្យុងរៀបវ៉ាលីរត់ចេញពីផ្ទះបាត់ហើយអ្នកប្រុស"គាត់បិទភ្នែកនិយាយព្រោះខ្លាច
"ថាមែនៗក្មេងនេះវើយ កុំអោយចាប់បានណា"ជុងហ្គុកទម្លាក់របស់ចោលរត់ទៅបើកឡានចេញទៅ
"អរគុណហើយណាអ៊ំ ខ្ញុំទៅហើយ"ថេហ្យុងពេលឃើញនាយទៅបាត់ស្ងាត់ផ្ទះទើបហ៊ានចេញមក
"ទៅដល់ខលប្រាប់ខ្ញុំផងបានទេអ្នកប្រុស"
"អត់ទេ ខ្ញុំសុំទោស"ថេហ្យុងរត់ចេញទៅហៅតាក់ស៊ីជិះចេញទៅផ្ទះសម្ងាត់របស់គេ តែប៉ុណ្ណេះនាយច្បាស់ជាបិទជើងហោះហើរទាំងអស់ហើយមិនចឹងទេដាក់ទម្រាយកូនចៅគ្រប់កន្លែងបែបនេះហើយការចាកចេញដោយប្រើយន្តហោះច្បាស់ជាទៅមិនរួច ចំណែកអ៊ំកាលដែលគាត់និយាយកុហកបែបនេះមិនមែនចង់ជួយថេហ្យុងតែមួយមុខទេ គាត់ធ្វើដើម្បីផ្ដល់មេរៀនដល់នាយក្រាសដែរ ជួនកាលការចាកចេញរបស់គេក៏អាចធ្វើអោយនាយយល់ពីចិត្តខ្លួនឯងច្បាស់ដែរ គាត់ជឿថានាយប្រាកដជារកថេហ្យុងឃើញវិញ បើសិនជានាយស្រលាញ់គេប្រាកដមែន

To be continues.....❤️💜
By JaeLy 💜.

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now