ខោអាវរប៉ាត់រប៉ាយធ្លាក់រាយពេញបន្ទប់ សភាពបង្ហាញអោយឃើញប្ដីប្រុសមួយគូកំពុងគេងអោបគ្នាស្អិតរមួតនៅលើពូកទន់ៗ មានភួយគ្រប់ពីលើពាក់កណ្ដាលខ្លួនដោយអ្នកជាប្រពន្ធកំពុងគេងកើយលើប្រអប់ទ្រូងរបស់អ្នកជាស្វាមី។ ស្នាមញញឹមលេចឡើងមុនពេលត្របកភ្នែកតូចៗចាប់កម្រើកឡើង ថេហ្យុងភ្ញាក់ពីគេងញញឹមសម្លឹងមុខប្ដីនឹកស្រមៃដល់អតីតកាល..
"បងកើតអី?"
"គ្មានអីទេ"ជ្រើសចម្លើយកុហកហើយភៀសខ្លួនថយក្រោយវិញ ថេហ្យុងក៏មកលេទៅទុកហើយឡើងមកគេង
"ថេយ៍ហា៎.."
"ហឹម?"
"ស្អែកបងទៅប៉ារីសបីថ្ងៃ"
"ក្រែងថាប្រាំពីរថ្ងៃ?"
"បងនឹកអូន"
"អូនក៏នឹកបងដូចគ្នា" ងើបពីពូកហើយយោងខ្លួនទៅថើបនាយ នាយក៏ថើបគេវិញដូចគ្នា ដំបូងក្បាលបន្ទាប់មកថ្ងាស់ ចង្កា ថ្ពាល់ បបូរមាត់និងគ្រប់ចន្លោះនៃផ្ទៃមុខ
"អូនស្អាត់ណាស់ថេយ៍.."
"អូនដឹង"
"តើបងអាចសុំបានទេ?"
"ហេតុអី?"
"ព្រោះបងធ្លាប់-"
"កុំរំលឹងពីវាអី"ថេហ្យុងយកដៃទប់មាត់នាយកុំអោយនិយាយ អតីតកាលកុំរំលឹកអី
ក្រសែភ្នែកប៉ះគ្នា ថេហ្យុងសម្លឹងមុខនាយជាប់រហូត ជុងហ្គុកក៏ចាប់ថេហ្យុងដែលយកមកប៉ះមាត់នាយយកមកថើបតិចៗស្រាលៗ មុននឹងស្រវាមុខប្រពន្ធមកថើបតែម្ដង
"ថេយ៍"ផ្ដាច់បបូរមាត់ចេញ ខ្នងថេហ្យុងរៀបដល់ខ្នើយ សម្លឹងមុខគេជាប់ប្រើភាសាកែវភ្នែកនិយាយគ្នា ថេហ្យុងញញឹមយកដៃដាក់អង្អែលកញ្ចឹងករនាយស្រាលៗងក់ក្បាលយល់ព្រម ជុងហ្គុកគ្រាន់តែញញឹមហើយទម្លាក់បបូរមាត់គ្របលើបបូរមាត់ថេហ្យុងម្ដងទៀតពោពេញទៅដោយក្ដីស្រលាញ់មុននឹងផ្លាស់ទីទៅកន្លែងផ្សេង
គ្រប់យ៉ាងកើតឡើងមួយប៉ព្រិចភ្នែកប្រៀបដូចជាសុបន្តិ យប់ដ៏សែនមានន័យបានបញ្ចប់ទៅដោយព្រះអាទិត្យរះបញ្ចាំងមកថ្ងៃថ្មី
"សឺត!"
"ជុង.."
"ក្រោកយូរនៅ"
"យូរហើយទើបមកធ្វើម្ហូប"
"អូនធ្វើអី ឈ្ងុយណាស់"
"ក៏..បាយឆាធម្មតា"
"ពិតមែន? ពិសេសណាស់"
"ចង់ញ៉ាំគីមឈឺទេ អូនយកអោយ"
"ចាំបងទៅយកវិញ សឺត!"មុននឹងទៅឆ្លៀតឆ្មក់ថើបថ្ពាល់ប្រពន្ធមួយខ្សឺតសិន ស្រលាញ់ខ្នាញ់ណាស់មិនដឹងតាំងពីពេលណាមកទេ
"ជុង បងធ្វើអី ខ្មាស់អ្នកបម្រើ"ថេហ្យុហនិយាយបានតែមាត់ទេ តែធាតុពិតក៏ចង់អោយគេថើបដែរ ថ្ពាល់អៀនឡើងក្រហមហើយនោះ យកខ្លួនទៅពិតគេព្រោះដៃជាប់ឆាបាយ ជុងហ្គុកខ្នាញ់ពេកក៏ឆ្មក់ថើបមួយខ្សឺតទៀត អ្នកបម្រើអៀនជ្រែកដីរត់ទៅណាទៅអស់
"បងធ្វើបាបពួកគេ"
"បើមិនធ្វើចឹងគេម៉េចនឹងទៅ"
"បងខូចណាស់"
"ខូចមិនដល់អូនទេ" ថេហ្យុងបានសើចព្រោះអៀន ជុងហ្គុកក៏សើចដូចគ្នា និយាយរួមមួយព្រឹកនេះពួកគេមានក្ដីសុខណាស់ថ្នាក់នាយក្រាស់មិនចង់ទៅប៉ារីសទៀតផង
"បងទៅពេលរសៀល"
"ក្រែងថាថ្ងៃត្រង់ហេស?"
"ជើងយន្តហោះមានបញ្ហាទើបត្រូវពន្យាពេល ការពិតបងមិនចង់ទៅទេ"
"ហេតុអី?"
"បងចង់យកអូនទៅដែរ"
"អូនទៅមិនបានទេ"
"តើអាចពន្យាពេលបានទេ?"
"ការងារសំខាន់ណាស់"
"បងមិនចង់ទៅទេ"អោបថេហ្យុងជាប់ធ្វើមុខកូនក្មេង
"អូនច្បាស់ជានឹកបងណាស់"
"បងទៅតែបីថ្ងៃទេ"
"សន្យា?"
"សន្យា"
"ធ្វើដំណើរដោយសុវត្ថិភាពទាំងទៅទាំងមក"
"Ok ម្ចាស់អូន"
"ជូនពរបងជោគជ័យ" ធ្វើដំណើរដោយយន្តហោះផ្ទាល់ខ្លួនគេមិនសូវបារម្ភអីដែរ ប៉ុន្តែវាមិនសុវត្ថិភាពដូចយើងនៅផ្ទះទេទើបគេចេះតែបារម្ភទៅ
"បងទៅហើយ"
"បាទ"ថេហ្យុងជូនដំណើរនាយទៅដល់អាកាសយានដ្ឋានផ្ដាំផ្ញើរគ្នាមិនចេញអស់
"ទៅដល់ខលប្រាប់អូនផង"
"បងដឹងហើយ"
"ទៅហើយ bye bye ជុប"អោបហើយថើបថេហ្យុងមួយខ្សឺតទៀតទើបនាយចាកចេញទៅ អ្នកណាទៅដឹងថាថ្ងៃនេះមានតារា Kpopធ្វើដំណើរមកពីបរទេស អ្នកទៅទទួលក៏ច្រើនកកស្ទះផ្លូវ អ្នកកាសែតក៏ច្រើន ទម្រាំជ្រែកគេចេញមកបានក៏ចំណាយពេលយូរដែរ
"គឺ..គេ"ដើរមិនប្រយត្ន័ក៏បានជួបគេ ថេយ៍ឃើញពីចម្ងាយទេ ប៉ុន្តែអ្វីដែលធ្វើអោយគេឆ្ងល់ហេតុអីនាងមកទីនេះដែរ ជូនប្ដីមកដែរឬមកជួបជុងហ្គុក សង្ឃឹមថាមិនដូចអ្វីដែលគេគិតទៅចុះ ភ្លាមៗស្នាមញញឹមក្ដីសុខមុននេះក៏រលាយបាត់ទៅវិញ ក្រោយពេលឃើញអតីតសង្សាចាស់របស់ស្វាមីដើរក្រវែលទីនេះដែរ
ត្រឡប់ទៅផ្ទះវិញរាងស្គុកស្មាញបន្តិច ប៉ុន្តែក៏មិនមែនបញ្ហាធំអីដែរ ថេហ្យុងមិនបានគិតពីនាងច្រើនទេ ទម្រាំតែគេដើរដល់ចំណុចនេះជួកបញ្ហាច្រើនណាស់ គេម៉េចនឹងអាចចុះចាញ់ដោយសារមនុស្សស្រីតែម្នាក់?
ចំណាយមិនពេលយូរមួយសន្ទុះធំ ងូតទឹកហើយថេហ្យុងក៏ដើរទៅរៀបចំឥវ៉ាន់ ស្អែកនេះគេត្រូវចុះខេត្តដែរ ប្រហែលថតរឿងច្រើនថ្ងៃ មកវិញមិនទាន់ជុងហ្គុកមកផងទេដឹង តែយ៉ាងណាស្នាដៃដំបូងគេមិនចង់អោយថ្លោះធ្លោយទេ រៀបចំឥវ៉ាន់រួចក៏បិទភ្លើងចូលគេង
រីងៗ
"ហេឡូ!"
"ថេហ្យុងហា៎..នៅឯណា?អូនកំពុងធ្វើអី?"
"អូននៅកន្លែងថតរឿងបងឃើញទេ"
"ថ្ងៃស្អែកបងបានទៅវិញហើយ"
"ពិតមែន?"
"អឹម..បងមានរបស់ផ្ញើរអូន"
"អូននៅតាមខេត្តហ្នឹង"
"អូននៅឯណា ប្រាប់បងមកបងនឹងទៅរក"
"មិនបាច់ទេអូន..
*Director ចន មានគេមកសុំជួប
"ជុង អូនទៅហើយ ចាំខលទៅបងម្ដងទៀត" ថេហ្យុងគ្រាន់តែឮគេមកហៅក៏ប្រញាប់បិទភ្លាម មិនចាំស្ដាប់នាយនិយាយអីសិន
"Ok ប៉ុណ្នឹងសិនហើយបង-អាវ បិទហើយ"
"ណ្ហើយ បងសង្ឃឹងថាអូនហ្នឹងពេញចិត្ត"ស្នាមញញឹមលេចឡើងនៅផ្ទៃមុខខណ:ពេលនាយសម្លឹងមុខទៅរកកុំព្យូរទ័រ កាដូដ៏ស្រស់ស្អាត គម្រោងដ៏អស្ចារ្យសុទ្ធតែនៅទៅនោះទាំងអស់
"អ្នកប្រុសដល់ម៉ោងហើយ"
"Ok យើងទៅ"ជុងហ្គុកនិយាយហើយក៏ក្រោកចេញទៅ កាំមេរ៉ាក៏បង្វែររូបភាពអោយឃើញអេក្រង់កុំព្យូរទ័រគឺរូបចិញ្ចៀន🤔
To be continues....
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
Любовные романыJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung
