ភាគទី៤៣: គេទៅដដែល

2.2K 111 7
                                    

       រវល់តែសប្បាយចិត្តជុងហ្គុកភ្លេចទៅហើយថាថ្ងៃនេះជាថ្ងៃអ្វី នាយចុះមកក្រោមដោយខោអាវសាមញ្ញធម្មតាស្លៀកនៅផ្ទះគិតថានឹងនៅជាមួយថេហ្យុង ណាមួយនាយចង់និយាយរឿងយល់សប្ដិនោះប្រាប់ផង មិនទាន់ទាំងបាននិយាយអីផង មេធាវីក៏បានមកដល់មុខផ្ទះធ្វើអោយនាយនឹកឃើញឡើងពីរឿងយប់មិញកើតអ្វីឡើងខ្លះ?
*ស្អែកទៅរកមេធាវីអោយយើងសញ្ញេលែងលះមិនអញ្ចឹងយើងអូសឯងទៅមុខតុលាខ្មាស់គេមិនខានទេ។ ជុងហ្គុកចង់តែយំទេ មិនដឹងថាពេលនោះនាយគិតអីបានគេធ្វើអាក្រក់ដាក់ថេហ្យុងដល់ម្លឹង
"ហ៊ឹកៗ ថេយ៍ បងមិនព្រមទេ"ជុងហ្គុកពេបមាត់ចង់យំផងអីផង តែថេហ្យុងមិនខ្វល់គេដើរចេញទៅបាត់ ខាងមុខផ្ទះ
"ថេយ៍..."
"ជម្រាបសួរលោកមេធាវីគីម រំខានលោកទាំងព្រឹកហើយ"
"មិនអីទេលោកគីម យ៉ាងណាលោកបានផ្ដែផ្ដាំហើយខ្ញុំត្រូវតែមក ឯណាលោក...ចន?"
"គាត់ចេញមកឥឡូវហើយ សូមអង្គុយសិនទៅ នោះគាត់មកហើយ"
"ថេយ៍..ពួកយើងនិយាយគ្នាសិនទៅ"ជុងហ្គុកចូលមកក្បែរបំណងទាញដៃថេហ្យុងទៅតែគេមិនព្រម
"និយាយអីទៀត ពួកយើងនិយាយគ្នារួចហើយកាលយប់មិញ បងដេញខ្ញុំថាម៉េចខ្លះ?"
"កាលនោះបង..."
"មែនហើយលោកចន ការធ្វើហិង្សាលើរាងកាយពិតជាមានទោសធ្ងន់ណាស់ លោកធ្វើដូច្នេះបើភាគីម្ខាងទៀតមិនព្រមនោះលោកអាចមានទោសបានទាន់គេមិនទាន់រករឿងលោកឆាប់ស៊ីញ៉េលែងលះទៅ"
"លោកឯងចេះដឹងស្អី!"ជុងហ្គុកងាកទៅសម្លក់ រឿងប្ដីប្រពន្ធគេកំពុងតែដោះស្រាយគ្នា ក្នុងនាមជាមេធាវីមិនគិតសម្របសម្រួលបែរជាចាក់សាំងបន្ថែមបញ្ចេះអោយគេកាន់តែឈ្លោះគ្នា ធ្វើអញ្ចឹងសមហៅខ្លួនឯងថាជាមេធាវីដែរ?ឬគ្មានក្រមសីលធម៍វិជ្ជាជីវៈក្នុងខ្លួនពិតមែន😒
"ថេយ៍..រឿងយប់មិញនោះអោយបងសុំទោស មកពីបងស្រវឹង..."
"អញ្ចឹងបងស្រវឹងរាល់ថ្ងៃ?បងធ្វើអីមកលើខ្ញុំខ្លះបងដឹងខ្លួនឯងហើយ មិនបាច់អោយខ្ញុំនិយាយច្រើនទេ ឆាប់ស៊ីញ្ញេ៉ទៅបងនឹងបានសេរីភាពរបស់បងវិញ ខ្ញុំក៏បានទៅផ្លូវរបស់ខ្ញុំដូចគ្នា"ថេហ្យុងមិនព្រមទេ ដាក់ម៉ាត់ៗអោយជុងហ្គុករកពាក្យតបលែងឃើញ ទង្វើរនាយរាល់ថ្ងៃគេឆ្អែនឆ្អន់ហើយគេក៏មិនចង់អោយខ្លួនឯងទន់ចិត្តចំពោះនាយដែររយ:ពេល8ឆ្នាំ3ខែមកនេះចាត់ទុកជាបទពិសោធន៍ជីវីតមួយទៅចុះ
"ថេយ៍...អូនពិតជា..."
"លោក!ឆាប់ស៊ីញ៉េទៅ បើសិនជាពួកលោកមិនបានស្រលាញ់គ្នាដដែលរស់នៅជាមួយគ្នា គង់តែមានរឿងល្អក់កករទេ ដោះលែងគ្នាទៅផ្ដល់សិរីភាពអោយគ្នា..."
"សិរីភាពដែលលោកឯងចង់បានប្រពន្ធខ្ញុំនឹងមែនទេ!"
"ជុងហ្គុក!"ថេហ្យុងស្ទើរតែមិនជឿដែលនាយក្រាស់ហ៊ានស្រែកអោយមេធាវីដូច្នេះ
"យ៉ាងម៉េចឃើញប្រពន្ធខ្ញុំស្អាត ចង់បានប្រពន្ធឡើងញ័រខ្លួន ខំបញ្ចេះពួកខ្ញុំអោយបែកគ្នានឹងបានលោកឯងញ៉ែប្រពន្ធខ្ញុំទៅបានស្រួលអញ្ចឹងមែនទេ?"
"ខ្ញុំមិនមែន..."
"ចេញទៅៗឆាប់ចេញទៅ!អាក្រដាស់ឆ្អួតឡប់ស្អីនឹងយកទៅវិញទៅ ខ្ញុំមិនស៊ីញ៉េទេ ខ្ញុំមិនលែងលះ ឆាប់ចេញទៅ! នៅមិនទាន់ទៅទៀតហេស! ឆាប់ទៅ ចាំទុកថ្ងៃក្រោយកុំខ្ញុំឃើញមុខលោកឯងទៀតមិនអញ្ចឹងខ្ញុំបង្អើលឆ្កែអោយខ្ញុំហើយ កុំថាខ្ញុំមិនបានប្រាប់! ពួកឯង..."ជុងហ្គុកខឹងខ្លាំង នាយស្រែកគម្រាមនឹងទាញរបស់គប់មេធាវីរប៉ាតរប៉ាយពេញផ្ទះថេហ្យុងប្រឹងតាមចាប់តែចាប់មិនឈ្នះនាយកម្លាំងខ្លាំងបម្រុងស្រែបញ្ជារកូនចៅអោយអូសមេធាវីចេញពីផ្ទះទៀតណា
"ជុងហ្គុក!បើបងមិនព្រមឈប់ ខ្ញុំខឹងបងហើយ"ថេហ្យុងហត់ពេកស្រែកមួយវាស់ ស្មានថានាយមិនស្ដាប់តែនាយឈប់ពិតមែន
"ថេយ៍..បងមិនលែងលះទេ"ជុងហ្គុកប្រែជាកូនក្មេងមួយរំពេចនាយពេបមាត់ញិញ៉ក់ដាក់នាយតូចទាញគេទៅអោបអង្គុយជាប់មិនប្រលែង
"ក្រែងបងចង់ណាស់មិនអញ្ចឹង យប់មិញខ្ញុំចាំបានច្បាស់ បងស្រែកក្ដែងៗទាមទាមេធាវីលែងលះព្រឹកនេះខ្ញុំរកមកហើយបងចង់បានអីទៀត?"
"ហ៊ឹកៗ តែបងមិនចង់ទេ បងមិនចង់លែងលះទេ ថេហ្យុង បងមិនលែងលះទេ"ជុងហ្គុកក្រវីក្បាលប្រកែកដល់យំនាយអោបថេហ្យុងជាប់យកជើងគៀកចង្កេះគេជាប់មិនអោយងើបទៅណារួច បើចង់ងើបទាល់តែពរនាយទៅមិនអញ្ចឹងមិនបានក្រោកទេ
"ហ៊ើយ...ខ្ញុំថាព្រឹកនេះធ្វើអីមិនបានទេ លោកមេធាវីសុំអញ្ជើញទៅសិនទៅ ពិតជាសុំទោសណាស់ ព្រោះខ្ញុំត្រូវនិយាយជាមួយគាត់សិន តាមមើលគាត់ដូចជាកូនក្មេងអញ្ចឹងខ្ញុំធ្វើអីមិនបានទេ"ថេហ្យុងនិយាយទាំងក្រែងចិត្តខំបង្ខំគេមកតាំងពីព្រឹកបែរជាជុងហ្គុកធ្វើចរិតអញ្ចឹង មិនលែងលះខំប្រឹងទាមទារកអី(អាពេលហ្នឹងមិនទាន់យល់សប្តិ🤧)
"មិនអីទេ លោកគីមបើសម្រួលគ្នាហើយ ចាំមករកខ្ញុំចុះ"
"មករកលោកឯងស្អី ឆាប់ទៅៗ មិនទាន់ខ្ញុំផ្អើលឆ្កែអោយខាំ"ជុងហ្គុកប្រែជាខ្លា នាយខាំមាត់សម្លក់មេធាវីសឹងតែហក់ទៅខាំជំនួស🐶ទៅហើយ បើថេហ្យុងមិនឃាត់នាយមុននោះ
"ជុងហ្គុក!ហ៊ើយ..."ថេហ្យុងពិតជាខ្មាស់គេណាស់ មនុស្សពេញផ្ទះនាយបែរជាមកអោបគេស្អិតបែបនេះ
"គេទៅអស់ហើយ បងកាលលែង?"ថេហ្យុងនិយាយបន្ត ក្រោយពេលអង្គុយស្ងាត់ស្ងៀមអោយនាយធំអោបអស់ពេលជាយូរតែនាយមិនតបតគ្រាន់តែក្រវីក្បាលជាចម្លើយថាអត់ទេ
"លែងខ្ញុំសិនទៅ បងឯងកើតអីនិយាយសិនគ្នាទៅ..ហ៊ើយ.."ថេហ្យុង ដង្ហើមធំហួសចិត្តនឹងនាយ មនុស្សនេះកើតស្អីគ្រាន់តែមួយយប់មកអោបគេស្អិតថ្នាក់ហ្នឹង ក្រែងនិយាយថាស្អប់ចង់អោយគេចេញណាស់មិនអញ្ចឹង?ឥឡូវគេចេញហើយមកអោបគេឃាត់រកស្អី? ជុងហ្គុកនៅតែមិនតបនាយក្រវីក្បាលរួចហើយនៅស្ងៀមប៉ុន្តែថេហ្យុងអាចដឹងដល់ស្នាមដកទឹកភ្នែកនៅលើស្មាររបស់គេ នេះនាយយំហេស?នាយយំដើម្បីអោយគេនៅបន្ត?
"បងកើតអី?"ថេហ្យុងប្ដូរសម្លេងមកជាស្រទន់បែបយល់ចិត្តវិញ គេគ្រាន់តែចង់ដឹង មិនអញ្ចឹងមិនបាននិយាយគ្នាទេ
"បងមិនចង់លែងលះទេ បងមិនចង់បែកពីអូនទេ"
"ហេតុអី?"គ្មានចម្លើយតបថេហ្យុងក៏និយាយបន្ត
"បើមិននិយាយទេ ខ្ញុំតេហៅមេធាវីមកវិញហើយ"មិនមែនគម្រាមតែគេរៀបដកទូរសព្ទ័មកពិតមែន
"អេៗ..និយាយៗ បងនិយាយអូនដាក់ទូរសព្ទ័ចុះសិនទៅ"នាយស្រវេស្រវាចង់ដណ្ដើមទូរសព្ទ័តែមិនបានក៏ប្ដូរទឹកមុខជាកូនឆ្មាវិញ🥺(គួរអោយអាណិតណាស់🤧)
"លែងខ្ញុំសិនទៅអញ្ចឹង?"ថេហ្យុងគម្រាមដោយយចុចលេខមេធាវីជាស្រេចរួចបញ្ជារ
"អត់ទេ"
"អញ្ចឹងខ្ញុំក៏.."
"អា៎ៗ..ថេយ៍..."ធ្វើមុខចង់យំបន្តិចបន្តិចអីបន្តិច តែក៏ព្រមស្របតាមថេហ្យុង នាយប្រឡែងពីការអោបផ្នែកខាងលើ ប្ដូរជាសម្រូតចុះមកអោបចង្កេះគេផ្នែកខាងក្រោមវិញ
"ប៉ុណ្ណឹងអាចនិយាយគ្នាបាននៅ?"សម្លេងនឹងទឹកមុខសួរទាំងអន់ចិត្ត តែអ្នកបម្រើដែលលួចមើលពីខាងក្រៅឃើញហើយក៏ហួសចិត្តព្រោះមិននឹងស្មានថាជុងហ្គុកហ៊ានធ្វើតាមបញ្ជារថេហ្យុងព្រោះតែការគម្រាមលែងលះប៉ុណ្ណឹងព្រោះពីដំបូងឡើយនាយអ្នកចង់មិនអញ្ចឹង?
"អ៊ុំ ខ្ញុំថាអ្នកប្រុសសសៃប្រសាទមែនទែនហើយ"នាយលាន់មាត់ព្រោះមិនជឿពិតមែន រឿងឈ្លោះគ្នារហូតដល់ថ្នាក់ទះតប់យប់មិញសួរអ្នកបម្រើអ្នកណាមិនដឹង តែដល់ព្រឹកឡើងអញ្ចឹងសួរថាអ្នកណាមិនប្លែកចិត្ត
"សូច!..កុំមាត់"អ៊ុំមេផ្ទះតប់ក្បាលនាយអោយស្ងាត់ហើយចាំស្ដាប់នាយបន្តទៀត(បាច់ធ្វើការទេព្រឹកហ្នឹង🤦)
"រឿងទាំងអស់ហ្នឹង ក្រែងបងចង់បានមិនអញ្ចឹង?យប់មិញបងដេញខ្ញុំ ហើយព្រឹកនេះបងមកអោបខ្ញុំ?ធ្វើអញ្ចឹងធ្វើអី?បងចង់បានអី?" ថេហ្យុងនិយាយហើយនិយាយទៀតគេមិនយល់ពីជុងហ្គុកពិតមែន
"បងមិនចង់បានអីទេ ក្រៅពីមានអូននៅក្បែរបង ហ៊ឹក!អូនមិនដឹងថាបងវេទនាប៉ុណ្ណាទេទម្រាំតែបានអូនមកវិញនោះ បងស្ទើរស្លាប់ស្ទើររស់អូនដឹងទេ"ដឹងថាយប់មិញនេះនាយឈឺចាប់ប៉ុណ្ណាទេពិតមែនបើសិនជាវាមិនមែនជាការយល់សប្តិនោះ ដឹងថានាយត្រេកអរប៉ុណ្ណាទេគ្រាន់តែដឹងថាវាជាការសាកល្បង គឺសាកល្បងដើម្បីអោយដឹងថានាយតូចម្នាក់នេះមានតម្លៃប៉ុណ្ណាសម្រាប់នាយ ពេលនេះនាយដឹងហើយក៏មិនចង់បែកពីគេដែរសូម្បីតែមួយជំហ៊ាន នាយសុខចិត្តអោយគ្រប់គ្នាហៅថាឆ្គួតឬសសៃប្រសាទ អោយតែមាននាយតូចនៅក្បែរ នាយមិនព្រមប្រលែងនាយតូចម្នាក់នេះទៀតទេ ទោះស្លាប់ក៏មិនព្រមដែរ
"ខ្ញុំមិនដឹងទេ"
"ហ៊ឹកៗថេយ៍...."
"ខ្ញុំគ្រាន់តែដឹងថាបងបានដេញខ្ញុំ មើលនេះទៅ អ្វីដែលបងធ្វើមកលើខ្ញុំ នៅមិនទាន់រលុបទេ"ថេហ្យុងនិយាយព្រមទាំងចង្អុលមុខបង្ហាញនាយ គ្រាន់តែនិយាយប៉ុណ្ណឹងស្មានថាព្រមទន់ចិត្តហេស?អត់ទេ អ្វីដែលគេឈឺចាប់នឹងអស់សង្ឃឹមបំផុតលើនាយគឺនាយបានទះគេ ស្នូលសម្លេងនឹងស្លាកស្នាមនៅមិនទាន់រលុបនៅឡើយទេ ជុងហ្គុកឃើញបែបនេះរឹតតែយំបន្ថែមទៀត ពេលឃើញស្នាមបែកនៅលើថ្ពាល់របស់គេ
"ហ៊ឹកៗ..ថេយ៍ បងធ្វើយ៉ាងម៉េចទៅ រឿងកើតយប់មិញបងពិតជាបានខុស បងសុំទោសក៏មានពាក្យដោះសារដែរ តែអោយបងធ្វើយ៉ាងម៉េចបងមិនអាចត្រឡប់ទៅកែប្រែអតីតកាលបានទេ បងក៏មិនប្រាថ្នាអោយអូនលើលែងទោះនឹងជឿជាក់បងដូចមុនដែរ តែតើអូនមិនអាចផ្ដល់ឱកាសអោយបងបានទេ អោយបងពិសោធន៍ម្ដងទៅថាបងពិតជាផ្លាស់ប្ដូរ បងពិតជាស្រលាញ់អូនពិតមែន ថេហ្យុង ក្រែងអូនស្រលាញ់បងហ្អី យល់ព្រមនឹងបងម្ដងទៅ បងសុំវ៉រ"មិនដឹងជាលើកទីប៉ុន្មានទេដែលនាយនិយាយពាក្យសុំទោសនឹងសុំអង្វរទៅកាន់គេនោះ នាយមិនយល់ថាខ្លួនឯងទាបថោកទេបើគ្រាន់តែសុំទោសនឹងទទួលកំហុសដែលខ្លួនឯងបានធ្វើនោះ ហើយនាយពិតជាយល់ព្រមធ្វើគ្រប់យ៉ាងដោយចិត្តស្មោះបើសិនជាគេយល់ព្រមផ្ដល់ឱកាសអោយនាយនោះ
"តើខ្ញុំអាចជឿបងយ៉ាងម៉េចថាបងពិតជាមិនធ្វើបាបខ្ញុំបន្តទៀតនោះ"
"ផ្ដល់ការពិសោធន៍អោយបងមួយទៅ បងពិតជាផ្លាស់ប្ដូរដោយចិត្តស្មោះ"
"បងពិតជាស្រលាញ់ខ្ញុំ?"
"ពិតមែន"
"ហេតុអី?"
"បងមិនដឹងទេ"
"អញ្ចឹងពិសោធន៍ទៅ"
"ពិតមែនអូនពិតជាយល់ព្រមនឹងបង?"ជុងហ្គុកស្ទុះឡើងមកលើវិញដាក់ដៃគេទាំងសប្បាយចិត្ត
"អឹម ខ្ញុំយល់ព្រម ប៉ុន្តែខ្ញុំមិននៅជាមួយបងទេ"
"ថេយ៍...ហេតុអី?"ជុងហ្គុកនិយាយ គ្រាន់តែតែឮថាប៉ុន្តែនាយយកជើងគៀបគេរួចជាស្រេច
"ខ្ញុំត្រូវទៅរៀនបន្ត"
"មិនបាច់ទេ ត្រឹមអូនមួយបងចិញ្ចឹមរស់បានមិនចាប់រៀនទេ"
"អត់!"
"ថេយ៍.."
"ខ្ញុំមានជម្រើសពីរអោយបងរើស..ទីមួយបងស៊ីញេ៉លែងលះនឹងខ្ញុំឥឡូវនេះ"
"អត់ទេ"គេក្រវីក្បាលយ៉ាងលឿន
"អញ្ចឹងទីពីរបងត្រូវនៅចាំខ្ញុំទីនេះ មិនជួបខ្ញុំ មិនទាក់ទងទៅខ្ញុំទាំងអស់រហូតដល់ខ្ញុំរៀនចប់ពីរឆ្នាំក្រោយមកបើសិនជាបងនៅចាំខ្ញុំដោយគ្មានអ្នកណានោះ ខ្ញុំនឹងព្រមជឿថាបងស្រលាញ់ខ្ញុំដោយស្មោះ"ថេហ្យុងនិយាយទាំងញញឹមបានចិត្តពេលឃើញជុងហ្គុកធ្វើមុខរកយំពេលស្ដាប់លក្ខខណ្ឌរបស់គេដូច្នេះ
"ហ៊ឹក..គ្មានអាមួយណាគួរអោយចង់បានសោះ អូនគ្មានទីបីទីបួនអោយបងរើសទេឬ"មិនជួបមុខ មិនណាត់ជួបទាំងអស់អញ្ចឹងគេមិនព្រមយកកាំបិតចាក់ករនាយអោយស្លាប់តែម្ដងទៅ
"អត់ទេ បើបងមិនចង់បានទីពីរ អញ្ចឹងយើងលែងលះគ្នាទៅ"
"អត់ទេៗ..បងព្រមៗ ទីពីរក៏បាន បងសុខចិត្តចាំអូនតែមិនលែងលះទេ"យ៉ាងណានៅមានអេតាស៊ីវិលអោយនាយកក់ក្ដៅចិត្តដែរអាចរកលេសទៅលេងថេហ្យុងបាន តែបើលែងលះគ្នានោះជាអ្នកដទៃហើយបើថេហ្យុងមិនព្រមមកវិញនោះ
"Ok តាមហ្នឹង ខ្ញុំទៅហើយអញ្ចឹង"
"ឈប់សិន..ទៅណា?"ជុងហ្គុកស្រវាចាប់ដៃឃាត់ មិនទាន់និយាយគ្នាហើយផង
"ប្រលានយន្តហោះ យ៉ាងម៉េចខ្ញុំទៅរៀន"ថេហ្យុងនិយាយទាំងចង្អុលទៅវ៉ាលីដែលគេរៀបចំរួចហើយតាំងពីយប់មិញហើយ គេចេញទៅដោយន្តហោះផ្ទាល់ខ្លួនដែលមិត្តគេរៀបចំអោយគឺជីមីន
"រៀនពេលណា?"
"សួរធ្វើអី?"
"ឆ្លើយសិន"
"សប្ដាហ៍ក្រោយ"
"Ok ចាំទៅជាមួយបង មកណេះសិន "
"អេៗ ខ្ញុំទៅណា..ខ្ញុំទិញសំបុត្ររួចហើយ"
"ចាំបងចេញអោយ ឆាប់មក"ថេហ្យុងហួសចិត្ត នេះហេសការសុំទោសដោយចិត្តស្មោះ? អូសគេឡើងច្រងាប់ច្រងិល មើលចុះ

To be continues.....

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now