ភាគទី៤៦: ភាគបញ្ចប់បរិបូណ៌

4.7K 195 28
                                        

       ថ្ងៃរៀបការជាក្ដីថ្នារបស់មនុស្សគ្រប់គ្នា ជាពិសេសគឺកម្លោះតូចគីមថេហ្យុងនេះឯង ទម្រាំតែបានរៀបការទទួលក្ដីសុខពិតប្រាកដពីមនុស្សដែលខ្លួនឯងស្រលាញ់រយ:ពេល10ឆ្នាំតើអាចស្រមៃបានដោយរបៀបណា?ពិធីរៀបការច្បាស់ជាធំសម្បើមហើយមែនទេ? តែមិនមែនទេ ពួកគេរៀបចំវានៅក្នុងព្រះវិហារនៅពេលព្រឹក អញ្ជើញតែភ្ញៀវអ្នកស្គាល់គ្នាជិតដិតបំផុត ពិសេសអ្នកជ្រុំជ្រែងពួកគេ ។ថេហ្យងចង់បានបែបនេះ គេរៀបការម្ដងហើយ គេចង់អោយមង្គលការនេះកើតឡើងដោយស្នាមញញឹមនិងក្ដីសុខពិតប្រាកដពីអ្នកចូលរួមគ្រប់គ្នា។
"ដល់ពេលហើយ" ស្នាមញញឹមនិងសម្លេងទះដៃឮត្រកងពេញសាលព្រះវិហារ ថេហ្យុងជាមួយឈុតសរយ៉ាងស្រស់ស្អាត ដើរញញឹមជាមួយលោកប៉ាសំដៅមកជុងហ្គុក ដែលឈរជាមួយលោកអាចារ្យរួចជាស្រេច
"ផ្ញើរប្អូនផង"
"បាទ លោកប៉ា "
"មើលថែគ្នាអោយល្អណា"
"បាទ" ជុងហ្គុក ញញឹមសម្លឹងទទួលថេហ្យុងពីដៃគាត់ អោនថើបខ្នងដៃមួយខ្សឺតទើបបែរទៅលោកអាចារ្យ
"សូមនិយាយតាមខ្ញុំណា.."
"បាទ"
"ខ្ញុំបាទ ចន ជុងហ្គុក សូមស្បថសច្ចាចំពោះមុខព្រះជាម្ចាស់ មាតាបិតា និងភ្ញៀវកិតិ្តយសទាំងអស់គ្នាថា នឹងព្រមទទួលយកលោកគីមថេហ្យុងជាភរិយា រស់នៅជាមួយគ្នារួមសុខទុក្ខ ទោះធ្លាក់ខ្លួនឈឺថ្កាត់ អស់ទ្រព្យសម្បត្តិ មានឬក្រ ចាស់ឬក្មេង ខ្ញុំប្រាថ្នាមើលថែ ស្មោះស្មគ្រ័ចំពោះតែភរិយារបស់ខ្ញុំតែម្នាក់គត់ បើសិនជាខ្ញុំខុសពាក្យសម្បថចំពោះព្រះជាម្ចាស់ សូមព្រះជាម្ចាស់បរាមុខខ្ញុំចុះ"
"រួចហើយសូមបំពាក់ចិញ្ចៀនជាសក្ខី"ជុងហ្គុកធ្វើតាម បំពាក់ចិញ្ចៀនមួយវង់យ៉ាងស្រស់ស្អាតចូលទៅក្នុងដៃថេហ្យុង
"វាសមនឹងអូនណាស់"ចិញ្ចៀនមួយវង់នេះគឺត្បូងពណ៍សរ បង្ហាញពីទឹកចិត្តស្មោះសររបស់នាយទៅកាន់ថេហ្យុង ចំណែកនាយតូចក៏មានចិញ្ចៀនមួយវង់សម្រាប់នាយផងដែរ។

      បញ្ចប់ពិធីស្បថស្បែចូលដល់ពិធីចុះអេតាស៊ីវិល និងអញ្ចើញភ្ញៀវកិតិ្តយសញ៉ាំអាហារបន្តិចបន្ទួចមុននឹងចប់ពិធីតែម្ដង។
"ជួបគ្នាពេលរសៀល"ពួកគេបានកក់ក្លិបមួយជប់លៀងបន្តនៅពេលយំ វាគឺជាក្លិបមួយដែលពេញនិយម កណ្ដាលទីក្រុងរបស់នាយយកសង្ហាមីនយ៉ុនគីនេះឯង
"មកដល់ហើយ ឯណាម្ចាស់កម្មវិធី?"
"ឮថាស្ទះផ្លូវ"
"សង្ស័យនៅញ៉ែគ្នាម៉ង អិអេ៊...នោះមកដល់ហើយ"ពួកគេនាំគ្នាបង្អាប់ ឃើញថាកាន់ដៃបណ្ដើរគ្នាស្អិតតែម្ដង ដល់ថ្នាក់ថេហ្យុងអៀនខ្ទប់មុខមិនហ៊ានមើលគេឯង
"សង្ស័យមិនទាន់ត្រូវថ្នាំខ្លាំងហើយមើលទៅ"យ៉ុនគី លុកមាត់ញ៉ោះថេហ្យុងបន្ថែម
"ចាំប្រដៅចេញម្ដង"
"ជុងហ្គុក!"ថេហ្យុង បើថាគ្នាគេទៅមិនថាទេ ណាស់ប្ដីឯងតែម្ដង ញ៉ោះមិនឈប់មិនឃើញថាគេអៀនទេ មុខក្រហមអស់ហើយមើលចុះ
"ជុលប៉ុណ្ណឹងបានហើយ ប្រញាប់ទៅផ្សំដំណេក"
"អា៎..ជុងហ្គុក!"ថេហ្យុងស្រែកចាច ខ្មាស់គេណាស់មកនិយាយកណ្ដាលចំណោមដូច្នេះ មុនមកទីនេះ ត្រូវបាននាយញ៉ោះម្ដងហើយបានជាអៀនដូច្នេះ យប់មិញដេកភ័យពេញមួយយប់ ជុងហ្គុកផ្ញើររូបមកធ្វើបាប
"អា៎...កូនកម្លោះប្រញាប់ហើយ យើងជុលប៉ុណ្ណឹងក៏បាន"
"លែងនៅហើយ"ថេហ្យុងរត់មកមុន បើដឹងថាមកអោយគេបង្អាប់ចឹងគេមិនមកទេ គិតថាមកផឹកអោយជុងហ្គុកស្រវឹងភ្លេចរឿងនោះ តែមានភ្លេចអីនាយនៅចង់ចាំគេដដែល ចំណែករាងក្រាស់មានតែហួសចិត្ត នឹកឆ្ងល់កាលពីមុនម៉េចក៏ថេហ្យុងក្លាហាន ហ៊ានសារភាពប្រាប់នាយមុន ស្មានតែខុសពីbtt ដទៃតើ បែបនេះទាល់តែញឹកញាប់បន្តិចទើបក្លាហាន🤦🥲

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now