ភាគ៥:បងជាមនុស្សចិត្តរឹងជាងគេបំផុតដែលខ្ញុំធ្លាប់ជួប

2.9K 176 6
                                    

      សម្ព័ន្ធRCIJ ជាសម្ព័ននៃក្រុមហ៊ុនផលិតគ្រឿងយន្តធំជាងគេនៅប្រទេសកូរ៉េនេះដែលគ្រប់គ្រងដោយគ្រួសាមហាសេដ្ឋីចននឹងឯង វារាប់បញ្ចូលទាំងការផលិត ផ្គត់ផ្គង់ទិញចូលនិងលក់ចេញផ្ដាច់មុខនូវគ្រឿងយន្តគ្រប់ប្រភេទមិនថាឡាន ម៉ូតូ ម៉ាស៊ីនគ្រឿងចក្រឧស្សាហកម្ម ឬកសិកម្មនិយាយរួមអោយតែវត្ថុទាក់ទងនឹងគ្រឿងយន្ត សម្ពន្ធ័មួយនេះជាអ្នកផ្គត់ផ្គង់ផលិតទាំងអស់។ សព្វថ្ងៃនេះសម្ពន្ធមួយនេះគ្រប់គ្រងដោយអគ្គនាយយកតូចជំនាន់ទី8គឺចន ជុងហ្គុករបស់យើងនឹងឯង ប៉ុន្តែនៅមានសាខាជាច្រើនទៀតដែលគ្រប់គ្រងដោយបងប្អូនកូនចៅគ្រួសារមួយនេះដូចគ្នា។
ក្រាក
"លោកអគ្គនាយក"
"មានការអី"
"គឺ..មានបញ្ជារពីថ្នាក់លើមកថាថ្ងៃនេះមានលេខាថ្មី"
"លេខាថ្មីអី ក្រែងលោកប៉ាថាមិនទុកចិត្តអ្នកក្រៅហេស"
"ខ្ញុំមិនដឹងទេ នេះជាប្រវត្តិរូបរបស់គាត់"ហួចឯកសារអោយទាំងអោនមុខចុះ ព្រោះខ្លាចក្រសែភ្នែកដែលនាយមើលមកគេនោះ
"មិនបាច់ទេហៅគេចូលមក យើងតេស្តសមត្ថភាពគេខ្លួនឯង"
"បាទ"អោនគោរពហើយចេញទៅហៅលេខាថ្មីនោះចូលមក ចំណែកជុងហ្គុកអោនមុខមើលឯកសារខ្លះៗសិន
"លោកអគ្គនាយកគាត់មកដល់ហើយ"
"អឹម"ជុងហ្គុកគ្រហឹមហើយងើបមុខមើលឃើញថេហ្យុងឈររាដៃ Helloដាក់នាយ
"អ្នកណាអោយឯងចូលមក"
"Aww?ក្រែងហៅលេខាថ្មីហី"
"ខ្ញុំមិនដឹងទេនេះជាបញ្ជារបស់លោកនាយកដោយផ្ទាល់"នាយជាកូនចៅអោនមុខនិយាយឡើងញាប់ពេលដែរជុងហ្គុកសម្លឹងមុខខ្លួន
"លោកចេញទៅសិនបានទេ"
"បាទ"
"គីមថេហ្យុង"
"បាទ លោកប្ដី!អុ៊ស ច្រឡំលោកអគ្គនាយក"
"ឯងមកធ្វើអី"
"មកធ្វើលេខាបាទ"
"ត្រឡប់ទៅវិញភ្លាមទីនេះមិនមែនកន្លែងឯងលេងទេ"
"ខ្ញុំមិនបានលេងទេខ្ញុំមកធ្វើការ នេះឯកសារប្រវត្តិរូបរបស់ខ្ញុំមានទាំងសញ្ញាប័ត្រទាំងច្បាប់ការងារត្រឹមត្រូវច្បាស់លាស់ណាបាទ"ថេហ្យុងរៀបឯកសារដាក់លើតុ គេបានដាក់ពាក្យត្រឹមត្រូវគ្រាន់តែអាងខ្សែរដើម្បីបានជាលេខាប៉ុណ្ណឹង
"ឯងចង់បានអី"ជុងហ្គុកសម្លឹងមុខគេ នាយមិនយល់ទេថេហ្យុងខំធ្វើរាល់ថ្ងៃនេះចង់បានអីអោយប្រាកដទៅ
"ខ្ញុំចង់បានការងារហ្នឹងហើយ ហៃយ៉ា...បងក៏ដឹងប៉ុន្មានខែទៀតខ្ញុំលែងប្ដីហើយ ដូច្នេះខ្ញុំចង់រកការងារថ្មីធ្វើអោយហើយខ្លាចដាច់ពោះស្លាប់ព្រោះអត់អ្នកចិញ្ចឹម"
"ឯងមិនខ្លាចយើងសម្លាប់ឯងមុនដាច់ពោះស្លាប់ទេហេស"
"អត់ទេ"
"ឯងគិតថាយើងមិនហ៊ាន?"
"ខ្ញុំដឹងថាបងហ៊ាន ប៉ុន្តែខ្ញុំមកទីនេះដើម្បីធ្វើការតើមិនបានមករករឿងបងឯណា ម្យ៉ាងក្រដាស់ពាក្យរបស់ខ្ញុំលោកនាយកសញ្ញេដោយផ្ទាល់ដៃ ក្នុងកិច្ចសន្យាក៏ដាក់រួចហើយដែរថាទាល់តែគាត់សញ្ញេអោយខ្ញុំឈប់ទើបខ្ញុំឈប់បាន បើវត្តមានខ្ញុំធ្វើអោយបងតឹងចិត្តបងអាចទៅនិយាយជាមួយគាត់បាន ខ្ញុំមិនអីទេចាំទៅរកការងារធ្វើថ្មីក៏បាន"ថេហ្យុងនិយាយរៀបរាប់ឡើងហូរហែរកលេសអោយខ្លួនឯងនៅបន្ត ដឹងស្រាប់ហើយប៉ាជុងហ្គុកពេលនេះកំពុងនៅបន្ទប់សង្រ្គោះបន្ទាន់អោយនាយទៅនិយាយជាមួយគាត់យ៉ាងម៉េចហើយទោះបីជាទៅបានក៏ត្រូវការប្រើពេលដែរព្រោះគាត់មិននៅកូរ៉េឯណាឥឡូវនេះ
"ចង់ធ្វើការទីនេះណាស់មែនទេ ល្អ! ជំនួយការជូនចូលមកនេះ"ជុងហ្គុកនិយាយហើយទាញអាកូមចុចទៅជំនួយការនាយ
"បាទ លោកអគ្គនាយក"
"រៀបចំតុលេខានៅមុខបន្ទប់នេះ ហើយយកឯកសារនៅលើធ្នើរជួរខាងស្ដាំទាំងអស់អោយគេពិនិត្យ ហើយឯងល្ងាចនេះត្រូវតែបានរបាយការណ៍បូកសរុបអោយយើង"
"បាទ ខ្ញុំធ្វើបាន"ថេហ្យុងឆ្លើយយ៉ាងលឿនព្រោះគេមិនដឹងទេថាឯកសារនោះវាច្រើនថ្នាក់ណា
"បើធ្វើមិនបានយើងដេញឯងចេញ"
"ទុកចិត្តលើគីមថេហ្យុងចុះ"ថេហ្យុងងើបឈឡើងទះទ្រូងដាក់នាយផាច់ៗ គេនឹងធ្វើអោយនាយឃើញថាគេមានសមត្ថភាពប៉ុណ្ណា ចំណែកជុងហ្គុកបានត្រឹមអោនមុខទប់សើចប៉ុណ្ណឹងនាយពិតជាចង់ឃើញប្រតិកម្មថេហ្យុងណាស់
"ហាស ខ្ញុំត្រូវធ្វើទាំងអស់ហ្នឹង"ថេហ្យុងចំមាត់ធ្លុងពេលឃើញធ្នើរដាក់ឯកសារដែលគេត្រូវធ្វើនោះ ម៉ែហ៊ើយ ជិត10ម៉ែត្រតែឯងគេធ្វើម៉េចនឹងទាន់ទៅ
"បាទ.អ្នកប្រុសត្រូវធ្វើអោយរួចមុនចេញទៅផ្ទះ"
"ពុទ្ធោហ៊ើយ បងជូនខ្ញុំសុំសម្លប់បន្តិចសិន"
"ទេៗអ្នកប្រុសសន្លប់មិនបានទេតិចលោកប្រុសដេញចេញទៅ"
"មែនហើយៗសន្លប់មិនបានទេ ខ្ញុំត្រូវធ្វើវាអោយហើយល្ងាចនេះ"
"បើអ្នកប្រុសមិនយល់ត្រង់ណាចង់អោយខ្ញុំជួយអាចប្រាប់បានណា"
"បាទ អរគុណហើយ បងជាបុរសចិត្តល្អជាងគេដែលខ្ញុំធ្លាប់ជួប"
"មិនចឹងទេអ្នកប្រុស"
"នេះខ្ញុំអោយបង"ថេហ្យុងហុចប្រអប់អាហារមួយប្រអប់អោយនាយ
"អាហារនេះខ្ញុំធ្វើអោយគាត់ តែប្រហែលជាគាត់មិនចង់បានទើបខ្ញុំអោយបងអរគុណហើយណាកន្លងមកជួយខ្ញុំរហូត"
"បាទមិនអីទេ ចឹងខ្ញុំទៅធ្វើការហើយ"
"បាទ"ថេហ្យុងញញឹមបន្តិចទើបនាយម្នាក់នោះចាកចេញទៅ គេក៏ត្រឡប់មកមើលឯកសារបន្ត ដោយមិនបានដឹងទេថាមានក្រសែភ្នែកមួយគូរកំពុងសម្លឹងមកគេនោះទេ
"មិនទាន់អោយផងម៉េចក៏ដឹងថាយើងមិនយកក្មេងនេះ"(មនុស្សធ្លាប់តែជាទីមួយឥឡូវធ្លាក់ដំណែងមកទីប៉ុន្មានមិនដឹងកំពុងអន់ចិត្តបងប្អូន🤭)

SKIP
       ម៉ោង12ថ្ងៃត្រង់ទៅហើយនាយអគ្គនាយកសង្ហាចនជុងហ្គុកកំពុងញ៉ាប់ដៃសញ្ញេឯកសារខ្វោកៗនៅឡើយ ដោយសារប៉ុន្មានថ្ងៃមុននាយឈប់សម្រាកទើបវាគរច្រើនជាន់គ្នាបែបនេះ
"ឃ្លានណាស់ ម៉ោង12ជាងហើយ ជំនួយការជូនទៅណាយូរទៀត"ជុងហ្គុកពេបមាត់ត្អូញឃ្លាន វាក៏ល្មមដែរហើយព្រោះនាយអត់អាហារតាំងពីយប់មិញ
"ហ៊ើយ មិនគួរបង្អត់ខ្លួនឯងចឹងសោះអាហ្គុកហ៊ើយ"ល្ងាចមិញដោយសារអាហារជាស្នាដៃថេហ្យុងទើបនាយមិនព្រមញ៉ាំខ្លាចគេបានចិត្ត គិតថាព្រឹកឡើងនឹងញ៉ាំជំនួសតែមានឯណាខាតលើសដើម ស្មើរនេះមិនទាន់បានបាយមួយគ្រាប់ចូលពោះផងម៉ោងជិតមួយហើយហ្នឹង 
"គ្រូកៗ"អង្គុយយូរៗក្លិនអាហារឈ្ងុយៗហោះចូលច្រមុះនាយផ្លុកៗធ្វើអោយពោះនាយកូរលើសដើម តែដោយសារអ្នកមកយកអោយជាថេហ្យុងនាយមិនព្រមញ៉ាំទេ
"ញ៉ាំទៅ ខ្ញុំមិនបានចិត្តទេ"អាហារមួយនោះជាអាហារដែលគេខ្ចប់ពីផ្ទះមកគេយកទៅកម្ដៅរួចហើយ
"អាណិតក្រពះផង ខ្ញុំមិនចង់អោយខាតការងារ"ថេហ្យុងនិយាយហើយបើកទ្វាដើរចេញទៅដោយទុកអាហារនៅទីនេះដដែល
"បងជាមនុស្សប្រុសចិត្តរឹងជាគេបំផុតដែលខ្ញុំធ្លាប់ជួប"មិនដឹងផែនការគេបានសម្រេចឬអត់ទេបើនាយចិត្តរឹងយ៉ាងហ្នឹង
"ណ្ហើយ...សល់ពេលមិនយូរទៀតទេ ចាត់ទុកថាធ្វើអោយហើយកុំអោយស្ដាយក្រោយទៅចុះ" ថេហ្យុងនិយាយហើយត្រឡប់ទៅមើលការងារនាយវិញ តាមពិតអាហារនោះជារបស់គេប៉ុន្តែគេអោយនាយទៅហើយចឹងមានតែអត់ខ្លួនឯង

To be continues..... ❤️💜
By JaeLy ❤️

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now