ភាគ២១:បងត្រូវការឯង

3.1K 162 6
                                    

 
     នៅពេលព្រឹកព្រលឹមជុងហ្គុកភ្ញាក់មកមុនថេហ្យុងឃើញគេគេងលក់ស្រួលក៏គន់ភ្លឹកមើលបន្តិចទៅ តាមពិតផ្ទៃមុខថេហ្យុងពេលទទេរស្អាតបែបនេះក៏ស្រស់ស្អាតម្យ៉ាងដែរ គន់មើលយូរទៅភ្លឹកភ្លេចខ្លួនរុញមុខតិចៗទៅជិតចង់ថើបគេតែមិនទាន់បានប៉ះផង ត្របកភ្នែកថេហ្យុងបានកម្រើកឡើង ដោយខ្លាចគេសង្ស័យនាយក៏រហ័សយកភួយមកគ្រប់ជិតដល់ក្បាល
"ហ៊ឹម..យល់សប្តិល្អដល់ហើយ"
"យល់សប្តិឃើញអី"នាយបើកភួយមកសួរទាំងភ្លេចខ្លួនទើបធ្វើអោយថេហ្យុងភ្ញាក់ច្រត់ដៃខុសស្ទើរធ្លាក់ពីលើគ្រែ នាយក៏រហ័សចាប់គេមកវិញតែមិនស្មានថាធ្វើអោយគេដួលមកលើនាយសោះ
"អ្ហាយ! អិប"បបូរមាត់ទាំងពីប៉ះគ្មាថេហ្យុងបិទភ្នែកជិតឈឹងព្រោះខ្លាចតែពេលនាយក្រាស់ហើបបបូរមាត់តិចៗថើបគេក៏ត្រឡប់មកធម្មតាវិញថែមទាំងថើបនាយតបទៀត
"អឹម"ពួកគេម្នាក់ៗកំពុងតែភ្លេចខ្លួនថេហ្យុងហើបមាត់បើកឱកាសអោយអណ្ដាតនាយស៊កចូលក្រលាស់ប្រឡែងលេងជាមួយគ្នា ជុងហ្គុកវិញកំពុងតែឈ្លួកវង្វេងនឹងការថើបមួយនេះក៏បង្វិលខ្លួនអោយថេហ្យុងនៅពីក្រោមដោយបបូរមាត់ជាប់គ្នាដដែល
"អួយ"ថេហ្យុងភ្ញាក់បន្តិចពេលនាយច្រត់ត្រូវដៃដែលឈឺស្រាប់នោះ
"មិនអីទេ?"ដកមាត់មកវិញមុខនៅជិតគ្នាដដែលធ្វើអោយខ្យល់ដង្ហើមរបស់នាយប៉ះមុខរបស់គេថើរៗ
"មិនអីទេ"
"បន្តទៀត?"
"អឹម"ថេហ្យុងងក់ក្បាលយ៉ាងលឿនបន្ទាប់មកផ្ទៃមុខរបស់នាយក៏រំកិលសន្សឹមៗទៅរកគេ ថេហ្យុងបិទភ្នែកចាំទទួលស្នាមថើបរបស់នាយខណ:បេះដូងកំពុងញាប់ញ័រ
រីងៗ
សម្លេងទូរស័ព្ទបានរោទ៍កាត់ចង្វាក់ពួកគេអស់រលីង ជុងហ្គុកក៏ដកខ្លួនថយ
"លើទូរសព្ទ័សិន"
"អឹម"នាយគ្រាប់តែគ្រហឹម ថេហ្យុងក៏ឈោងដៃទៅយកទូរសព្ទ័មកទទួល
"អាឡូ!ជីមីន"
"ថេយ៍..."
"អឺៗ ចាំឯងទៅ កុំទាន់យំ"ថេហ្យុងនិយាយរួចក៏ក្រោកចេញ
"អឺ..បងទៅធ្វើការមុនខ្ញុំចុះ ខ្ញុំសុំច្បាប់មួយព្រឹក"
"មានការអី"
"ជីមីនរកខ្ញុំ ទៅហើយ"នាយងក់ក្បាលថេហ្យុងក៏ងើបទៅងូតទឹករៀបចំខ្លួន ជុងហ្គុកក៏ទៅបន្ទប់នាយវិញដែរ ព្រឹកនេះត្រូវរៀបចំខ្លួន ខ្លួនឯងហើយ តាមទម្លាប់ពីមុនចាប់មួយណាស្លៀកមួយហ្នឹងមិនដូចថេហ្យុងនៅគិតរឿងស៊ីពណ៍នោះទេ សូម្បីក្រវាត់ករក៏នាយមិនចង់ផង ព្រោះមិនដែលចង់តាំងពីដើម
SKIP
ពេលម៉ោងថ្ងៃត្រង់ថេហ្យុងបានត្រឡប់មកធ្វើការវិញក៏ឈៀងចូលផ្ទះយកបាយអោយនាយផងគេចូលផ្ទះបាយខ្លួនឯងព្រោះខានធ្វើយូរមួយស្របក់ដែរហើយ ប៉ុន្តែពេលមកដល់officeក៏ជ្រួញចិញ្ចើមធ្វើមុខខឹងដាក់នាយ
"ហេតុអីមិនចង់ក្រវាត់ករ បងមិនដឹងទេហេសថាវាសំខាន់ប៉ុណ្ណា"ជាអគ្គនាយកពិភាក្សាជំនួញរាប់លានបែរជាមិនចង់ក្រវាត់ករអាប់មុខប៉ុណ្ណា សំណាងហើយដែលថ្ងៃនេះគេពាក់ក្រវាត់កមកដែរមិនចឹងពិបាកទៅរកទិញហើយ
"ខ្ជិល ការពីមុនមិនដែលចង់ផង"
"ពីមុនផ្សេងឥឡូវផ្សឹង បងជាអគ្គនាយមិនអាចមិនចងទេ"
"មែនហើយ មានប្រពន្ធហើយគួរតែអោយប្រពន្ធចងអោយ" ជុងហ្គុកនិយាយហើយសើចញ៉ោះថេហ្យុងតែគេមិនបានសើចជាមួយទេ
"កើតអី"
"គ្មានអីទេ"
"ចឹងទម្លាក់ទឹកមុខធ្វើអី"
" ខែក្រោយខ្ញុំទៅហើយ បងចាំប្រាប់គេខ្លួនឯងចុះ"
"ប្រាប់អ្នកណាគេក្រែង..."ជុងហ្គុកនិយាយដល់ត្រឹមនេះក៏ស្ងាត់ទៅ មិញនេះនាយភ្លេចខ្លួន
"ខ្ញុំយល់ហើយ"ថេហ្យុងនិយាយរួចដើរចេញទៅរកតែជុងហ្គុកឃាត់ទាន់

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now