ភាគ៣០:ខឹងរឿងអី?>.<

2.6K 131 10
                                    

ថ្ងៃបន្ទាប់

    ពេលព្រឹកថ្ងៃថ្មីឈានចូលមកដល់ អ្វីៗប្រព្រឹត្តិទៅប្រក្រតីគ្មានអ្វីគួរអោយកត់សម្គាល់ច្រើននោះទេ ថ្ងៃនេះជុងហ្គុកត្រូវទៅធ្វើការចាត់ចែងការងារអោយរួចរាល់មួយថ្ងៃទៀតមុននឹងធ្វើដំណើរទៅទីក្រុងប៉ារីសចំនួនមួយសប្ដាហ៍ដើម្បីធ្វើការជ្រើសរើសប្រធានសាខាថ្មី នាយធ្វើដំណើរតែម្នាក់ឯងព្រោះថេហ្យុងមានការងាររបស់គេត្រូវធ្វើដែរ គេត្រូវចេញថតប្រហែល2-3ថ្ងៃខាងមុខនេះ ដូច្នេះទើបព្រឹកនេះគេរហ័សក្រោកឡើងជួយរៀបចំរបស់អោយនាយ
"រួចហើយ ឯកសារសំខាន់ៗរបស់បងអូនទុកក្នុងវាលីតូចនេះ លិខិតឆ្លងដែនក៏នៅក្នុងហ្នឹងដែរកុំភ្លេច ចំណែកសម្លៀកបំពាក់បងអូនទុកក្នុងវាលីធំនេះ ខាងនេះសម្រាប់សម្លៀកបំពាក់ធម្មតា... ខាងនេះសម្រាប់ធ្វើការ... ចំណែកក្នុងកាបូបតូចនេះមាន skin care សម្ភារៈប្រើក្នុងបន្ទប់ទឹក ឡាមកោរពុកមាត់ កុំព្យូទ័រ laptop កាស និងគ្រឿងអេឡិចត្រូនិកត្រូវនិកផ្សេងទៀតអូនដាក់ក្នុងវ៉ាលីតូចនេះជាមួយឯកសារបស់បងដែរកុំអោយភ្លេចពេលឡើងយន្តហោះ...មួយទៀតរឿងskincare ខែនេះទីនោះក្ដៅណាស់ស្បែកបងងាយប្រតិកម្មចឹងកុំភ្លេចលាបអោយសោះពិសេស sunscreenប្រយត្ន័ឡើងកន្ទួលរមាស់" ថេហ្យុងនិយាយរៀបរាប់ដាស់តឿននាយពេលរ៉ូតវា៉លីបង្ហាញរបស់អោយនាយមើល បន្តិចក៏នឹកឃើញអ្វីម្យ៉ាងទើបស្ទុះវឹងក្រោកទៅបើកកិទូយករបស់អ្វីម្យ៉ាងចេញមក
"កាំមេរ៉ា អូនទុកត្រង់នេះក្រែងបងចង់ថតរូប" គេដឹងថានាយចូលចិត្តទើបយកមកអោយ ចំណែកនាយវិញបានត្រឹមអង្គុយញញឹមបិទមាត់មិនជិតតាមមើលសកម្មភាពយកចិត្តទុកដាក់របស់គេរៀបចំរបស់អោយនាយ មើលចុះពេញមួយថ្ងៃហើយគេគិតតែរត់ទៅនេះរត់ទៅនោះវេចខ្ចប់នេះរៀបចំនោះអោយនាយមិនឈប់ ទោះនាយប្រកែកហៅឃាត់យ៉ាងម៉េចក៏មិនព្រមស្ដាប់គិតតែថា ចង់ធ្វើ មិនអោយនាយពិបាកមកពីធ្វើការហត់ហើយត្រូវនៅរៀបចំរបស់ដល់យប់ជ្រៅមិនបានគេង ចំណែកនាយពេលឃាត់មិនស្ដាប់ក៏មិនដឹងថាអី បានត្រឹមញញឹមក្នុងចិត្តគិតថាខ្លួនឯងសំណាងនិងកក់ក្ដៅណាស់ដែរដែលមានភរិយាល្អចេះយល់ចិត្តស្វាមីមិនអោយពិបាកនឿយហត់ចិត្តទោះជាការងារក្រៅផ្ទះឬក្នុងផ្ទះគេរៀបចំបានទាំងអស់មិនអោយខ្វះចន្លោះ ទោះគេជាប្រុសក៏មិនអោយគេមើលងាយប្ដី នេះឬជាមន្តស្នេហ៍ភរិយាដែលនាយតែងតែមើលរំលងរហូតមកនោះ?ល្អយ៉ាងនេះហេស?ហេតុអីក៏មានមើលមិនឃើញ?
"ថេយ៍..."
"ជុង..."
"ហឹម?"
"អូនសួរបងម៉េចមិនឆ្លើយ"
"អូនសួរអី?"
"ឯកសារនៀកគ្រប់ឬនៅ ហើយរបស់ក្នុងនេះប្រើគ្រាន់ឬអត់ បើមិនអត់អូនយកអោយទៀត"ថេហ្យុងនិយាយរៀងដំឡើងសម្លេងបន្តិចខឹងនាយហៅបីដងហើយមិនឮឆ្លើយគិតតែអង្គុយភ្លឹកមិនចាប់អារម្មណ៍សម្ដីគេ ទាំងដែលគេខំរៀបរាប់អោយស្ដាប់ចង់បែកពុះមាត់
ធម្មតាទេមនុស្សធ្វើការច្រើនឆាប់មួរម៉ៅចឹងហើយ ម្យ៉ាងទៀតឈាមក្នុងខ្លួនថេហ្យុងពាក់កណ្ដាលជារបស់ជុងហ្គុកបែបហ្នឹងចរិកកាចកាត់រកគ្នាខ្លះហើយ
"ហៃយ៉ា...ប្រពន្ធសម្លាញ់ហា៎ បានហើយគ្រប់គ្រាន់ហើយ"នាយទាញគេមកអង្គុយគេមកអង្គុយលើភ្លៅនិយាយពាក្យប្រពន្ធសម្លាញ់ឡើងថេហ្យុងភ្ញាក់ចង់ក្រញ៉ែខ្លួន
"ប្រពន្ធសម្លាញ់?"
"ត្រូវហើយ...ប្រពន្ធសម្លាញ់របស់បងហត់ហើយធ្វើការមួយថ្ងៃហើយគួរតែសម្រាក"
"បង...មិនក្ដៅគ្រុនទេឬ?"
"បងឯណាក្ដៅគ្រុននោះ អូនទេដែលជាអ្នកគ្រុន ឯណាមើលធ្វើការមួយថ្ងៃនេះមានលាប់គ្រុនទេ ថ្ងៃមិញមានលេបថ្នាំទេ?"
"អត់ទេ"
"ថេយ៍"
"ហិហិ ម្ហូបថ្ងៃមិញឆ្ងាញ់ទេ"ថេហ្យុងធ្វើជាសើចបន្លប់ចូលទៅអោបនាយនិយាយប្ដូររឿងពេលឃើញនាយខឹងជ្រួញចិញ្ចើមដាក់គេ
"ឆ្ងាញ់..."
"ជាម្ហូបបងចូលចិត្តអូនដឹង"
"អូនខានធ្វើយូរហើយ"
"ថ្ងៃមិញអូនពិតជាភ្លេចលេបថ្នាំមែនហេស?"
"អត់ទេអូនអត់ភ្លេចទេ"
"ចឹង.."
"អូនជាហើយ"
"ថេយ៍.."
"អូនមិនចូលចិត្តលេបថ្នាំទេ"
"ប៉ុន្តែអូនមិនទាន់ជាទេ"
"អូនជាហើយ"
"បងមិនជឿទេ"
"ចង់សាកទេ"និយាយទាំងទាញនាយអោយងាកមកមើលគេ ភ្នែកសម្លឹងជាប់គ្នាបបូរមាត់កាន់តែខិតទៅជិត
"ហិហិ អូនធ្វើលេងទេ"គេនិយាយហើយប្រញាប់ក្រោកចេញខ្លាចទប់ខ្លួនមិនជាប់ ជាប់នឹងមុនស្នេហ៍នាយ
"ថេយ៍.."
"បងប្រញាប់ទៅងូតទឹកទៅ អាងអូនងូតដែរ"
"ងូតជាមួយគ្នាទៅ"
"ឆ្គួតទេ..អ្នកណាងូត...."
"យ៉ា..អូនហ៊ានថាបងឆ្គួត?"
"អូ!អត់ទេអូនច្រឡំមាត់តើ...ហៃយ៉ា..ឆាប់ទៅៗអូនត្រូវងូតដែរ"ថេហ្យុងយកដៃខ្ទប់មាត់ហើយស្រែកដេញនាយម្ដងទៀត នាយក៏ព្រមទៅ តែក៏ទុកពាក្យមួយឃ្លាអោយថេហ្យុងឮហើយស្រាវព្រឺដល់ឆ្អឹកខ្នង
"ហឹស.ចាត់ទុកថាអូនឈឺចុះ"ហៃយ៉ា..ប្រុសម្នាក់នេះចង់បានន័យថាម៉េច🤔 ថេហ្យុងឈរគិតទាំងព្រឺខ្លួនតិចៗតែបន្តិចក៏យកដៃខ្ទប់មាត់សើចវិញ អាម៉េចទេស?🤨

   បន្ទាប់ពីចំណាយពេលងូតទឹក30នាទី រាងក្រាស់ជុងហ្គុកក៏ចេញមកវិញ ថេហ្យុងក៏ចូលទៅដើរជ្រុះគ្នាធ្វើអោយក្លិនខ្លួនរបស់នាយជះមកប៉ះស្បែកមុខគេភាយៗ ហៃយ៉ា..ក្លិនខ្លួនប្រុសម្នាក់នេះក្រអូបណាស់តើ ថេហ្យុងនិយាយក្នុងចិត្តបន្តិចមុននឹងញញឹមចុងមាត់ទាញទ្វាបិទចូលទៅ ចំណែកនាយក្រាស់ក៏មិនចាប់អារម្មណ៍អីដែរ នាយដើរហួសទៅយកកន្សែងជូតសក់រួចដើរមកគេងលេងលើគ្រែចាំប្រពន្ធ ធម្មតាពេលរៀបចេញទៅណានាយតែងរៀបរបស់ពីយប់មុនតែថ្ងៃមិញថេយ៍រៀបហើយៗនាយក៏មិនចាំបាច់រៀបអីទៀតដែរ បានត្រឹមដាក់ខ្លួនគេងលេងរង់ចាំមនុស្សមកគេងអោប
ក្រាក
ចំណាយពេលមិនយូរថេហ្យុងក៏ងូតទឹករួចរាល់បើកទ្វាចេញមក ទាក់ទាញក្រសែភ្នែកអ្នកដែលគេងចាំលើគ្រែអោយប្រឹងងាករក
<< គេបានអាវនោះមកពីណា?>> ក្រសែភ្នែកពោពេញដោយសំណួរពេលឃើញភរិយាស្លៀកពាក់មិនសមរម្យចេញមក ថេហ្យុងគេពាក់អាវសាច់ក្រណាត់សើ្ដងពណ៍សរស្ទើរតែមើលឃើញធ្លុះដល់សសៃរស្បែកខាងក្នុងជាមួយខោយឺតខ្លីពណ៍សាច់រឹបស្ទើរតែឃើញក្រលានមិនតែប៉ុណ្ណោះ អាវរបស់គេប្រឡេះឡេវពីរគ្រាប់ធ្វើអោយដើមទ្រូងមានសាច់សរខ្ចីបង្ហាញខ្លួនចេញមកគួរអោយទាកទាញបំណង់ប្រាថ្នា
"ថេយ៍ អូនបានអាវនេះពីណាមក"ទ្រាំមិនបាននាយក៏ស្រែកសួរ ថេហ្យុងដែលអង្គុយលាបឡេខ្លួននោះឮហើយក៏ងាកមើលនាយទាំងធ្វើមុខឆ្ងល់
"ខោអាវអូនស្លៀកធម្មតាតា"គេចង់បានន័យថាឈុតនឹងគេមានយូរហើយតើ គេស្លៀកធម្មតាប្រចាំថ្ងៃកាលពីមុនក៏មិនចាំថាទិញមកពីណាដែរវាយូរហើយ
"ថ្ងៃក្រោយកុំស្លៀកទៀតអី"
"ម៉េចចឹង?ហេតុអី?"
"ព្រោះវាធ្វើអោយបងខឹង"
"ខឹង?បងខឹងអី?"ថេហ្យុងាកមកវិញធ្វើឆ្ងល់សួរនាយខឹងគេរឿងអីបើគ្រាន់តែស្លៀកឈុតខ្លីធម្មតាតើមានបានទៅធ្វើអីឯណា?ម៉េចក៏ខឹង? តែគេមិនដឹងទេ ថានាយក្រាសខឹងចង់សំដៅលើអី  (ហាសហាសហា មានតែreaderទេដែលដឹង 🤭🤣🤣)

To be continues ❤️💜
By JaeLy.

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now