ភាគទី៣៩:បងស្រលាញ់អូន

1.7K 113 17
                                    

       ជុងហ្គុកនៅក្រុមហ៊ុន រយៈពេល3ថ្ងៃតើនាយពិតជានៅជាមួយអេមមីរាល់ថ្ងៃមែនឬ?នាយពិតជាមិនខ្វល់ពីថេហ្យុងសូម្បីបន្តិច?បើពិតហេតុអីរាល់ថ្ងៃនាយធ្វើដូចស្រលាញ់ថេហ្យុងម្ល៉េះ តើនាយចង់បានអីអោយប្រាដក?អារម្មណ៍ស្រលាញ់ឬគ្រាន់តែជារឿងយល់ច្រឡំ? បើចង់ដឹងច្បាស់មានតែត្រឡប់ទៅមើលរឿងពីដើមហេតុមកវិញ។

     ការរៀបការផ្ដើមចេញពីការចាប់បង្ខំ ព្រោះតែវិបត្តិគ្រួសារ នឹងទំនួលខុសត្រូវជុងហ្គុកមិនអាចប្រកែកនឹងចាស់ទុំបានទេ ថេហ្យុងក៏ដូចគ្នា គេព្រមទទួលទាំងដឹងលទ្ធផលថ្ងៃខាងមុខទៅជាយ៉ាងណាទៅហើយតែគេនៅតែចង់សាកល្បង រស់នៅជាមួយគ្នាយូរៗមនោសញ្ចេតនាការខឹងស្អប់ក៏រលាយសាបសូន្យនៅសល់តែអារម្មណ៍ស្រពិចស្រពិល ជុងហ្គុកជាច្រើនដងដែលនាយតែងតែបដិសេធអារម្មណ៍ខ្លួនឯង នាយមិនដែលទទួលស្គាល់ថានាយបានស្រលាញ់ថេហ្យុងទៅហើយទេ តែទង្វើបែរជាលួចបារម្ភពីគេ វាកើតឡើងមិនតិចដងទេដែលជុងហ្គុកបានលួចទៅដេកអោបថេហ្យុងក្នុងបន្ទប់ទាំងដែលមាត់នាយក្ដែងៗស្រែកថាស្អប់គេខ្លាំងណាស់។
     ដឹងទេ កាលពេលត្រឡប់មកពីប៉ារីសវិញនាយមកជាមួយគម្រោងសំខាន់មួយ កាលនោះនាយបានចេញទៅពិធីដេញថ្លៃ បានត្បូងមួយគ្រាប់ពណ៍ក្រហមឆ្អិនឆ្អៅនាយគិតថានឹងធ្វើចិញ្ចៀនមួយសម្រាប់សុំថេហ្យុងរៀបការ នាយចាំបានថាកាលពីក្មេងថេហ្យុងចង់បានពិធីទាំងនេះណាស់ នាយជ្រើសយកថ្ងៃចុងក្រោយដែលគេមានឈ្មោះជាប្ដីប្រពន្ធនឹងគ្នា ព្រោះចង់បញ្ចប់ទំនាក់ទំនងប្ដីប្រពន្ធចាប់បង្ខំ ដើម្បីចាប់ផ្ដើមថ្មីជាមួយក្ដីស្រលាញ់នោះអី នាយបានគិតនឹងរៀបគម្រោងមួយនេះអស់រយ:ពេលជាយូរទម្រាំបានចេញជារូបរាង ចំពេលដែលថេហ្យុងខឹង រត់ចេញពីផ្ទះទៀត វាកាន់តែងាយស្រួលដើម្បីនាយរៀបចំវា មិនមែននាយចង់នៅជាមួយអេមមី ទើបមិនទៅលួងគេនោះទេ រយៈពេល3ថ្ងៃមកនេះនាយនៅផ្ទះរហូត ទើបតែព្រឹកនេះនាយមកក្រុមហ៊ុន ព្រោះតែមានរឿងបន្ទាន់មួយត្រូវដោះស្រាយ ស្របពេលនាយកំពុងរងចាំចិញ្ចៀនដូចគ្នា ហើយវាបានមកដល់ដៃនាយហើយ កំពុងតែអង្គុយសម្លឹងមើលទាំងញញឹមខ្ជិបព្រោះតែវាស្អាតលើសពីការរំពឹងទុក ពេលដែលនាយស្រមៃថាវាបានពាក់លើដៃថេហ្យុងទៀតនោះ។
"ចៅហ្វាយ!អ្នកប្រុសថេហ្យុងទៅហាងកាហ្វេពេលនេះ"
"ល្អ!"ជុងហ្គុកទទួលទូរសព្ទ៍ពីកូនចៅរបស់នាយដែលដាក់តាមការពារថេហ្យុងរាល់ថ្ងៃទោះនាយមិននៅក្បែរតែសកម្មភាពរបស់គេនាយដឹងទាំងអស់ កំពុងតែចេញទៅរកហើយស្រាប់តែមានស្នូរសម្លេងមួយមកគោះលើទ្វា
តុតុ!
"អ៊ុ!អេមមី នាងមកហើយឬ?"
"បងកំពុងមើលអី?"នាងនិយាយព្រោះតែជុងហ្គុកកាន់ប្រអប់ចិញ្ជៀនជាប់មិនព្រលែងសោះ
"គឺចិញ្ចៀន?"
"របស់ថេហ្យុង គេចូលចិត្តពណ៍ក្រហមណាស់ទើបខ្ញុំធ្វើវាអោយគេ"
"ស្រស់ស្អាត់ណាស់"
"មែនហើយ"ជុងហ្គុកនិយាយទាំងយកចិញ្ចៀនពីដៃនាងមកវិញ
" មែនហើយ មួយនេះជារបស់នាង!""ផ្ដាំប្រាប់លោកអ៊ំផងថាខ្ញុំសុំទោសចំពោះរឿងថ្ងៃមុន ខ្ញុំបានអោយគេបិទព័ត៌មានហើយ ក៏បានចេញមុខបកស្រាយព័ត៍មានដែរ ពេលនេះនាងអាចចេញក្រៅដោយស្ងប់ចិត្តហើយក៏សុំទោសចំពោះការខូចខាត រឿងសំណង ចង់អោយបង់ប៉ុន្មានក៏បានខ្ញុំយល់ព្រម"ជុងហ្គុក ដើរត្រឡប់ទៅតុវិញ បើកកិមួយយកសឺមីមួយច្បាប់ឆ្នូតខៀវចេញមកអោយនាង ដោយសារតែសឺមីនេះហើយទើបនាយត្រូវចេញមកធ្វើការព្រោះតែប៉ាអេមមីបានដកភាពហ៊ុនចេញហើយដោយសារព័ត៍មាននោះ គម្រោងរបស់នាយជាមួយនាងក៏បានបញ្ចប់ដែរ វាមិនប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនទេគ្រាន់តែត្រូវស្វែងរកអ្នកបណ្ដាក់ទុកថ្មីប៉ុណ្ណឹង
"តើនាងមានការអ្វីទៀតមែនទេ?"ព្រោះតែនាងមិនព្រមទៅទើបនាយសួរ មិនមែនចង់ដេញតែនាយក៏ប្រញាប់ដែរ
"ខ្ញុំ...មានរឿងចង់និយាយជាមួយបង"
"និយាយមក"
"បងប្រញាប់ឬ?"
"ក៏...មិនអីទេ ឆាប់និយាយមក"ជុងហ្គុកអង្គុយចុះវិញ បើចង់និយាយនាយអោយនិយាយ
"ពួកយើង...គឺ? តើបងពិតជា..."
"តើនាងចង់និយាយពីអី?"
"ប៉ាខ្ញុំអោយខ្ញុំទៅនៅបរទេសហើយ"
"ក៏ល្អដែរ"
"ហ៊ឹស!បងនិយាយដូចគ្មានបានគិតបន្តិចសោះ"អេមមីនិយាយរបៀបអស់សង្ឃឹម នាងខំគិតថាជុងហ្គុកនឹងសួរថាហេតុអីឬឃាត់នាង តែអត់ទេ នាយបែរជាចាក់បណ្ដោយថែម
"ខ្ញុំគ្រាន់តែ....យល់ថាវាល្អប៉ុណ្ណោះ"ជុងហ្គុករៀងទម្លាក់សម្លេងមកវិញ
"វាល្អហេស?ឬបងមិនធ្លាប់ស្រលាញ់ខ្ញុំសោះ"
"អេមមី..."
"ខ្ញុំបានធ្វើខុស ពិតមែន ខ្ញុំបានជ្រើសគេព្រោះតែចង់បញ្ឈឺបងប៉ុណ្ណោះ ពេលនេះខ្ញុំមកវិញហើយ ឬបងមិនគិតចង់ចាំខ្ញុំសោះ ឯណាបងនិយាយថារៀបការតែពេលបីខែ?ឬបងជាប់ស្នេហ៍នឹងវាហើយ"អេមមីនិយាយទាំងយំតិចៗស្រែកអោយនាយ ព្រោះតែនាងមករកជុងហ្គុកច្រើនដងហើយតែនាយមិនខ្វល់មួយម៉ាត់ណាក៏ថាថេហ្យុង
"កុំហៅគេដូច្នេះ បើខឹងខ្ញុំ បន្ទោសតែខ្ញុំទៅបានហើយកុំរាលដាលដល់គេ"
"ហេតុអីមិនបាន? ឬបងស្រលាញ់វាហើយ"
"ពិតមែនហើយ"
"ជុងហ្គុក បងធ្លាប់ស្អប់វា!"
"ឥឡូវស្រលាញ់ មានអីទាស់ខុស? បើគេជាប្រពន្ធខ្ញុំ"
"ជុងហ្គុក!ខ្ញុំមិនស្មានសោះថាបងហ៊ានទទួលស្គាល់រឿងនេះ"
"រឿងអីមិនបាន បើគេដឹងទូទាំងប្រទេសហើយ ក៏គ្មាននរណាថាអីដែរ តែរឿងពួកយើងដែលនាងថានោះទើបមានអ្នកថា"
"អញ្ចឹងបងប្រាប់ខ្ញុំមកហេតុអីបងស្រលាញ់វា?"
"ជុងហ្គុក!"
"ខ្ញុំមិនដឹង"
"បងគ្រាន់តែខឹងខ្ញុំ ដូចដែលខ្ញុំខឹងបង ទើបបងរកអ្នកផ្សេងមកជំនួសខ្ញុំ ពួកយើងគឺដូចគ្នា"
"មិនមែនទេ ថេហ្យុងជាប្រពន្ធខ្ញុំ ខ្ញុំស្រលាញ់ស្ទើរស្លាប់"
"ជុងហ្គក"
"ខ្ញុំសុំទោស ប៉ុន្តែខ្ញុំនិយាយការពិត រឿងពួកយើងគឺមិនអាចទៅរួចទេ ព្រោះពួកយើងបានដើរលើផ្លូវផ្សេងគ្នាហើយ នាងបានជ្រើសរើសគេ ចំណែកខ្ញុំបានរើសថេហ្យុង ពួកគឺខុសគ្នា"
"ប៉ុន្តែខ្ញុំបានរើសគេព្រោះតែខ្ញុំស្រលាញ់បង ខ្ញុំខឹងបង"
"ដូច្នេះហើយទើបយើងមិនអាចដូចដើមវិញ ព្រោះនាងមិនស្ដាប់ខ្ញុំទាំងដែលខ្ញុំប្រាប់អោយនាងចាំ នាងមិនជឿខ្ញុំទាំងដែលខ្ញុំមានហេតុផលគ្រប់គ្រាន់ដើម្បីរៀបការ រយៈពេល3ខែគឺខ្ញុំកំណត់ដើម្បីនាង តែនាងវិញបែរជាបោះបង់ខ្លួនឯង លិទ្ធផលចេញមកបែបនេះព្រោះតែនាងជាអ្នកប្រពិត្តឹខ្លួនឯង"
"ដូច្នេះបងឈប់ស្រលាញ់ខ្ញុំហើយ?មិនថាខ្ញុំខំប្រឹងបែបណាបងនៅតែមិនត្រឡប់មករកខ្ញុំវិញដដែល?"
"ខ្ញុំ..ពេលនេះបានស្រលាញ់ថេហ្យុងហើយ គេលំបាកមកច្រើនខ្ញុំចង់តបស្នងគេវិញ"
"ចុះខ្ញុំ?"
" ខ្ញុំ...ខ្ញុំសុំទោស"
"ជុងហ្គុកហ៊ឹកៗបង.."នាងបានយំទឹកភ្នែកហូរសស្រាក់ឥតអ្នកជូត ព្រោះតែតួនាទីនេះលែងជារបស់ជុងហ្គុកហើយនាយបានត្រឹមតែឈរមើលនាងយំ
"អេមមី...."
"ខ្ញុំអស់ចិត្តហើយ ពេលនេះខ្ញុំអាចទៅអីតាលីបានដោយស្ងប់ចិត្ត"
"ខ្ញុំ...ជូនពរនាង.. ខ្ញុំសុំទោស"ព្រោះតែនាងយំពេកទើបនាយត្រូវអោនមុខសុំទោសនាងជាច្រើនដង
"មិនអីទេ..តែតើពួកយើងអាចរាប់អានគ្នាបានទេ ខ្ញុំមិនទាន់អាចកាត់ចិត្តបាន"
"បាន ប្អូនស្រី!"
"បងប្រុស!"នាងចូលមកអោបជុងហ្គុកយំភ្លាមៗ ចំណែកនាយក៏អោបនាងវិញដូចគ្នាក្នុងឋាន:ជាមិត្ត តែមិននឹកស្មានថាថេហ្យុងមកឃើញ គឺគ្រាន់តែប្រយោគចុងក្រោយនៃការសន្ទនាក៏គេមិនឮផង
ព្រុស!
"ថេយ៍!"ជុងហ្គុក ភ្ញាក់បើកភ្នែកធំៗនឹងរុញនាងចេញ
"ថេយ៍!អូនមកទីនេះធ្វើអី?អូន..."នាយប្រញាប់មកសួរនាំភ្លាមខ្លាចថេហ្យុងយល់ច្រឡំលើនាយទៀតតែគេមិនខ្វល់នោះទេ
"សុំទោស ខ្ញុំរំខានអ្នកទាំងពីរហើយ ខ្ញុំសុំទោស"
"ថេហ្យុង? ថេហ្យុងឈប់សិន!"ជុងហ្គុកស្ទុះចាប់មិនទាន់ គេរត់ចេញទៅរហូតដល់ជណ្ដើនយន្តទើបនាយតាមទាន់ចាប់គេមកសួរនាំ
"អូនស្ដាប់បងសិន រឿងរ៉ាវមិនដូចអូនគិតទេ"
"លែងខ្ញុំ"
"បងនិងនាងមិនមែន..."
"លែង!"
"ជុងហ្គុក!"ជណ្ដើរយន្តបើកទ្វា ស្របពេលអេមមីរត់ចេញមកថេហ្យុងក៏ប្រឡេះដៃនាយចេញ
"ថេយ៍!"
"ជុងហ្គុក ឈប់ ចាំខ្ញុំទៅនិយាយជាមួយគេ"
"មិនបាច់ទេ ថេយ៍!"ជុងហ្គុករវល់តែប្រឡេះដៃនាងចេញ ជណ្ដើរយន្តក៏បិទទ្វា នាយក៏សម្រេចចិត្តចុះតាមជណ្ដើរជើងវិញ ពីជាន់ទី23ទម្រាំដល់ក្រោម ចេញមកថេហ្យុង រត់មកដល់មាត់ផ្លូវទៅហើយ
"ថេយ៍!ថេហ្យុង!ចាំបងផង!ចាំបងផងថេហ្យុង!"ជុងហ្គុករត់តាមស្រែកបន្តពីក្រោយ តែថេហ្យុងមិនខ្វល់នោះឡើយ
"កុំមកតាមខ្ញុំ កុំតាមខ្ញុំ!"
"ថេហ្យុង! ស្ដាប់បងសិនទៅអូនបងសុំអង្វរ"
"ទេ ខ្ញុំមិនស្ដាប់ កុំតាមខ្ញុំ កុំរត់តាមខ្ញុំខ្ញុំសុំអង្វរ"
"ថេយ៍!កុំទៅ នោះជាផ្លូវថ្នល់ណា៎ កុំឆ្លងថ្នល់"
"កុំមកខ្វល់ ចេញ"
"ថេយ៍!!" ជុងហ្គុកតាមទាន់ ពេលដែលគេរៀបឆ្លងផ្លូវ ឡានខ្វាត់ខ្វែងតើគេចង់ទៅណា? តែថេហ្យុងមិនស្ដាប់ គេច្រាននាយចេញហើយឆ្លងទៅ ជុងហ្គុកក៏រត់តាម
ប៉ែតៗៗ
"ថេហ្យុង!!!!"
"ជុងហ្គុក!!!"
ប៉័ង!!💥
តាមល្បឿនរថយន្តមនុស្សពីម្នាក់ខ្ទាតចេញពីគ្នា ជុងហ្គុកខ្ទាតទៅម្ខាងប៉ះនឹងខឿនផ្លូវតាមកម្លាំងរុញរបស់ថេហ្យុង ចំណែកគេខ្លួនឯងត្រូវខ្ទាញចេញតាមកម្លាំងវ៉ាជែងរបស់រថយន្ត។ 
      ខណៈពេលដែលគេកំពុងប្រតាយប្រតប់គ្នា ថេហ្យុងក្រលាស់ដៃបានហើយរត់ចេញទៅគេឆ្លងផុតហើយនៅឡើយតែជុងហ្គុក នាយឈរគាំងសម្លឹងមើលរថយន្ដដែលបើកក្នុងល្បឿនលឿនបំផុតតម្រង់មករកនាយ
"ជុងហ្គុក!!"
ប៉័ង!
ថេហ្យុងរត់ចូលមកវិញគេប្រើកម្លាំងទាំងអស់ដើម្បីរុញនាយចេញដួលទៅម្ខាង ចំណែកគេខ្លួនត្រូវផ្លោងតាមល្បឿនរថយន្តចំណាយ10,20ម៉ែត្រព្រោះតែរថយន្តបុកផ្ទុបចំកណ្ដាលទ្រូងពេញៗ
"ថេយ៍!ថេហ្យុង!!ទេ...ទេ...ថេហ្យុង ហ៊ឹកៗ ដឹងខ្លួនឡើង អ្នកណាក៏បានដែរជួយប្រពន្ធខ្ញុំផង ឆាប់ឡើងឆាប់ហៅឡានពេទ្យមកឆាប់ឡើង"ជុងហ្គុកដឹងខ្លួនឡើងមកវិញ ស្ទុះរត់ទៅរកកន្លែងមនុស្សព័ទ្ធជុំ នាងជ្រែកចូលទៅត្រកងបីថេហ្យុងឡើងទះថ្ទាល់គេតិចៗដាស់អោយភ្ញាក់ដឹងខ្លួន
"ថេយ៍..ឆាប់ដឹងខ្លួនឡើង សុំអង្វរថេហ្យុង! បងសុំអង្វរហ៊ឹកៗ!"
"ជុង..."
"ថេយ៍ៗ!អូនដឹងខ្លួនហើយ អូនឈឺកន្លែងណាប្រាប់បងមក"
"អូនឈឺពោះ ជុង..អូនឈឺពោះណាស់"
"បានៗ បងនឹងយកអូនទៅពេទ្យអូនទ្រាំបន្តិចណា"ជុងហ្គុកត្រកងលើកបីថេហ្យុងឡើងទាំងយំបណ្ដើរប្រាប់គេអោយទ្រាំបណ្ដើរតម្រង់មកក្រុមហ៊ុនវិញព្រោះតែចាំឡានពេទ្យយូរពេកខណ:ពេលនាយឃើញឈាមហូរចេញមកកាន់តែច្រើននៅតាមចន្លោះជើងរបស់គេ
"ទេ ជុង!មិនបាច់ទេ អូនដឹងថាអូននឹងមិនរស់ទេ"
"ថេហ៍!អូនកុំនិយាយដូច្នេះ"
"អូននឹងនិយាយ អូនមានរឿងចង់ប្រាប់បងជុងហ្គុក"
"ទេ ថេហ្យុង អូនកុំនិយាយ ឈប់និយាយទៅ បានហើយ"ជុងហ្គុកដាក់គេចុះនៅជាយថ្លូវយកខ្ទប់មាត់គេ ខណ:ពេលមានឈាមហូរមកកាន់តែច្រើនពេលដែលគេនិយាយចេញមកក្រៅ
"ទេ..អូនស្រលាញ់បងជុងហ្គុក"
"បងដឹង!បងដឹងថាអូនស្រលាញ់បងហើយឈប់និយាយទៅ...ថេហ្យុង"
"ហ៊ឹក..អូនស្រលាញ់បង អូនស្រលាញ់បងណាស់ជុងហ្គុក អូនរីករាយប្រគល់ជីវិតមួយនេះទៅបង អូនស្រលាញ់បងតែធ្វើយ៉ាងម៉េចទៅបងមិនស្រលាញ់អូនទេ អូនឈឺចាប់ណាស់"
"ហ៊ឹកៗ..ថេហ្យុង បងសុំទោស ជាកំហុសបង.."
"ទេ ជាកំហុសអូន អូនស្រលាញ់បងពេកដល់ភ្លេខខ្លួនអត្មានិយមខ្លួនឯង អូនសុំទោស ជុងហ្គុកអូនសុំទោស.."
"កុំអញ្ចឹងអីថេហ្យុងមិនមែនទេ"
"អោយតែបាននៅក្បែរបងអូនរីករាយទទួលយកគ្រប់យ៉ាង ទោះជាអូនត្រូវធ្វើបាបមើលងាយជិះជាន់យ៉ាងម៉េចក៏ដោយក៏អូនយល់ព្រមទទួលអោយតែបានស្រលាញ់បង អូនស្រលាញ់បងណាស់តែ..ខិខិ"
"ថេយ៍.."
"ពេលនេះអូនដោះលែងបងហើយ អូនចុះ..ចាញ់ហើយ សុំទោសដែលមើលមិនឃើញពីផលលំបាករបស់បង អូនស្រលាញ់បង អូនចង់នៅរស់នៅក្បែរបង តែបងក៏ចង់នៅក្បែរនាងដូចគ្នា បើគ្មានអូនបងនឹង...រស់នៅជាមួយនាង យ៉ាងមានក្ដីសុខ..អូនសុំទោសដែលមកធ្វើជាសម្រាមទើសផ្លូវ...បង ហ្អឹក....ពេលនេះអូនទៅហើយ សូមអោយ បង  បានរស់នៅជាមួយនាងមនុស្សដែលបងស្រលាញ់.យ៉ាងមានក្ដីសុខ អូនហឹក លាហើ-"
"ថេយ៍...ថេយ៍!និយាយទៀតមកថេហ្យុង!...ថេហ្យុង!!និយាយទៀតមក កុំស្ងាត់បែបនេះអី អូនសម្លាញ់ កុំបំភ័យបង!! ថេហ្យុងបងសុំអង្វរ និយាយទៀតមក..ថេយ៍.."ជុងហ្គុកចាប់អង្រួនកាយតូចខ្លាំងៗដាស់អោយភ្ញាក់ កាន់តែដាស់កាន់តែស្ងាត់ស្ងៀមគ្មានការឆ្លើយតបទើបនាយរឹតតែភ័យអង្រួនកាន់តែខ្លាំងទៅទាល់តែដៃដាក់ប៉ះថ្ទាល់នាយមិញនេះធ្លាក់ចុះមកព្រោះគ្មានអ្នកទប់
"ទេៗ..ថេហ្យុងកុំចឹងអី!ដឹងខ្លួនឡើងសុំអង្វរ ដឹងខ្លួនឡើងមក មនុស្សដែលបងស្រលាញ់គឺអូនណា ថេហ្យុង!ហ៊ឹកៗ សុំអង្វរអូនកុំចុះចាញ់អី បងស្រលាញ់អូន បងស្រលាញ់អូនខ្លាំងណាស់បានឮទេ ថេហ្យុង ប្រពន្ធសម្លាញ់របស់បង បងមានរឿងច្រើនណាស់ចង់និយាយជាមួយអូន សុំអង្វរ ថេហ្យុង អូនមិនអាចទៅដោយបែបនេះអី ឆាប់ដឹងខ្លួនឡើងថេហ្យុង....."ជុងហ្គុកគិតតែពីយំអោបអង្រួន រាយកាយស្ដួកស្ដឹងមិនកម្រើករបស់ថេហ្យុងអោយភ្ញាក់ដឹងខ្លួន យំផងស្រែកផងលែងខ្មាស់អ្នកណាហើយអោយតែប្រពន្ធនាយ មនុស្សដែលនាយស្រលាញ់ភ្ញាក់ដឹងខ្លួន ទោះចំណាយអស់មួយផែនដីក៏នាយព្រមដែរអោយតែគេត្រឡប់មករកនាយវិញ ទោះជាគេប្រែជាស្អប់នាយវិញក៏ដោយក៏នាយព្រមដែរ
"ចៅហ្វាយ ឆាប់ឡើងឡានមក"សុកជុន ពេលឃើញហេតុការណ៍មិនស្រួលមុននេះបានរត់បកមកក្រុមហ៊ុនយកឡានមកទទួលនាយ ចុះមកបើកទ្វារួចជាស្រេចស្រែកហៅនាយអោយប្រញាប់យកថេហ្យុងឡើងឡានទៅមន្ទីពេទ្យ។
"អូនសម្លាញ់ទ្រាំបន្តិចណា បងនឹងយកអូនទៅពេទ្យឥឡូវនេះ"ជុងហ្គុកប្រញាប់ជូតទឹកភ្នែកស្ទុះបីថេហ្យុងឡើងឡានចេញដំណើរទៅ
"អូនត្រូវតែមិនកើតអីឮទេ"



*អត់ឮ🤪
To be continues.....

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now