ភាគ៨:មិនបានងរព្រោះមិនបានចង់អោយលួងផង

4.9K 200 0
                                        

     ចន ជីស៊ូ ជាកូនប្រុសទី2នៃគ្រួសារចន ដែលមានមុខនាទីមើលការខុសត្រូវសាខានៅប៉ារីស ។ ការពិតទៅបើជុងហ្គុកមិនទាន់រៀបការគាត់គឺជាអ្នកឡើងកាន់តំណែងជាអគ្គនាយកជំនាន់ថ្មីបន្តពីប៉ារបស់នាយ តែដោយសារមើលឃើញពីសម្ធផលការងារក៏ដូចជាភាពលោភលន់របស់គាត់ទើបលោកតាចន នឹងប៉ាជុងហ្គុកសម្រេចបង្ខំជុងហ្គុករៀបការអោយលឿនបំផុត ទោះនាយខំប្រកែកយ៉ាងម៉េចក៏ដោយ ហើយលោកចន ជីស៊ូនេះហើយជាអ្នកដែលចាប់សង្សារជុងហ្គុកទៅលាក់ទុកនោះ ព្រោះបើនាយមិនបានរៀបការដំណែងមួយនោះនឹងបានទៅគាត់ តែមិននឹកស្មានថាថ្ងៃប្រជុំភាគហ៊ុនផ្ទេរដំណែងអគ្គនាយកថ្មី ជុងហ្គុកស្រាប់តែយកលិខិតអាពាហ៍ពិពាហ៍ បញ្ជាក់សិទ្ធិជាកូនច្បងដណ្ដើមដំណែងពីគាត់ទៅទាំងដែលវានៅខ្វះតែបន្តិចទៀតប៉ុណ្ណោះត្រាអគ្គនាយកនឹងធ្លាក់ដល់ដៃគាត់ទៅហើយ ពិតជាខឹងណាស់។
"តាមវាអោយជាប់ បានឱកាសល្អចាត់ការអោយយើង "
"បាទ"ពីមួយថ្ងៃទៅមួយថ្ងៃពាក្យថាខឹងប្រែជាកំហឹសយូរៗក៏ប្រែជាការគុំគួនរួមទាំងជុងហ្គុកមិននិយាយគោរពគាត់ទៀតនោះជាហេតុធ្វើអោយគាត់កាន់មានចិត្តគុំចង់កំចាត់នាយចោលរឹតតែខ្លាំងលែងខ្វល់សាច់ញាតិបងប្អូនអ្វីទៀតឡើយ
      ថ្ងៃនេះដោយសារនាយហ្វេសប្រហែសបន្តិចចុះខេត្តម្នាក់ឯងជាហេតុធ្វើអោយលោកចន ជីស៊ូមានឱកាសចាត់ការនាយបានយ៉ាងងាយបែបនេះ
"គោលដៅបង្ហាញខ្លួនហើយលោកប្រុស"
"តាមចាត់ការទៅ"
"បាទ"
ប័ុងៗ ផាំង
    ឡានរបស់ជុងហ្គុកត្រូវបានធ្លាក់ចូលជ្រោះភ្លាមៗពេលដែលនាយបើកគេចគ្រាប់ប្រសាចដោយចេតនានោះ
"ឡានពួកវាធ្លាក់ចូលជ្រោះហើយទាន"
"ល្អ លុយយើងបាញ់ចូលកុងឯងហើយ ចេញទៅក្រៅប្រទេសតាមយន្ដហោះយើងទៅ"
"បាទ"និយាយហើយបើកចេញពីទីនេះទៅ ឯជុងហ្គុកពេលដែលឡានធ្លាក់ចូលទឹកភ្លាមៗនាយក៏បំបែកកញ្ចក់នាំថេហ្យុងដែលសន្លប់បាត់នោះចេញមកក្រៅ
"ថេយ៍ៗ"ជុងហ្គុកខ្លួនទទឹកជោគអោនទៅផ្លុំខ្យល់ដង្ហើមថេហ្យុងតាមមាត់ដើម្បីសង្គ្រោះជីវិតគេ ទោះមាត់និយាយថាស្អប់ប៉ុណ្ណាក៏ចិត្តមិនអាចឈរអោបដៃមើលគេស្លាប់បានដែរ
"ខិខិ"ថេហ្យុងដឹងខ្លួនមកឈ្លួកទឹកត្រូវបាននាយបែរអោយគេងផ្អៀងដើម្បីអោយទឹកហូរចេញអោយអស់
"រស់ហើយ"ថេហ្យុងសើច មិញស្មានតែធ្លាក់ទឹកស្លាប់បាត់ហើយតើមនុស្សមិនចេះហែលទឹកផង
"យើងជាអ្នកជួយឯងមិនអរគុណយើងទេហេស"
"ហិហិ អរគុណ បងជាវិរ:បុរសរបស់ខ្ញុំ ជុបៗ"ថេហ្យុងបូញមាត់fly kissដាក់នាយ មើលចុះខ្លួនទទឹកជោគបបូរមាត់ស្លេកមើលតែមនុស្សអត់ឈាមហើយនៅមានចិត្តច្រឡឺមដាក់នាយទៀតពិតជាគួរអោយចង់ទះណាស់ 
"ផាច់! ច្រឡឺមខុសរបៀប"នាយភ្លេចខ្លួនក៏ទះក្បាលគេមួយទៅ ថេហ្យុង ក៏ញេចធ្មេញធ្វើមុខស្អុយដាក់នាយវិញ
"វៃគេ" យកដៃស្ទាប់ក្បាលកន្លែងនាយទះនោះ
"ហ៊ើយ ឃ្លានណាស់ស្ដាយអាហារអ៊ំដល់ហើយ"ថេហ្យុងពេបមាត់ត្អូញឃ្លាន ស្មើរនេះល្ងាចជិតយប់ទៅហើយមិនទាន់បានបាយមួយគ្រាប់ចូលពោះផង
"យប់នេះយើងដេកឯណាទៅបងជុង" អង្គុយសុខៗនឹកឃើញរឿងដេកម្ដងក្មេងនេះចំមែន
"ដេកក្នុងទឹកនោះទៅបើគ្មានកន្លែងដេក"
"ដេកក្នុងទឹកអោយក្រពើស៊ីហេ"
"អឺ..បើឯងថាគ្មានកន្លែងដេក"
"ចឹងយើងដេកឯណា"
"បាច់ដេកទេអង្គុយចឹងទៅ"
"បងជុង!"ថេហ្យុងបូញមាត់ស្រួចស្រែកអោយនាយមនុស្សគេខំសួរស្រួលបួល ជុងហ្គុកក៏មិនមាត់តបអី សូម្បីនាយក៏មិនដឹងត្រូវទៅណាដែលចឹងមានតែអង្គុយទៅនេះ បើចូលព្រៃខ្លាចសត្វសាហាវ។
ពួកគេក៏នាំគ្នារើសឈឺងាប់ៗក្បែរៗនោះមកបង្កាត់កម្ដៅខ្លួនខ្លះ
"នៅទីនេះក៏សប្បាយម្យ៉ាងដែរដូចមកពិចនិចចឹង"
"សប្បាយ មានតែមនុស្សឆ្គួតដូចឯងទេដែលគិតបានបែបនេះ"
"យី!ថាខ្ញុំឆ្គួតតិចមកស្រលាញ់មនុស្សឆ្គួតណា"
"ឡប់ដូចឯងបានស្រលាញ់បាន"និយាយហើយ ថេហ្យុងក៏ដៀងភ្នែកសម្លក់អស់ពីឆ្គួតមកឡប់ម្ដងនេះនាយមិនដែលឃើញគេជាមនុស្សជានឹងគេខ្លះទេឬ
"នឹកថាបើខ្ញុំបានមកជាជួយមនុស្សដែលខ្ញុំស្រលាញ់.."
"ស្អី?"
"បងគិតមើលថាវាRometicប៉ុណ្ណា មើលចុះក្នុងព្រៃមានតែយើងពីនាក់ស្ងាប់ស្ងាត់ហើយ..."
"បន្ទាប់មកខ្លាស៊ី"
"បងជុង"ថេហ្យុងងាកមកស្រែកអោយនាយម្ដងទៀតមនុស្សខំនិយាយកុំអោយស្ងាត់នឹងហើយមកកាត់គេរហូត
"អូ!ខ្ញុំសប្បាយចិត្តណាស់បានខ្លាស៊ីពីនាក់គូស្នេហ៍ខ្ញុំ"ជុងហ្គុកនិយាយឌឺបញ្ឈឺរថេហ្យុងអោយគេកាន់តែសម្លក់នាយថែមទៀត
"បងនិយាយខ្លាៗតិចខ្លាមកមែនទៅ"ថេហ្យុងធ្វើជាខ្លាចចូលទៅអោបដៃនាយជាប់ងាកមើលឆ្វេងស្ដាំ
"ខ្លាមកក៏មិនស៊ីឯងដែរ"
"មែនហើយអោយវាស៊ីបងទៅ"ថេហ្យុងនិយាយឌឺនាយវិញ
"ស្រលាញ់គ្នាណាស់ហ្ន៎"
"ហិហិ លលេង"ថេហ្យុងសើចស្ញេចតាមពិតគេនិយាយលេងមែន
"មើលចេញទៅ មកតោងដៃស្អី"
"ង៉ក់ងរមើលតែក្មេង"ថេហ្យុងមាត់ដកដៃចេញពេបមាត់រអ៊ូ
"មិនបានងរព្រោះមិនបានចង់អោយលួង"
"ចឹងហ៎"គេនៅប៉ប៉ាច់ដាក់នាយមិនបាត់មួយបាត់ ឆ្ងល់ដែរហេតុអីចរិកគេផ្លាស់ប្ដូរលឿនបែបនេះ កាលពីមុនមួយមាត់មិនហ៊ានក្អកដាក់នាយផងស្រាប់តែកើតរឿងមួយយប់សោះថេហ្យុងដូចជាមនុស្សថ្មីម្នាក់ទៀតចូលសន្ធិត  និយាយត្រង់ពេលនេះនាយមើលមិនស្គាល់ទេថាគេនេះជាអ្នកណានោះ
     អង្គុយកាន់តែយូរយប់កាន់តែជ្រៅទៅថេហ្យុងក៏បានគេងផ្អែកខ្នងផ្ទាំងថ្មក្បែរនោះ ប៉ុន្តែដោយសារគេគេងមិនស្កប់ទើបគេប្រែខ្នួនទៅរហូតប៉ះនាយហើយក៏រុលចូលមកអោបនាយតែម្ដងទើបគេងស្កប់ទៅវិញ ប៉ុន្តែពេលនោះនាយក៏បានភ្ញាក់ដែរម៉េចក៏មិនរុញគេចេញ? ជុងហ្គុកគ្រាន់តែបើកភ្នែកបន្តិចបិទទៅវិញហើយក៏គេងលក់ដល់ភ្លឺតែម្ដងទៅ។

To be continues ❤️💜
By JaeLy...❤️

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now