ភាគទី៣៣: តើមានរឿងអីទើបនាយមករកគេ?

1.1K 71 2
                                    

        ការធ្វើដំណើរចំណាយពេលជាង13ម៉ោង ទីបំផុតនាយកសង្ហាចនជុងហ្គុកបានធ្វើដំណើរមកដល់ទីក្រុងប៉ារីសបានដោយសុវត្ថិភាព។ យន្តហោះចុះចត នាយបន្តដំណើរទៅ check out រួចបន្តឡើងរថយន្តទៅកន្លែងស្នាក់នៅ មិនទាន់ខលទៅប្រពន្ធទេ ព្រោះដឹងថាពេលនេះជាពេលយប់ នាយចង់ទៅដល់កន្លែងស្នាក់ហើយចាំផ្ញើរសារទៅគេទាំងមិនដឹងនោះទេថា គេកំពុងរងចាំនាយ
ទីង!
គ្រាន់តែទូរសព្ទ័លោតសារភ្លាម ថេហ្យុងក៏ចុចចូលមើលភ្លាម គេងចាំយូរហើយ ជុងហ្គុកឃើញបែបនេះនាយក៏ខលទៅសួរ
"អូន អត់ទាន់គេងទេហេស?"
"នៅទេ អូនសសេររឿងបង្ហើយ"គេលើកសៀវភៅបង្ហាញ ការពិតជាលេសទេ
"បងមកដល់ហើយ ទីនោះម៉ោងប៉ុន្មានហើយ?"
"ម៉ោង1ជាង"
"ហៃយ៉ា..យប់ជ្រៅហើយចូលគេងទៅ"
"អូនមិនអីទេ..ចុះបងហ៎?ទីនោះព្រឹកហើយមែន"
"អឹម..បងមកដល់មិញ ផ្ញើសារទៅអូនស្មានថាគេងហើយ"
"អរ..ហើយចុះ...?ចឹងអូនគេងហើយ បងសម្រាកទៅកុំទាន់អាលធ្វើការ"ថេហ្យុងដំបូងចង់សួរថានៅប៉ុន្មាននាក់ ប៉ុន្តែគិតឡើងវិញគេក៏ខ្ជិលសួរ ខ្លាចនាយខឹង ក៏បន្លប់ទៅអ្វីផ្សេង
"អញ្ចឹងអូនសម្រាកទៅកុំទាន់អាលបិទ..បងទៅងូតទឹកសិន"ថេហ្យុងបានត្រឹមធ្វើមុខឆ្ងល់តែគេក៏ព្រមធ្វើតាម នៅអង្គុយចាំនាយទាល់តែមកវិញ
"អា៎..ក្រែងថាចូលគេងហ្អី?"នាយចេញមកវិញស្លៀកកន្សែងសួរទាំងឆ្ងល់
"ចុះបងថាមិនអោយបិទ?"
"បងថាមិនអោយបិទមានថាអោយអូនអង្គុយចាំណា..ពុទ្ធោ..ប្រពន្ធបងអើយ បងបែកអូន13ម៉ោងហើយសុំគេងមើលមុខផងមិនបានទេអី"ទាល់តែនាយនិយាយបែបនេះទើបគេដឹងថេហ្យុងបានត្រឹមពេបមាត់សើចហឹសៗ ហើយដើរឡើងទៅគ្រែគេង
"ស្អែកអូនទៅថតរឿងដែរ"
"បងមានការងារមួយម៉ោងទៀត"
"សម្រាកសិនទៅ"
"Good night"ជុងហ្គុក ថេហ្យុងញញឹមដាក់ទូរសព្ទ័ពីមុខអោយនាយមើលគេបិទភ្នែកគេង
"យល់សប្តិឃើញបងផង"
"អូនមិនលង់នឹងបងដល់ថ្នាក់ហ្នឹងទេ"
"ឧទាហរណ៍ថាអូនបើកភ្នែកវិញបងស្រាប់តែនៅកូរ៉េ"
"អេ.."
"និយាយលេងទេ គេងចុះ...បងស្រលាញ់អូន"ពាក្យចុងក្រោយបានត្រឹមនិយាយក្នុងចិត្ត ថេហ្យុងក៏បិទភ្នែកគេងលក់ ចំណែកនាយរាងហត់ដែរសម្រាកបន្តិចមុនក្រោយចេញទៅធ្វើការ

.      នៅតាមផ្លូវទីក្រុងប៉ារីសមនុស្សច្រើនរញ៉េរញ៉ៃ ជុងហ្គុកត្បិតតែមានសាខានៅទីនេះតែនាយមិនដែលមកទេ ពេលមានការសំខាន់ប៉ានាយមកព្រោះគាត់ជានាយកក្រុមហ៊ុន។ ពេលមកដល់លើកដំបូងក៏ភ្លឺភ្នែក ទីនេះត្បិតតែជាសាខាតែធំមិនចាញ់ក្រុមហ៊ុននាយដែរ នាយកំពុងឆ្ងល់ថាហេតុអីពូនាយលោភលន់ចង់បានក្រុមហ៊ុន បើទីនេះរកចំណុចបានមិនចាញ់ក្រុមហ៊ុនធំដែរហ្នឹង
.     ពេលចូលទៅដល់ទីស្នាក់កាលកណ្ដាលត្រូវបានគេគោរពស្វាគមន៍ ដំបូងនាយចូលទៅត្រូវរៀបចំប្រព័ន្ធការងារសិន ឆែកមើលសព្វគ្រប់ទើបដឹងថាទីនេះមានបញ្ហាជាច្រើនដែលរញ៉េរញ៉ៃ ដូច្នេះនាយត្រូវនៅទីនេះដល់ទៅ8ថ្ងៃ ទើបត្រឡប់ទៅកូរ៉េវិញបានដោយសារត្រូវនៅមើលការងារប្រធានសាខាថ្មីផង
.      នៅតាមផ្លូវទៅភោជនីយដ្ឋានទំនើប នៅពេលថ្ងៃមានលក់របស់មានតម្លៃ និង គ្រឿងអនុស្សាវរីយ៍ជាច្រើន ជុងហ្គុកបន្ទាប់ពីញ៉ាំបាយថ្ងៃជាមួយដៃគូសហការណ៍រួចក៏ឈាងចូលដើរមើលទីនេះលេងក្រែងមានអ្វីទិញផ្ញើរអ្នកស្រុកកូរ៉េខ្លះ គិតចុះឡើង នាយបែរជាមិនដឹងថាថេហ្យុងចូលចិត្តអ្វី មែនហើយកន្លងមកចំណង់ចំណូលចិត្តគេផ្លាស់ប្ដូរហើយ នាយក៏មិនដែលសួរនាំចាប់អារម្មណ៍ដែរ មិនដឹងទិញអីនាយក៏ដើរចេញមកវិញ ល្ងាចនេះទៅពិធីដាក់ដេញថ្លៃវត្ថុបុរាញមួយដែលនាយទទួលបានសំបុត្រអញ្ជើញពីម្ចាស់ហាងមុននេះ ប្រហែលជាមានអ្វីអាចផ្ញើរថេហ្យុងខ្លះ នាយគិតបែបនេះទើបទៅចូលរួមនឹងគេ។
.    ថេហ្យុង មួយរយ:នេះគេរវល់ណាស់នៅកន្លែងថត គេមិនមែនជាអ្នកដឹកនាំរឿងទេតែគេជាជំនួយការដឹកនាំ របៀបដែលគេធ្វើការគឺប្រាប់តួអង្គពីអារម្មណ៍និងសកម្មភាពដែលគេចង់បានទៅអោយអ្ន្ដកដឹកនាំស្ដាប់ហើយប្រាប់បន្តទៅតារាសម្ដែងដូច្នេះគេនៅក្រោយកាមេរ៉ារហូត ក៏មានចូលជួយជាតួback ground ផងដែរ នៅពេលកន្លែងថតសម្ដែងខ្វះតួអង្គសម្ដែងជាដើម:
*តេយ៉ុង កុំ!!!!...ប៉័ង!ប្រាវ!
"Ok cut!!" សម្លេង director ស្រែកកាត់សកម្មភាពសម្ដែង ធ្វើអោយមនុស្សគ្រប់គ្នានៅកន្លែងថតមិញនេះភ្ញាក់ស្មារតីមកវិញ មុននេះសឹងតែចូលតួយំតាមតួអង្គគ្រប់គ្នាទៅហើយ
"តទៅត្រូវ តួប្រុសរត់ចូលមកវិញលើកត្រកងបីតួស្រីដែលធ្លាក់ចុះពីកាំជណ្ដើរមុននេះឡើង បន្ទាប់មកនិយាយតាមប៉ារ៉ូល បងសុំទោសបងស្រលាញ់អូនអីបែបហ្នឹង ចំណែកស្រី គ្រាន់តែតែគេងយំបង្ហាញអារម្មណ៍ឈឺចាប់ សោកស្តាយ ព្រោះតែគ្មានឱកាសសង្ឃឹមថានឹងអាចរស់នៅជាមួយគ្នាបន្តទៀតបាន ទន្ទឹមនឹងនេះយើងក៏សប្បាយចិត្តដែលតួប្រុសប្រាប់ថាស្រលាញ់ ជាពាក្យដែលយើងទន្ទឹងរងចាំស្ដាប់ជាយូរ តែក៏ខកចិត្តព្រោះតែយើងគិតថាជាពេលចុងដែលបានឃើញមុខគ្នា យើងត្រូវបង្ហាញអារម្មណ៍គឺគ្រប់យ៉ាង យល់ទេ?"
"ចាស!យល់!"
"តួប្រុសមានចម្ងល់ទេ?..គ្រប់គ្នានៅកន្លែងថត រួចហើយឬនៅ?កាមេរ៉ា ភ្លើង sounds check ត្រៀមហើយ ? ថេហ្យុង ?ត្រៀមហើយនៅ?"
"ត្រៀមហើយបាទ!"ថេហ្យុង ស្រែកបន្ទរ គេនៅឈរកាន់គ្រែពេទ្យ ត្រៀមចូលថតព្រោះគេត្រូវដើរតួរជាគ្រូពេទ្យរត់ចូលលើកតួរស្រីដាក់ចូលឡានសង្រ្គោះ ព្រោះនៅកន្លែងថតខ្វះតួអង្គសម្ដែង
"គ្រប់គ្នា សម្រាប់30នាទី បន្ទាប់មកចូលប្លង់មួយទៀត ថេហ្យុង ឆាប់ទៅប្ដូរសម្លៀកបំពាក់ហើយសម្រាកចុះ"
"បាទ"ថេហ្យុងញញឹម ក្រោយប្ដូរសម្លៀកបំពាក់ រួចគេក៏ចុចបើកទូរសព្ទ័ស្រាប់តែលោតសារ( miss call alert )ជុងហ្គុកខលមកច្រើនដង ស្មានតែមានរឿងអ្វីសំខាន់គេក៏ប្រញាប់ចុចខលទៅនាយភ្លាម
"ហេឡូ!"
"ថេហ៍...អូននៅឯណា?កំពុងធ្វើអី?"
"អូននៅកន្លែងថត បងឃើញទេ?"
"មិញនេះបងខលទៅមិនលើកសោះ"
"អូនរវល់ថតទើបបិទទូរសព្ទ័ សុំទោស..."
"កុំអី បើអូននៅកន្លែងថត បងស្មានតែអូនមានរឿងអី គឺបងនៅឆ្ងាយ.."
"អា៎..អូនមិនអីទេ ចុះបងមានអីមែនទេ?"
"បងគ្មានទេ គ្រាន់តែ..."
"គ្រាន់តែ...?"
"នឹកអូន"
"ហាសហា បងកុំនិយាយចឹងអី"
"ហេតុអី? បងនិយាយមែនណា បងនឹកអូនស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ ថេហ៍..ស្អែកនេះបងបានទៅវិញហើយ"
"អឹម.."
"បងនឹកអូនពេក"
"បានហើយ"
"បងមានរបស់ផ្ញើរអូនដែរ"
"ពិតមែន?ជាអ្វីទៅ"
"ពេលទៅដល់អូននឹងដឹង"
"អួយ!អូនរំភើយស្លាប់ហើយ តែអូននៅកន្លែងថត ទាល់តែ2,3ថ្ងៃទៀត"
"អូននៅឯណាប្រាប់បងមកចាំបងទៅរក"
"មិនបាច់ទេ អូន...
* Director ចន មានគេសុំជួប
"បាទ!ជុង ប៉ុណ្ណឹងសិនហើយណា ចាំអូនខលទៅបងវិញលើកក្រោយ"
"តែថេយ៍..ក៏បានបង..អឺ.."ទឺតៗ...ទូរស័ព្ទបានផ្ដាច់ព្រោះតែវាអស់ថ្ម ថេហ្យុងមាន power bank ដែរតែគេបញ្ចូលធ្វើអីបើវាបានផ្ដាច់ទៅហើយ
"ខាងនេះលោកចន "
"បាទ"ថេហ្យុងដើរតាមអ្នកមកហៅគេទៅ ដល់កន្លែងណាត់ជួបទើបគេចូលទៅ ជាមនុស្សប្រុសម្នាក់ដែលគេស្គាល់ច្បាស់ថាជាអ្នកណា
"ឈុលជុង?"
"ខានជួបគ្នាយូរហើយថេហ្យុង!"ពួកគេធ្លាប់ជាមិត្តនឹងគ្នា តាំងពីជំនាន់ថេហ្យុងមិនទាន់ទៅរៀននៅបរទេស បច្ចុប្បន្ននាយជាស្វាមីរបស់អតីតមិត្តស្រីរបស់ជុងហ្គុក តែតើនាយមានរឿងអីទើបមករកគេដល់ទីនេះ?មួយរយៈនេះគេបានដឹងព័ត៍មានមិនល្អទេអំពីនាយ ពិសេសអោយតែមានរឿងអីពាក់ពន្ធ័នឹងមិត្តស្រីរបស់ជុងហ្គុក គេចេះតែភ័យយ៉ាងម៉េចមិនដឹងទេ?

To be continues....

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now