ដូចដែលដឹងស្រាប់ហើយជុងហ្គុករៀបការជាមួយថេហ្យុងដោយសារគ្រួសារបង្ខំប៉ុណ្ណោះ នាយគ្មានចិត្តស្រលាញ់ហើយក៏គ្មានចិត្តចង់រៀបការអ្វីទាំងអស់ដូច្នេះហើយបានជានាយដាក់លក្ខខណ្ឌរៀបការតែបីខែក៏លែងលះ ប៉ុន្តែមិននឹកស្មានថាក្នុងរយ:ពេលកំណត់មិនទាន់មកដល់ផង សង្សារចាស់របស់នាយ មនុស្សដែលនាយស្រលាញ់ចង់រៀបការជាមួយបែរជាទៅចូលរោងការជាមួយអ្នកផ្សេង ជាហេតុធ្វើអោយនាយកាន់តែខឹងស្អប់ថេហ្យុងលើសដើម។
ព្រឹកបន្ទាប់
ដោយសារកាលពីយប់មិញនាយផឹកស្រាច្រើនពេកទើបព្រឹកនេះនាយក្រោកឡើងមកមានអារម្មណ៍ថាឈឺក្បាលបន្តិចបន្តួច ប៉ុន្តែភ្លាមៗចិញ្ចើមក្រាស់ស្រាប់តែចង់ចូលគ្នា តាមដោយទឹកមុខមិនពេញចិត្តជាខ្លាំងនៅពេលដែរឃើញភរិយាសម្អប់បើកទ្វាចូលមកបន្ទប់នេះដោយគ្មានការអនុញ្ញាតហើយនៅញញឹមស្រស់ដាក់នាយទៀតទាំងដែលកាលពីយប់មិញគេយំស្ទើរស្អកករ
"ឯងហ៊ានណាស់"ជុងហ្គុកបញ្ចេញក្រសែភ្នែកកំណាចមើលទៅគេប៉ុន្តែថេយ៍ហាក់ដូចជាមិនព្រឺឆ្អឹងខ្នងសោះ គេថែមទាំងញញឹមហុចទឹកខ្ញីបន្សាបស្រាអោយនាយទៀត
"នេះ បងផឹកទៅដើម្បីសន្សាបស្រា"
"ប្រាវ! អ្នកណាអនុញ្ញាតអោយឯងចូលបន្ទប់យើង"ជុងហ្គុកស្រវាកែវទឹកតែគប់ទៅគៀនជើងថេហ្យុង បំណងគឺបន្លាចគេដូចរាល់ដងចឹង ប៉ុន្តែលើកនេះ..
"គ្មានទេ"ថេហ្យុងមិនបានមានប្រតិកម្មអ្វីទាំងគេនិយាយធម្មតាអោនរើសបំបែងកែវដាក់ទៅម្ខាង
"ចេញពីបន្ទប់យើងភ្លាមទៅ"
"មិនទៅ ខ្ញុំត្រូវធ្វើតួនាទីរបស់ខ្ញុំអោយរួចសិន"
"តួនាទីស្អីឯង ឆាប់ចេញពីបន្ទប់យើងឥឡូវនេះកុំថាយើងមិនបានប្រមានឯងអោយសោះ"
"យ៉ាងម៉េចបងចង់ចង់វៃខ្ញុំទៀតហេស?"
"ឯងស្មានតែយើងមិនហ៊ាន?"
"ចឹងសាកទៅ ខ្ញុំធានាព័ត៌មាននឹងលោតនៅទំព័រមុខមិនខាន"
"ឯងកំពុងគម្រាមយើង?"
"ខ្ញុំមិនបានគម្រាម តែបើបងហ៊ានសាកប៉ះខ្ញុំមួយដៃទៅ"ថេហ្យុងមិនបានញញឺតនឹងសម្លេងស្រែកសម្លុតរបស់ជុងហ្គុកសោះគេក្រោកឈរអោបដៃខាំមាត់ជាប់សម្លឹងទៅនាយវិញហាក់ដូចជាសត្រូវ ចំណែកជុងហ្គុកវិញពេលនេះនាយកំពុងស្រឡាំងកាំង វាជាលើកទីមួយហើយដែលថេហ្យុងហ៊ានដំឡើងសម្លេងដាក់នាយបែបនេះចាប់តាំងពីពួកគេស្គាល់គ្នាមក ក្នុងចិត្តពិតជាឆ្ងល់ណាស់តើក្មេងម្នាក់នេះបានភាពក្លាហានពីណាមក
"ឯងចង់បានអី"ពួកគេនៅតែសម្លឹងគ្នា
"ហួយ..ខ្ញុំប្រាប់បងប៉ុន្មានដងទៀត ខ្ញុំមកធ្វើតួនាទីប្រពន្ធ" ថេហ្យុងដកដង្ហើមធំធ្វើមុខធុញ និយាយដដែលៗបើប្រាប់ម្ដងហើយមិនយកត្រចៀកស្ដាប់ទេឬ
"ចេញទៅវិញយើងមិនត្រូវការ"ជុងហ្គុកបែរមុខដើរចេញព្រោះតែខ្ជិលនាំរឿងឈ្លោះទាំងព្រឹក
"បងមិនត្រូវការតែខ្ញុំត្រូវការ យ៉ាងម៉េច?បងឯងអន់ធ្វើតួនាទីប្ដីមិនបានចង់អោយខ្ញុំអន់តាមបងឯងដែរ-"
"គីមថេហ្យុង!"ជុងហ្គុកបែរមកវិញជាមួយទឹកមុខខឹងក្រោធ គឺខឹងដោយសារពាក្យមួយអន់មួយម៉ាត់របស់ថេហ្យុងនឹងហើយ
"សុំទោស ហិហិ...ហួយ..បងនៅខំធ្វើមុខខឹងដល់ណា មិនប្រញាប់ទៅងូតទឹកទេហេស ហួសម៉ោងធ្វើការឥឡូវហើយណា" ថេហ្យុងពេលដឹងថាខ្លួនឯងនិយាយខុសក៏ប្រញ៉ាប់កែពាក្យវិញទាំងញញឹមស្ញេច
"ហឹស!"មិននិយាយអីទៀតនាយគ្រាន់តែក្រឡេកមើលនាឡិកានៅលើជញ្ជាំងរួចបែរខ្លួនចូលបន្ទប់ទឹកទៅ ចំណែកថេហ្យុងបានត្រឹមខ្ទប់ទ្រូងភ័យប៉ុណ្ណឹង
"ប៊ីសទៅហើយអាថេយ៍ហ៊ើយ"កុំថាគេមិនភ័យមិញនេះប្រលឹងហោះស៊ីប្រលិតអស់ហើយ លើកទីមួយគេស្ទើរតែបន់ព្រះសំពះទេវតា អរគុណដែលជុងហ្គុកមិនច្រឡោតដាក់គេខ្លាំង
ក្រាក
15នាទីក្រោយជុងហ្គុកបើកទ្វាចេញពីបន្ទប់ទឹកគិតថាថេហ្យុងនិងទៅវិញហើយតែមានឯណាគេនៅទីនេះដដែលហើយថែមទាំងចូលទៅរើរកកាយទូរខោអាវនាយទៀត
"នេះ..ខ្ញុំឮថាថ្ងៃនេះបងមានប្រជុំចឹងបងគួរតែពាក់ឈុតពណ៍ខៀវនេះវាស្អាតហើយថ្លៃថ្នូរទៀត"
"ចេញពីបន្ទប់យើងទៅ"
"តែធ្វើតួនាទីខ្ញុំរួចខ្ញុំចេញហើយមិនបាច់បងដេញច្រើនដងទេ" ជុងហ្គុកក៏មិនមាត់តបទៀតនាយបែរខ្នងដើរចូលទៅបន្ទប់ខោអាវ ដោយសារសារអារម្មណ៍មិនល្អទើបមិនចង់និយាយច្រើន
"បងទៅណា?"
"រឿងរបស់យើង"ថេហ្យុងដឹងថានាយមិនចង់ពាក់អាវដែលគេយកមកអោយទេ គេក៏មិនហ៊ានបង្ខំនាយដែរ ម្យ៉ាងខ្លាចនាយទប់មិនបានច្រឡោតមកទៀតទើបបែរខ្នងចាកចេញទៅ
ក្រាក
ជុងហ្គុករៀបចំខ្លួនហើយដើរចេញពីបន្ទប់សម្លៀកបំពាក់មកវិញ មិនឃើញថេហ្យុងនៅទីនេះក៏រាងសប្បាយចិត្តបន្តិចមកវិញដែរប៉ុន្តែ...
"ខ្ញុំស្រមៃថា បងពាក់ឈុតមួយនេះស្អាតប៉ុណ្ណា តែមិនអីទេ ខ្ញុំជឿថាបងប្រាកដជារើសរបស់ដែលបងចូលចិត្តបំផុត សុំទោសផងដែលចាកចេញទៅមិនបានលា...បងប្រុស"នេះជាក្រដាស់noteដែលថេហ្យុងបិតភ្ជាប់លើអាវមុននឹងចាកចេញពីទីនេះ
"ក្មេងនេះ!"ជុងហ្គុកអានហើយចង់សើចបន្តិចអីបន្តិច កន្លងទៅច្រើនឆ្នាំហើយថេហ្យុងនៅតែប្រើស្តាយមួយនេះ ចំណែកឯអ្នកនៅពួនចាំលួចមើលចន្លោះទ្វានោះបានឃើញបែបនេះហើយមានតែញញឹមពេញចិត្តប៉ុណ្ណោះ
"Yes! អរគុណឯងហើយណាជីមីន"ថេហ្យុងសប្បាយចិត្តពេលឃើញសមិទ្ធផលល្អក៏ប្រញាប់ផ្ញើរសាទៅមិត្តភ្លាមចំណែកអ្នកខាងនោះក៏ផ្ញើរសាតបមកវិញដូចគ្នា
"ឃើញអត់យើងថាហើយ"ជីមីនតបថេហ្យុងបានត្រឹមញញឹមគិតរកវិធីទាក់ចិត្តបុត្រាមហាសេដ្ឋីបន្តទៀត យ៉ាងណារយៈពេលបីខែមិនទាន់ផុតផងគេនៅតែមានឱកាសអីចឹង
« ធម៌ត្រជាក់មិនចង់ ចង់បានធម៍ក្ដៅហេសចនជុងហ្គុកបងចាំមើលខ្ញុំលេងបងយ៉ាងម៉េច» ហៃយ៉ា..ពេលនេះខួរក្បាលអ្នកនិពន្ធលំដាប់Oskaកំពុងសន្ធិតចូលរូបគេហើយតើនេះ ថេហ្យុងញញឹមគិតក្នុងចិត្តកាច់ដៃកាច់ជើងរបៀបមុនចូលប្រគួតគេត្រូវពត់ឆ្អឹងពុតឆ្អែងមុនអីចឹងហាស
ក្រាក
"អុស! ព្រុស!អូយ" កំពុងឈរគិតសប្បាយចិត្តសុខៗជុងហ្គុកស្រាប់តែបើកទ្វាចេញមកធ្វើអោយគេភ្ញាក់ដួលទៅលើឥដ្ឋភ្លាមៗ ចំណែកនាយក្រាស់ក៏មិនមាត់អីនាយគ្រាន់ធ្វើមុខមាំដាក់គេបន្តិចទើបដើរហួសទៅ
"ជួយទប់ផងក៏មិនបានមនុស្សចិត្តអាក្រក់នេះ"ថេហ្យុងធ្វើមុខស្អុយពេបមាត់រអ៊ូយកដៃស្ទាបចង្កេះកន្លែងបុកត្រូវមិញនេះ ពិតជាឈឺពិតមែនណាមិនមែននិយាយលេងទេ
"មិនមែនកំហុសយើង"
"ដឹងហើយថាយើងនឹងល្អគ្រប់ដប់🙄"ថេហ្យុងពេបមាត់លួចជេរពីក្រោយ
To be continues ❤️💜
By JaeLy ❤️
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
Любовные романыJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung
