ភាគទី៣៥:ទ្រាំ!!!!!!

2.8K 113 2
                                        

        តាំងពីសម្រេចចិត្ត ចូលខ្លួនជាកូនប្រសារផ្ទះត្រកូលចននេះមក ថេហ្យុង បានត្រៀមចិត្តរួចទៅហើយ គេដឹងថាជុងហ្គុកមិនស្រលាញ់គេទេ នាយថែមទាំងស្អប់គេខ្លាំងថែមទៀត រឿងអីនាយទៅលួងលោមថ្នាក់ថ្នមគេដូចប្ដីប្រពន្ធដទៃនោះ? វាមិនអាចទៅរួចទេ ទម្រាំតែគេអាចអោយនាយកុំស្អប់គេហើយស្រលាញ់គេបានប៉ុណ្ណេះគេត្រូវស៊ូទ្រាំ អត់ធ្មត់ណាស់ ឆ្លងកាត់គ្រោះថ្នាក់អ្វីខ្លះ?បើសូម្បីតែតំណាក់កាលស្លាប់រស់ក៏គេធ្លាប់ឆ្លងកាត់រួចហើយនោះ វាគ្មានអ្វីគួរអោយខ្លាចជាងនេះទៀតទេ!
       ម្យ៉ាងទៀតថ្ងៃនោះគង់តែមកដល់ទេ វានៅមិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះគេមិនចង់បោះបង់ទេ គេមិនចង់ស្ដាយក្រោយពេលដែលគេចាកចេញទេ ហោចណាស់ក៏គេអោយនាយនឹកដល់គេខ្លះៗ បើនាយមិនស្រលាញ់គេទេ តែប៉ុន្មានថ្ងៃនេះគេសម្គាល់ដឹងច្បាស់តាមរយ:ទង្វើររបស់នាយខ្លះៗអាចអោយគេដឹងថា នាយបានស្រលាញ់គេហើយគ្រាន់តែនាយមិននិយាយចេញមកប៉ុណ្ណឹង តែយ៉ាងណាគេនៅតែចង់អោយនាយនិយាយចេញមក គេចង់ស្ដាប់ឮផ្ទាល់ត្រចៀក ថានាយស្រលាញ់គេឬអត់ គេចង់ដឹងណាស់ ទើបចង់ស្នាក់នៅបន្ត គេនឹងទ្រាំអោយដល់ថ្ងៃនោះ បើនាយមិនស្រលាញ់គេទេហោចណាស់ ក៏គេអស់ចិត្តអាចចាកចេញដោយស្ងប់ចិត្តបានដែរ។
      
       ម៉ោង4រសៀលជុងហ្គុកបានត្រឡប់មកផ្ទះ នាយមកលឿនណាស់ ថេហ្យុងដែលសម្ងំនៅផ្ទះពេញកន្លះថ្ងៃគ្រាន់តែឃើញនាយភ្លាមក៏រត់ចុះមកអោបនាយភ្លាម គេមិនបានយល់សប្ដិអាក្រក់ តែរាល់ថ្ងៃជាសុបិន្តអាក្រក់ហើយមែនទេ?
"ជុង!"
"ហឹម...?ថេហ្យុងអូន!"
"អូនយល់សប្តិអាក្រក់"
"ពុទ្ធោ....សឺត!ក្រអូបណាស់"នាយថើបសក់គេបន្តិចក៏លាន់មាត់ឡើង ធ្វើអោយថេហ្យុងញញឹមឡើងបន្តិច ឃើញទេ អោយតែគេមានចិត្តទ្រាំគេប្រាកដជាទទួលបានការថ្នាក់ថ្នមពីនាយ
"អ៊ុំ ល្ងាចនេះមិនបាច់ធ្វើអាហារទេ ខ្ញុំមិនញ៉ាំបាយផ្ទះទេ"
"ម៉េចចឹង?បងទៅណា?"
"បងមានណាត់"
"ហឹកៗជុង!"ថេហ្យុងស្រាប់តែយំឡើង ដោយគ្មានមូលហេតុធ្វើអោយជុងហ្គុកអស់សំណើចបន្តិច
"ហៃយ៉ា...បងមានថាមិនយកអូនទៅឯណា?"
"ហឹម?បងទៅណា?"ថេហ្យុងសួរបន្ត ទាំងយំអណ្តឺតអណ្តកហើយមាននាយជួយជូនសម្អាតអោយ
"បងមានណាត់ទៅផ្ទះលោកយាយ បងត្រូវយកឯកសារអោយគាត់ បងចង់យកអូនទៅដែរ ប្រហែលលោកយាយនឹកអូនខ្លាំងហើយបានជាតឿនអោយបងឆាប់ទៅបែបនេះ"
"អញ្ចឹងទេហ៎..អូនស្មានតែ....?"
"អូនគិតថាអីវិញ?"
"គ្មានគិតអីទេ អូនទៅប្ដូរខោអាវសិន បងចាំបន្តិច"
"ហេ!មិនមែនឥឡូវទេ! "ជុងហ្គុកបានត្រឹមសើច ពេលឃើញថេហ្យុងរត់វឹងឡើងទៅលើមិនចាំស្ដាប់នាយអោយអស់សេចក្ដីសិនបែបនេះ រួចហើយនាយក៏ឡើងទៅលើតាមដែរ

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now