ព្រឹកព្រលឹមថ្ងៃថ្មី!
ព្រះអាទិត្យរះជះពន្លឺចាំងចូលតាមចន្លោះបង្អួច ខណ:ពេលដែលថេហ្យុងរើរបម្រះខ្លួនបន្តិចព្រោះតែមានអារម្មណ៍មានអ្នកអោបរឹត? ម្នាក់នោះមិនមែនអ្នកឯណាឆ្ងាយទេគឺនាយសង្ហាចនជុងហ្គុកនេះឯង។
កែវភ្នែកថ្លាយង់សម្លឹងមើលមុខនាយស្រស់សង្ហា ហេតុអីក៏មានអារម្មណ៍ថានាយអង់អាចទាក់ទាញទាំងពេលកំពុងគេងលក់បែបនេះ?ចង់អោយគេលង់និងនាយដល់ស្លាប់មែនទេ?ពិតជាគួរអោយស្អប់ណាស់! គិតហើយអស់សំណើចបន្តិច ថេហ្យុងសសុលខ្លួនចូលទៅអោបក្រេកយកភាពយកក្ដៅពីនាយត្បិតអីកាលពីយប់គេគេងទាំងគ្មានសម្លៀកបំពាក់?
"តើនៅអោបយូរទៀតទេ?"កែវភ្នែងដែលបិទកំពុងចាប់កម្រើកឡើងនាយភ្ញាក់ដឹងខ្លួនតាំងពីថេហ្យុងរើរបម្រះខ្លួនដំបូងម្លេះ។
"អា៎..បងភ្ញាក់ហើយ?"ថេហ្យុងសួរនាយទាំងអៀនតិចៗ ព្រោះអីនឹកឃើញដល់ពាក្យដែលគេនិយាយគ្នាជាមួយនាយកាលពីយប់មិញ គេនៅវិលវល់គិតមិនចេញតែគេដឹងថានាយបានស្រលាញ់គេហើយ នាយអោយសិទ្ធិគ្រប់យ៉ាងមកគេថែមទាំងនិយាយពាក្យប្ដីប្រពន្ធពេញៗមាត់ថែមទៀត តើគេគួររំភើបដល់ស្អែកទៀតទេ?
"បើបងមិនភ្ញាក់ អោយអូនអោបបងដល់យប់វិញទេ?"
"អូនច្បាស់ជា...មិនមែនបែបនោះហើយ យ៉ាងម៉េចបើអូនចង់គេងអោបមនុស្សដែលអូនស្រលាញ់ខុសដែរ?ចុះបងដែលគេងអោបអូនពេញមួយយប់នោះ វាយ៉ាងម៉េចវិញ?"
"បងច្បាស់ជា..មិនដូចគ្នាហើយ ដែលបងអោបអូនព្រោះតែ..."
"ព្រោះតែ...?"
"ព្រោះតែអូនគ្មានសម្លៀកបំពាក់នោះអី?"
"កុហក!"
"ឯណា បើអូនបែបនោះមែនមើលចុះ!"
"អ៎ា...ម៉េចក៏បងមិនស្លៀកពាក់អោយអូនផង?"
"មកពីអូនគេងចោលបងធ្វើអី?"
"មកពីអូនអស់កំលាំងពេក"
"អញ្ចឹងបងក៏អស់កម្លាំងដូចគ្នា"
"តែបងអាចងើបទៅស្លៀកពាក់ខ្លួនឯងបាន"
"បងទើបតែងើបទៅមុនអូនភ្ញាក់នេះឯង"
"អញ្ចឹងម៉េចក៏មិនដាស់អូនផង?"
"ព្រោះតែបងដឹងថាអូនអស់កំលាំងពេក"
"បានហើយ!"
"យ៉ាងម៉េច?"
"អៀន!"
"អូនអ្នកផ្ដើមមុនសោះ!"
"ឈប់និយាយជាមួយបងហើយ"
"អញ្ចឹងក្រោក!ថ្ងៃរះចាំងគូទហើយ"
"អោយវាចាំងទៅគូទអូនតើ"
"តែវាជាកម្មសិទ្ធិបង"
"បងនិយាយអី?"
"ឆាប់ក្រោកឡើង ប្រយ័ត្នបងវាយគូតអូន"
"ក្រោកក៏បាន..តែអូនក្រោកមិនកើតទេ"
"ហេតុអី?ឬ..ឈឺ?"
"អេ..គ្មានទេគឺអូនគ្មានសម្លៀកពាក់"
"ព្រោះអៀន? ព្រះអើយ..បងឃើញអស់ហើយហ្នឹងអៀនអី!"
"ជុងហ្គុក" ថេហ្យុង មុខក្រហម ក្រោកឡើងស្រវាភួយក្ដោបរត់ចេញទៅ
"ក្មេងនេះ!កាន់តែឈ្លើយពីមួយថ្ងៃទៅមួយថ្ងៃ" ជុងហ្គុកបានត្រឹមអស់សំណើច ក្រោយថេហ្យុងចេញពីបន្ទប់ទឹក នាយក៏ចូលទៅម្ដង ។
ថេហ្យុងក្រោយសម្លៀកពាក់រួចគេក៏ចុះមកក្រោម ដើរទៅផ្ទះរកអីញ៉ាំ
"អ៊ុំ!ព្រឹកនេះមានអីញ៉ាំខ្លះ?"
"គឺ...បបរបង្គារអ្នកប្រុស!"គាត់ចង្អុលទៅតុបាយ ដែលគាត់រៀបចាំរង់ចាំគេរួចជាស្រេច
"ឯណា ខ្ញុំសុំមើលបន្តិច"ថេហ្យុងញញឹម គ្រាន់តែឮថាបបរបង្គារគេហៀរទឹកមាត់តែម្ដងព្រោះជារបស់ដែលគេចូលចិត្ត
"ហឹម...អឹប! អ៊ុំ បបរដាក់អីហ្នឹងក្លិនអាក្រក់ម្លេះ?"ថេហ្យុងបើកគម្រប់ឆ្នាំងហើយបិទវិញគ្រាន់តែក្លិនក៏ធ្វើអោយគេចង់ក្អួតដែរ
"មានឯណាអ្នកប្រុស ខ្ញុំធ្វើដូចតែរាល់ដងតើ?"គាត់បើកវាហើយហិតម្ដងទៀត បបរឈ្ងុយតើម៉េចក៏អ្នកប្រុសគាត់ថាបបរក្លិនអាក្រក់?
"អ៊ុំខ្ញុំថាខ្ញុំ សុំទៅបន្ទប់ទឹកបន្តិចសិន"ថេហ្យុងនិយាយហើយរត់ទៅវឹងមិនចាំអោយគាត់ឃាត់ទាន់
"អ៊ុំ ឯណាថេហ្យុង?ហៅគេមកញ៉ាំបាយ"ជុងហ្គុកទើបមកដល់ នាយបានឃើញមនុស្សរត់ចេញទៅដែរតែត្រឹមក្រោយខ្នងទើបមិនចាប់អារម្មណ៍
"គឺ..អ្នកប្រុសគាត់..."អ៊ុំចង្អុលទៅបន្ទប់ទឹក ឮសម្លេងក្អួតទើបជុងហ្គុករត់ទៅតាម
"ថេយ៍..នេះអូន..?"
"បងចេញទៅ!"ថេហ្យុងដេញបានក្អួតបន្តិចហើយគេរាងធូរច្រើន
"អូនលុបមុខសិនទៅនេះ!អ៊ុំហ៎ា.សុំទឹកក្ដៅមួយកែវ"ជុងហ្គុកស្រែកបញ្ជារមកខាងក្រៅខណ:ពេលដែលនាយជួយគ្រាថេហ្យុងចេញមក
"អូនយ៉ាងម៉េចហើយ?"
"បានធូរហើយ អរគុណ"
"ចង់ទៅពេទ្យទេ?"
"មិនបាច់ទេ"
"អញ្ចឹង....បងទៅធ្វើការហើយ"ជុងហ្គុកក្រោកចេញទៅ ទុកអោយថេហ្យុងសម្រាកនៅលើសាឡុងហើយខ្លួនឯងក្រោកឡើងទៅញ៉ាំបាយ ដើម្បីរៀបចំខ្លួនទៅធ្វើការទោះថ្ងៃនេះជាថ្ងៃអាទិត្យ ព្រោះតែនាយមានការប្រញ៉ាប់
"ម៉េចបានថេហ្យុងក្អួត?"
"ព្រោះគាត់ហិតក្លិនបបរបង្គារ"
"ថ្ងៃក្រោយមិនបាច់ធ្វើទេ"និយាយតែប៉ុណ្ណឹងនាយក៏ក្រោកចេញទៅ អាហារពេលព្រឹកនាយមានត្រឹមតែកាហ្វេមួយកែវបានហើយ
![](https://img.wattpad.com/cover/341181289-288-k340684.jpg)
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
RomansaJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung