ភាគ៣១:លាបលេខ្នងអោយអូនផងបានទេ

2.2K 112 0
                                    

      ពេញមួយថ្ងៃថេហ្យុងគិតតែពីធ្វើការ គេទៅផ្សារ check មើលរបស់ដែលត្រូវទិញអោយនាយផង ដាក់ផ្ទះផង ឥវ៉ាន់សំពីងសំពោងច្រើនពេកគេក៏យកអ្នកបម្រើពីរនាក់ទៅជាមួយ ស្រួលកាន់របស់គ្រាន់បាននិយាយគ្នាផង ។ ចំណាយពេលមួយព្រឹកធំក្នុងការដើរផ្សារ គេទិញបានរបស់ច្រើនណាស់ ក៏កំពុងគិតត្រឡប់ទៅផ្ទះវិញដែរ ព្រោះតែត្រូវធ្វើបាយអោយនាយដែរ
"បងស្រី..រួចហើយមែនទេតោះ! ខ្ញុំជួយកាន់"
"អត់ទេ មិនបាច់ទេអ្នកប្រុសដើរអោយតែស្រួលខ្លួនទៅ" នាងជាអ្នកបម្រើមិនហ៊ានអោយទេ សុខចិត្តកាន់ទោះធ្ងន់ក៏ដោយតែនាងធ្លាប់ទៅហើយ
"បងស្រីនិយាយអីចឹង ឥវ៉ាន់ធ្ងន់ណាស់មោះខ្ញុំជួយ"ថេហ្យុងគិតថាយ៉ាងណាក៏គេជាប្រុសដែរ គេម៉េចនឹងអោយមនុស្សស្រីកាន់របស់ធ្ងន់ ហើយខ្លួនឯងដើរខ្លួនទទេរនោះទោះគេជាចៅហ្វាយក៏ដោយ តែនាងនៅតែមិនព្រមអោយ
"បងស្រីយករបស់ទៅទុកមុនទៅខ្ញុំចូលមើលអាវបន្តិច" ដើរកាត់ហាងសម្លៀកបំពាក់ទាន់សម័យមួយគេក៏ចាប់អារម្មណ៍អាវគេងយប់មួយឈុតទើបមានចិត្តចង់ចូលទៅមើល
"តែ.."នាងក្រឡេកមើលឆ្វេងស្ដាំ មិនហ៊ានទៅព្រោះខ្លាចចៅហ្វាយធំរករឿង
"មិនអីទេ តែមួយភ្លែតទេ"
"បើចឹងបន្តិចខ្ញុំមកវិញណា៎ តោះ"នាងនិយាយហើយងាកទៅនាងម្នាក់ទៀតដើរទៅជាមួយគ្នាលឿនៗប្រញាប់មកវិញ ថេហ្យុងក៏ចូលទៅមើលអាវ តាមពិតគេស្រលាញ់តែម៉ូតខោទេ ព្រោះអាវនោះស្ដើងពេកមើលធ្លុះដល់សាច់ខាងក្នុងឯណោះ គេមិនសូវចង់បានព្រោះមិនចូលចិត្តស្លៀកបែបនេះ
"បងស្រី មានម៉ូតផ្សេងទេ" គេចង់សួររកអាវដែលមានម៉ូតផ្សេងព្រោះចង់បានខោ
"ចាស! អត់មានទេអ្នកប្រុស ម៉ូតវាភ្ជាប់គ្នាបែបនេះ ប៉ុន្តែអាវនេះមានខោខ្លីមួយទៀត"
"ខ្ញុំចង់បានតែខោ"ថេហ្យុងពេបមាត់ គេស្រលាញ់ម៉ូតខោ ចំណែកអាវវាស្ដើងពេកគេមិនហ៊ានពាក់ចេញក្រៅទេ បើទិញច្បាស់ជាយកទៅចោល
"ផ្ដាច់អត់បានទេ ប៉ុន្តែអ្នកប្រុសអាចពាក់ពីម៉ូតបានណា" នាងព្យាយាមនិយាយបញ្ចុះបញ្ចូលថេហ្យុងអោយទិញ ដោយសំនៀងផ្អែមពិរោះតាមធម្មតានៃសម្ដីអ្នកលក់ ភ្លាមនោះស្រាប់តែមានស្រីស្អាតម្នាក់ទៀតចូលមក
"ហ្អែមៗ អាវនេះស្អាតណាស់"នាងចូលមកព្យាយាមក្អកក្រហែមអោយថេហ្យុងចាប់អារម្មណ៍ហើយឈោងដៃចាប់អាវដែលថេហ្យុងកំពុងកាន់
"អ្នកនាងចង់បានអាវហេស?"
"អាវនេះម៉ូតស្អាតបើសង្សារខ្ញុំឃើញច្បាស់ជាពេញចិត្ត" នាងនិយាយធ្វើដូចជាមិនឮសំណួររបស់ថេហ្យុង តែគេក៏មិនប្រកាន់ទេចាត់ទុកថាគេមិនបាននិយាយទៅចុះ
"បងស្រីមាន..."
"ជុងហ្គុកឥឡូវសុខសប្បាយទេ?"
"ហឹម!?"ថេហ្យុងបែរមកវិញយ៉ាងលឿនពេលឮនាងនិយាយឈ្មោះរបស់ស្វាមីខ្លួន ប៉ុន្តែក៏ប្រញាប់បែរទៅវិញគិតថាប្រហែលនាងនិយាយទូរសព្ទ័ប៉ុន្តែ...
"ឃើញថាមួយរយៈនេះគ្មានលេចឮព័ត៌លែងលះអីទេ យ៉ាងម៉េច?យករបស់គេទៅសម្ងំសុខទេ" នាងបែរមើលមុខថេហ្យុងចំៗ ហើយក៏រហ័សបែរទៅវិញញញឹមមើលអាវធ្វើដូចនិយាយចោល
"អ្នកនាងគឺ..."
"ហៃយ៉ា... bunnyច្បាស់ជាចូលចិត្តឈុតមួយនេះ នាងខ្ចប់វាអោយខ្ញុំ"
<< Bunny?>>គឺជាសព្វនាមដែលអ្នកផ្ញើរសារអោយជុងហ្គុករាល់ដងនោះហៅនាយតើ ចឹងគឺបានន័យថា...
"អត់ទេ ខ្ចប់អោយខ្ញុំវិញ" ថេហ្យុងងាកទៅដណ្ដើមវិញយ៉ាងលឿន បើនាងជាគេម្នាក់នោះមែនគេមិនព្រមអោយទេ
"អេ..ក្រែងមិនចង់បានហី"
"អ្នកណាថា?ខ្ញុំចង់បាន បងស្រីឆាប់ទៅខ្ចប់មក"
"ចាស"
"នែ..."
"ខ្ញុំមកមុននាង"ថេហ្យុងនិយាយកាត់ពេលដែលនាងប្រុងនឹងស្រែកថាអោយបុគ្គិល ទាំងក្រសែភ្នែកសម្លក់ទៅនាងស្ទើរតែនឹងជ្រុះ
"ឯងសំអាងអី?"
"សំអាងលើភស្តុតាងទាំងអស់ខ្ញុំមាន បុគ្គលិកក៏ឃើញកាមេរ៉ាក៏មាន គ្រប់យ៉ាងគឺខ្ញុំមកមុននាង"
"ហឹស.បានតែមកមុន ចុងក្រោយ bunnyក៏ស្រលាញ់ខ្ញុំ"នាងឈរអោបដៃនិយាយក្បែរៗថេហ្យុងពេលដែលគេទៅគិតលុយ
"នាងស្គាល់bunnyច្បាស់ប៉ុណ្ណា?"ថេហ្យុងបែរមកវិញហើយលើកចិញ្ចើមសួរ
"ក៏...ច្បាស់ជាងឯងផងទេដឹង"
"ហឹស.ខ្ញុំប្រាប់នាងរឿងមួយចុះ bunnyរបស់នាង គេមិនចូលចិត្តចរិកមនុស្សធូថ្លៃនោះទេ"
"ឯងចង់បានន័យថាម៉េច?"
"មានប្ដីហើយ កុំរត់ទៅទាក់ប្ដីគេទៀតអី"និយាយតែប៉ុណ្ណឹងថេហ្យុងក៏យូរប្រអប់ដាក់ខោអាវដើរចេញទៅ ដោយបន្សល់ទុកនូវ ក្រសែភ្នែក ស្នាមញញឹម និងសម្លេងសើចចម្អកអោយនាយមិនដាច់ពីមាត់
"ឯង-ឯង-គីមថេហ្យុង ឯងហ៊ានថាអោយយើង ឯងចាំមើល យើងនឹងអោយបងជុងលែងក្បាលឯងចោល..មើលស្អី!"នាងទម្រាំជើងស្រែកជេរថេហ្យុង តែជេរមិនចេញព្រោះតែវាគាំងអស់ពាក្យនិយាយ ងាកមកវិញស្រាប់តែឃើញអ្នកនៅក្នុងហាងប្រើក្រសែភ្នែកសម្លឹងមកនាងព្រាត នាងក៏ប្រញាប់ជម្លៀសខ្លួនចេញទៅទាំងខឹងទម្រាំជើងដដែរ (ថាមកឌឺដងអោយគេ មានអីគេដាក់ចំៗវិញចុកអស់ពាក្យនិយាយ)
*កោតតែបងជុងស្រលាញ់នាងកើតដែរ ថេហ្យុងឈរនៅជ្រុងម្ខាងក្រវីក្បាលហួសចិត្តនិងនាយដែលមិនដឹងរឿងអី

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now