ភាគ២៦:រូបភាពប្រៀបដូចជាការស្រមើលស្រមៃ

4.6K 189 13
                                        

ចន ជីស៊ូជាមនុស្សល្ងង់ អាចថាឆ្លាតបន្តិចដែរប៉ុន្តែលោភលន់ច្រើន នាយជះលុយទិញទឹកចិត្តមនុស្សដែលអាចចូលក្បែរជុងហ្គុក ដាក់ថ្នាំនាយឬ លួចឯកសារសំខាន់ជាដើម ។ នាយជួលគេតាមដានថេហ្យុងច្រើនថ្ងៃ ពេលឃើញថាទំនាក់ទំនងគេនឹងនាយចាប់ផ្ដើមប្រះឆានាយក៏ជួលគេដាក់ថ្នាំសម្រើបជុងហ្គុកនឹងបានថតរូបផ្ញើរទៅថេហ្យុង ងាយស្រួលពេលគេខឹងរត់ចេញពីនាយ នាយនឹងបានងាយស្រួលចូលទៅចាប់ ព្រោះរាល់ថ្ងៃថេហ្យុងនៅគៀកជាប់ជុងហ្គុករហូតពេកនាយពិបាកអនុវត្តផែនការណាស់ សូម្បីតែវីដេអូនៅផ្សារទំនើបក៏នាយជាអ្នកថតផ្ញើរជុងហ្គុកដែរ បែបនេះមិនចម្លែកទេដែលនាយចាប់ថេហ្យុងបានយ៉ាងស្រួលព្រោះតាក់ស៊ីដែលគេជិះជាតាក់ស៊ីរបស់មនុស្សរបស់នាយដែលជួលមក
"ចៅហ្វាយចាប់បានហើយ"
"ល្អ នាំមកកន្លែងរបស់យើង" នាយញញឹមខ្ជិបមិននឹកថាផែនការទទួលផលលឿនចឹងសោះ
"យើងមិនស្មានថាឯងល្ងង់យ៉ាងនេះសោះ ហាសហា ចនជុងហ្គុក / អាឡូ!"នាយសើចរួចលើកទូរសព្ទ័ខលទៅនាយក្រាស់
"ហៃយ៉ា...លើកលឿនបែបនេះសង្ស័យស្លន់ស្លោបាត់ប្រពន្ធហើយមើលទៅ"
"ឯងជាអ្នកណា មានការស្អី?"
"បែកគ្នាតែមួយរយ:សោះធ្វើភ្លេចពូសម្លាញ់ចិត្តឯណាក្មួយសម្លាញ់"
"មនុស្សថោកទាបដូចឯងនៅមានមុខខលមកយើងទៀត"
"ហឹស យើងចាំមើល មនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់ដូចឯងលុតជុង្គង់ក្រាបសំពះយើង" នាយចាប់ផ្ដើមខឹងមុខក្រហមនៅពេលដែលរងការប្រមាថជាច្រើនដងពីជុងហ្គុក វាក៏ជាហេតុផលមួយផ្នែកដែលនាយតែងតែគុំខឹងនឹងនាយក្រាស់ដូចគ្នា
"ហឹស ឯងសំអាងស្អី?"
"សំអាងលើយើងមានមនុស្សពិសេសក្នុងដៃនោះអី ហៃយ៉ា..ស្បែកសរៗមុខស្អាតៗបែបនេះបើបានដេកថ្ងូរក្រោមទ្រូងយើងមួយយប់មិនដឹងល្អយ៉ាងណា"នាយនិយាយបញ្ឆេះកំហឹងជុងហ្គុកដោយយកដៃអង្អែលថ្ពាល់ថេហ្យុងស្រាលៗ
"ឯងហ៊ានប៉ះគេ?"
"រឿងអីយើងមិនហ៊ាន"
"ល្អ! កុំអោយយើងរកឯងឃើញអោយសោះ ចន ជីស៊ូ!"
"មិនបាច់អន្ទះសារខ្លាំងពេកទេក្មួយសម្លាញ់ ចាំពូផ្ញើរទីតាំងអោយគ្រាន់តែយករបស់ជំនួនជាសារគុណជួយចាប់ប្រពន្ធទុកអោយប៉ុណ្ណឹងបានហើយ ប៉ុន្តែថា ប្រពន្ធឯងស្អាតយ៉ាងនេះ សុំសប្បាយមួយយប់ពីយប់សិនហើយណា"
"ចន ជីស៊ូ!ឯងហ៊ានប៉ះគេសាកមើល"
"ហឹស យើងមិនមែនខ្ទើយស៊ីមិនរើសដូចជាឯងទេ ចនជុងហ្គុក យើងគ្រាន់តែចង់បានរបស់ដែលត្រូវតែជារបស់យើងប៉ុណ្ណោះ យកវាមកអោយយើងយប់នេះតាមពេលកំណត់មិនចឹង..ប៉័ង! សាកសពក្មេងនេះនឹងបណ្ដែតតាមពោងពាយទៅរកឯងហើយ ហាសហា"នាយនិយាយទាំងសើចរួចលើកាំភ្លើងបាញ់បញ្ឆិតស្មាខាងឆ្វេងរបស់ថេហ្យុងបន្តិចអោយលាន់ឮសម្លេងស្រែកឈឺចាប់ទៅនាយក្រាស់ តែគេមិនស្រែកនោះទេគិតតែសម្លឹងទៅនាយដោយទឹកមុខមាំ
"អូ!កុំភ្លេចណា ក្មួយសម្លាញ់មកតែម្នាក់ឯងបានហើយ កុំគិតចង់ប្ដឹងប៉ូលីសឬនាំកូនចៅមកអី កន្លែងពូតូចចង្អៀតណាស់ពិបាកទទួលភ្ញៀវ" និយាយហើយទូរស័ព្ទក៏ផ្ដាច់ នាយនិយាយស៊កសៀតបញ្ឆិតបញ្ឆៀងប៉ុណ្ណឹង មនុស្សឆ្លាតៗដូចជាជុងហ្គុកច្បាស់ជាដឹងហើយថានាយត្រូវការអីនោះហើយមិនចាំបាច់បកស្រាយច្រើន ម្យ៉ាងនាយអោយគេមកម្នាក់ឯងបន្ទាន់យប់នេះខ្លាចជុងហ្គុករៀបល្បិចធ្វើត្រាក្លែងក្លាយអោយនាយទាន់ពេល
"លោកធ្វើបែបហ្នឹងធ្វើអី បានប្រយោជន៍អី"ថេហ្យុងអង្គុយស្ដាប់មួយថ្ងៃហើយគេមិនចម្លែកចិត្តចំពោះភាសាពូក្មួយពីនាក់នេះនិយាយគ្នាទេ ដឹងស្រាប់ហើយថេហ្យុងរស់នៅក្បែរជុងហ្គុកតាំងពីតូចអត្តចរិកនាយបែបណាគេដឹងច្បាស់ នាយជាមនុស្សស្អប់បំផុតល្បិចបោកប្រាស់ស្មោកគ្រោក និយាយបំផ្លើសបំភ្លៃការពិតនិយាយរួមមនុស្សដែលមានអត្តចរិកស្រដៀងចន ជីស៊ូនេះហើយ ថែមទាំងនាយគ្រាន់តែជាកូនកងអង់រក្សដែលត្រូវបានលោកតាចនស្រលាញ់អាណិតរើសមកចិញ្ចឹមផ្ដល់ឈ្មោះចុះក្នុងបញ្ជីរគ្រួសារប៉ុណ្ណឹងបាននាយគោរពហៅពូបែបនេះពេកណាស់ទៅហើយ ជុងហ្គុកមិនដែលត្រូវគ្នាជាមួយគេទេតាំងពីក្មេងមក
"បានផលបែបណាឯងគង់តែដឹង"នាយញញឹមចាប់បង្ការថេហ្យុងឡើងបន្តិច
"នៅទីនេះស្ដាប់បង្គាប់យើងស្រួលបួលនោះយើងមិនធ្វើអីឯងនោះទេ"នាយមិនបានមានគំនុំក៏មិនចង់ធ្វើបាបអីថេហ្យុងដែរមនុស្សដែលនាយមានគំនុំចង់សងសឹកមានតែជុងហ្គុកម្នាក់ប៉ុណ្ណោះ បើយប់នេះថេហ្យុងធ្វើខ្លួនស្ដាប់បង្គាប់មិនរំខាននាយនោះគេក៏បានរស់ស្រួលត្រឡប់ទៅរកគ្រួសារវិញយ៉ាងសុខសាន្តដូចគ្នា
"ខ្ញុំមិនដឹងលោកចាប់ខ្ញុំមកចង់បានអីនោះទេ តែមិនថាលោកចង់បានអីក៏ដោយវានឹងមិនបានផលនោះទេ ជុងហ្គុកគាត់ស្អប់ខ្ញុំណាស់ សម្លាប់ខ្ញុំទៅល្អជាង"ថេហ្យុងនិយាយត្រជាក់ស្រេបនៅពេលដែលជីស៊ូបើកទ្វាចេញទៅគេមិនដឹងថានាយបានស្ដាប់ឮឬអត់ ប៉ុន្តែអ្វីដែរគេដឹងជុងហ្គុកនឹងមិនមកនោះទេ នាយស្អប់គេខ្លាំងយ៉ាងនេះច្បាស់គេចង់អោយគេស្លាប់ច្រើនជាងរស់
"ខ្ញុំសុំទោស"អង្គុយសុខៗថេហ្យុងក៏នឹកនិយាយពាក្យសុំទោសចេញមក គេក៏មិនចង់ធ្វើខ្លួនជាបន្ទុកអ្នកណាដែរគេព្យាយាមរកផ្លូវចេញតែមិនឃើញទីនេះដូចជាឃ្លាំងទំនិញទុកចោលមួយ វាគ្មានសូម្បីតែបង្អួចឬចន្លោះប្រហោងតូចមួយសោះមានតែទ្វាដែលចាក់សោរពីក្រៅប៉ុណ្ណឹង ដើរស្វែងរកយូរទៅគេក៏បានធំក្លិនថ្នាំពុលអ្វីម្យ៉ាងធ្វើអោយគេវិលមុខដួលសន្លប់តែម្ដងទៅ ដឹងខ្លួនឡើងមកវិញម្ដងទៀតវាក៏ច្រើនម៉ោងកន្លងទៅហើយដែរ ថេហ្យុងបើកភ្នែកប្រឹមៗឃើញមនុស្សមួយហ្វូងធំកំពុងប្រឈមមុខដាក់គ្នាមានទាំងកាំភ្លើងគ្រប់ដៃ ប៉ុន្តែដោយសារក្នុងខ្លួនរបស់គេស្រូបថ្នាំពុលច្រើនលើសលុបពេកទើបធ្វើអោយត្រចៀកគេហឹងស្ដាប់មិនឮពួកគេនិយាយអ្វីខ្លះនោះទេ គេឮតែពាក្យល្វើយៗ ប៉ុន្មានម៉ាត់ក៏សន្លប់ទៅវិញម្ដងទៀតនៅពេលដែលរាងកាយរបស់គេធ្លាក់ចូលទឹកទន្លេ
"ថេហ្យុង! ប្រុង!!"រូបភាពប្រៀបដូចជាការស្រមើលស្រមៃថេហ្យុងស្ដាប់ឮតែមួយមាត់នេះចុងក្រោយប៉ុណ្ណោះមុនពេលគេធ្លាក់ចូលទឹកស្ដាប់លែងឮអ្វីទៀត ប៉ុន្តែសម្លេងបុរសម្នាក់នេះគេចាំច្បាស់ជាសម្លេងអ្នកណា គេបានត្រឹមញញឹមឡើងបន្តិចមុននឹងអ្វីៗគ្រប់យ៉ាងជុំវិញខ្លួនគេប្រែជាងងឹតឈឹងលែងដឹងឮអ្វីទៀត

To be continues.....
JaeLy.

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now