ពត៌មាននៃការទះតប់គ្នាទៅមុខអគារក្រុមហ៊ុនJ_group ត្រូវបានផ្សាយចេញទៅ មិនដឹងជាបុគ្គលិកម្នាក់ណាទេហ៊ានផុសរូបសន្លឹកទាំងនេះ? ពត៍មានផ្ទុះខ្លាំងក៏ត្រូវមានអ្នកតាមបិទដូចគ្នា។
ថេហ្យុងបន្ទាប់ពីចេញពីផ្ទះជុងហ្គុកគេបានត្រឡប់ទៅភូមិគ្រិះគីមវិញដែលនៅជាប់នឹងផ្ទះលោកយាយចននោះឯង មកដល់គ្មានអីក្រៅពីឡើងគេងសម្រាកនោះទេព្រោះតែអស់កម្លាំងពេក មិនដឹងថាគេកើតអីទេ បាយមិនឃ្លានញ៉ាំគិតតែចង់គេង ទាល់តែម៉ោង9យប់ទើបគេក្រោកមកកាយចង្ក្រានរកធ្វើអីញ៉ាំបាយ
"អ្នកប្រុស?"
"អ៊ួយ!ម៉ែដោះ!"ថេហ្យុងភ្ញាក់មិនស្ទើរ សុខៗមកឈរពីក្រោយខ្នង?
"អ្នកប្រុសរកធ្វើអីទាំងយប់?"
"គឺខ្ញុំឃ្លាន..."
"កាលពីល្ងាចខ្ញុំបានធ្វើមីខ្លះ ចាំខ្ញុំកម្ដៅអោយអ្នកប្រុស"
"ល្អ!"ថេហ្យុងដើរចេញមកតុបាយទុកតួនាទីអោយគាត់ធ្វើ
"ម៉ែដោះ កាលពីល្ងាចមាននរណាមករកខ្ញុំដែរទេ?"
"អត់មានទេអ្នកប្រុស"
"អរ."គាត់ឆ្លើយ ថេហ្យុងក៏ឈប់សួរបន្តត្រឹមតែងក់ក្បាលហើយទទួលចានមីពីគាត់មកញ៉ាំ
"នេះយប់ហើយម៉ែដោះទៅសម្រាកទៅចាំខ្ញុំលាងទុកដាក់ខ្លួនឯង" គេនិយាយរបៀបបញ្ជាគាត់ក៏ធ្វើតាម ថេហ្យុងញ៉ាំមីបានពីម៉ាត់ក៏ចាប់ផ្ដើមអង្គុយសម្លក់ តាមពិតពោះគេឃ្លានសឹងតែដាច់ពោះវៀនទៅហើយព្រោះតែគេញ៉ាំបាយមិនបានតាំងពីព្រឹក តែគេញ៉ាំមិនចូល គ្រាន់តែធំក្លិនអាហារក៏រកក្អួតទៀតហើយ ប្រឹងញាត់បានពីម៉ាត់ គេក៏យកទៅលាងទុកដាក់សម្អាតរួចឡើងគេង។ថ្ងៃបន្ទាប់ ជាថ្ងៃទីពីដែលគេចេញពីផ្ទះជុងហ្គុក រយ:ពេល2ថ្ងៃនេះគេហាក់ដូចជារងចាំផ្លូវនរណាម្នាក់ ព្រឹកឡើងមិនទាន់គេចុះមកញ៉ាំបាយព្រមទាំងពីសួរដំណឹងពីអ្នកបម្រើក្នុងផ្ទះសំណួរដដែលៗរាល់ថ្ងៃ។
"តើគ្មាននរណាមករកខ្ញុំទេហ៎ម្សិលមិញ?"
"អត់មានទេអ្នកប្រុស"
"ចុះព្រឹកមិញ?"
"ក៏អត់ដែរអ្នកប្រុស"
"អឹម!បើមានអ្នកណាមករកត្រូវប្រាប់ខ្ញុំ"
"ចាស៎អ្នកប្រុស" នាងឆ្លើយហើយគេក៏ដើរទៅតុបាយ
"អ្នកប្រុសរងចាំជួបអ្នកណាមែនទេអ្នកប្រុស?"
"អត់មានទេ ម៉ែដោះ"
"ឬអ្នកប្រុសចាំផ្លូវលោកស្រី? គាត់ប្រហែលជាចេញមកថ្ងៃនេះហើយអ្នកប្រុស"
"អរ ខ្ញុំដឹងហើយ រៀបបាយមក"ថេហ្យុងនិយាយតឿន រៀបបាយហើយគេក៏ដេញអ្នកបម្រើចេញអស់ ចម្លែកដែរតាំងពីមកទីនេះ គេមិនសូវរមូលពោះឈឺក្បាលទេ តែគេនៅតែញ៉ាំបាយមិនចូលដដែរ អស់មួយព្រឹកធំគេគិតតែអង្គុយជ្រុំបាយទៅមករួចទៅអង្គុយគូរគំនូរនៅសួនច្បារខាងមុខផ្ទះ វាបែបនេះរាល់ថ្ងៃឡើងអ្នកបម្រើស៊ាំឈប់សួរនាំអស់ហើយ
"អ្នកប្រុស មិនសូវញ៉ាំបាយទេ គាត់ដូចជាចាំផ្លូវនរណាម្នាក់ ព្រោះគាត់តែងតែសម្លឹងទៅមាត់ច្រកទ្វា ហើយសួរនាំពួកខ្ញុំរាល់ថ្ងៃ"
"តើគេមិននិយាយអ្វីទៀតទេមែនទេ?"
"ចាស៎ អត់ទេ...គឺខ្ញុំមិនហ៊ាន អ្នកប្រុសដូចជាកាច គាត់មិនរួសរាយដូចមុនទេ"នាងអ្នកបម្រើលួចរាយការណ៍អោយអ្នកម្ខាងទៀតនៃទូរស័ព្ទស្ដាប់ឮហើយបានត្រឹមដកដង្ហើមធំព្រោះធ្វើអីមិនបានប៉ុណ្ណឹង
"អ្នកប្រុស!អ្នកផ្ទះធំផ្ញើរឥវ៉ាន់មក"
"ជាអ្វីដែរ?"
"ខ្ញុំមិនដឹងទេ"នាងហួចប្រអប់អោយហើយក៏ដើរចេញទៅ ថេហ្យុងបើកប្រអប់មើល ជាអាហារ?ការពិតគឺនំប៉ុង Topping Strawberryដែលគេចូលចិត្ត
*លោកយាយម៉េចក៏ដឹងថាគេចូលចិត្តរបស់នេះ? ថេហ្យុងបានត្រឹមនឹកក្នុងចិត្តហើយក៏យកវាមកញ៉ាំយ៉ាងឆ្ងាញ់ពិសារ ។
![](https://img.wattpad.com/cover/341181289-288-k340684.jpg)
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
Любовные романыJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung