3ខែកន្លងទៅកម្មវិធីប្រគល់ពានរង្វាន់អ្នកនិពន្ធប្រលោមលោកឆ្នើម ត្រូវបានប្រារព្ធឡើងនៅប្រទេសកូរ៉េខាងត្បូង ក្នុងសាលរោងកុនដ៏ធំមួយ ជុងហ្គុកស្លៀកពាក់យ៉ាងសង្ហា ក្នុងដៃមានកាន់បាច់ផ្ការមួយដើរតម្រង់មកកាន់តែរាងតូចដែលឈរញញឹមស្រស់ស្រាយនៅលើវេទិកា
"សម្រាប់អូន!មនុស្សពូកែរបស់បង"ជុងហ្គុកឈរជំហៀងហុចបាច់ផ្ការអោយគេដោយភ្ញាក់ផ្អើល
"ជុងហ្គុក!បងមកបានយ៉ាងម៉េច?"ថេហ្យុងសួរដោយភ្ញាក់ផ្អើល គេមិនបានប្រាប់នាយថាគេមកក៏មិននឹកស្មានថានាយដឹងថាគេជាអ្នកនិពន្ធរឿងប្រលោមលោកលាក់មុខនោះដែរ តែតើនាយដឹងមកពីណា បើសូម្បីតែប៉ាម៉ាក់គេក៏មិនដឹងផង?
"យល់សប្តិប្រាប់ទេដឹង"នាយនិយាយដោយញាប់ស្មាហីៗ ឈរអោបស្មារថេហ្យុងពីក្រោយអោយគេថតរូប
"ចេញពីនេះអូនទៅណា?"
"ទៅផ្ទះទេដឹង ចង់គេង"ព្រោះហោះពីនោះមកចូលកម្មវិធីតែម្ដង ទើបចង់ទៅសម្រាកសិន ហើយស្អែកនេះគេនឹងដើរលេង3ថ្ងៃក្រោយទើបទៅវិញ
"ផ្ទះបងទៅ គេងជាមួយបង"
"អត់ទេ!"
"ហ៊ី!អត់អីផ្ទះប្ដីអូនសោះ ម៉ោះ!"ជុងហ្គុកនិយាយព្រមទាំងទាញនាយតូចទៅជាមួយ កុំបារម្ភរឿងឥវ៉ាន់ថេហ្យុងហោះមកខ្លួនទទេរទេ ព្រោះអាងទីនេះមានខោអាវស្រាប់ សូម្បីតែគ្រឿងសម្អាង ជុងហ្គុកទិញដាក់ពេញទូឯណោះរងចាំគេមកវិញថ្ងៃបន្ទាប់!ជាថ្ងៃធ្វើការ ថេហ្យុងដើរលេងធម្មតាជាមួយមិត្តភក្តិរបស់គេដើរលេងដើរផ្សារទូទៅក៏ជួបជាមួយពូរបស់ជុងហ្គុក ចៃដន្យជួបគ្នាគេក៏ចូលទៅរាក់ទាក់គួរសមជាមួយគាត់បន្តិច ឮថាគាត់បានលាលែងពីសម្ពន្ធ៍ចនហើយ ក៏កំពុងបង្កើតក្រុមហ៊ុនថ្មីមួយជារបស់ខ្លួនឯងដែរ គេមានតែចូលរួមអបអរ នឹងជូនពរគាត់បានសម្រេចជោគជ័យប៉ុណ្ណឹង ដើរផ្សាររួចគេក៏ត្រឡប់ទៅអាមេរិកវិញតែម្ដងដោយមិនអោយដំណឹងទៅជុងហ្គុកសោះ នាយមកដល់បាត់ប្រពន្ធឡូឡារករឿងគេឯងពេញផ្ទះ
"គីមថេហុ្យងអូនចាំមើលចុះ"នាយសង្ហាច្រត់ចង្កេះធុញថប អាងតែនាយស្រលាញ់និយាយពីថាខ្មឺតសាហាវថេហុ្យង យប់មិញក៏មិនព្រមគេងបន្ទប់ជាមួយនាយដែរ(ដូចពូឯងដែរកាលនុងដែរនុង😒💁)
![](https://img.wattpad.com/cover/341181289-288-k340684.jpg)
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
Roman d'amourJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung